ឯកឧត្តម លូ គឹមឈន់ អញ្ជើញទស្សនកិច្ច និងពិភាក្សាការងារជាមួយលាក Hiroaki Nakashima ប្រធានក្រុមហ៊ុន Kamigumi USA Inc. L.A. Logistics Center ដែលជាសាខារបស់ក្រុមហ៊ុន KAMIGUMI Logistics ប្រទេសជប៉ុន និងជាភាគហ៊ុននិកសក្តានុពលរបស់ កសស
រដ្ឋកាលីហ្វ័រនីញ៉ា៖ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាភិបាល, ព្រមទាំងមន្រ្តីត្រួតពិនិត្យរដ្ឋ ថ្នាក់ដឹកនាំ កសស នៅថ្ងៃពុធទី២២ ខែកក្កដាឆ្នាំ២០២៦បានអញ្ជើញទស្សនកិច្ច និងពិភាក្សាការងារជាមួយលាក Hiroaki Nakashima ប្រធានក្រុមហ៊ុន Kamigumi USA Inc. L.A. Logistics Center ដែលជាសាខារបស់ក្រុមហ៊ុន KAMIGUMI Logistics ប្រទេសជប៉ុន និងជាភាគហ៊ុននិកសក្តានុពលរបស់ កសស ដើម្បីស្វែងយល់ពីខ្សែសង្វាក់ប្រតិបត្តិការដឹកជញ្ជូន ប្រតិបត្តិការលើកដាក់ទំនិញ និងការស្តុកទំនិញនៅឃ្លាំងក្រុមហ៊ុន ដែលមានទីតាំងនៅទីក្រុងឡុងប៊ិច រដ្ឋការលីហ្វ័រនីញ៉ា ។
His Excellency Lou Kim Chhun, Delegate of the Royal Government of Cambodia in charge as Chairman and CEO of Sihanouk...








