ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ក្រសួងពាណិជ្ជកម្ម ៖ យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា(CTIS)ឆ្នាំ២០១៩-២០២៣

ក្រសួងពាណិជ្ជកម្ម ៖ យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា(CTIS)ឆ្នាំ២០១៩-២០២៣

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ការប្រកួតប្រជែងរបស់កម្ពុជា ដើម្បីគាំទ្រដល់ការវិវត្តចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងទាញយកផលប្រយោជន៍ពីប្រភពកំណើនថ្មី និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ (Industrial Revolution 4.0) គឺជាប្រធានបទដ៏សំខាន់ នៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) ឆ្នាំ២០១៩-២០២៣ ។ នេះបើតាមការឱ្យដឹងពី លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩។ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិ ស្តីពីយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម ឆ្នាំ២០១៩-២០២៣ ជាមួយតំណាងដៃគូអភិវឌ្ឍន៍អន្តរជាតិ និងវិស័យឯកជន។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា លក្ខណៈពិសេសនៃ CTIS គឺការតភ្ជាប់វិស័យពាណិជ្ជកម្មទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលរួមមាន យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ឆ្នាំ២០១៩-២០២៣ និងចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០។ លោកបន្ថែមទៀតថា យុ...
អតីតកីឡាប្រដាល់ល្បីឈ្មោះ លោក អេ ភូថង ធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់

អតីតកីឡាប្រដាល់ល្បីឈ្មោះ លោក អេ ភូថង ធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក អេ ភូថង ដែលត្រូវបានគេស្គាល់ជាកីឡាករ​ដ៏ល្បីឈ្មោះមួយ​រូប​នៅកម្ពុជា​បានធ្លាក់ខ្លួន​ឈឺ​​ហើយ ដែលបច្ចុប្បន្ន​នេះ កំពុងធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ហើយ ដោយ​​កំពុងសម្រាក​​ព្យាបាល​​​​នៅឯមន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញ​​​។ អ្នកស្រី សឹង សុម៉ាលី​ ភរិយា លោក អេ ភូថង បាន​និយាយថា ប្តីអ្នក​​ស្រីធ្លាក់ខ្លួនឈឺរយៈពេល៤ ថ្ងៃហើយ​​​បណ្តាលមកពីជំងឺក្រុមក្តៅពី ៣៨ដល់៣៩ អង្សារ​​​​ ​​ ​​ដែលបណ្តាល​ឲ្យ​មានអាការៈងងឹតមុខ​ខ្លាំង រួចបាន​បញ្ជូនមក​កាន់​មន្ទី ពេទ្យ​​កាល់​ម៉ែត្រ​។ អ្នក​បាន​បន្ថែមទៀតថា តាមពិត​​​បច្ចុប្បន្ន​ប្តីអ្នកស្រីកំពុងតែសម្សាកព្យាលបាលហើយ​គ្រូពេទ្យ​ថា សម្ពាធ​​ឈាម​​​​ចុះខ្សោយខ្លាំង និងរលាកទងសូត្រ ​​មានមេរោគឆ្លង ​​និងមានជាតិអាស៊ីតច្រើន ​​និងក្រៅពីជាអ្នក​​កី​ឡា ពិបាក​ទប់​និង ស្ថានភាព​ជំងឺ ហើយនាងខ្ញុំសូមអរគុណដល់​មន្ទីពេទ្យកាល់ម៉ែត្រដែលបាន​​យកចិត្ត​​ទុកដាក់​​។​​​​ ការ​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភព​លោក ​និង​ក្...
លោកឧកញ៉ា ទ្រី ភាពទទួល​សញ្ញាបត្រ​ប​ណ្ឌិ​ត​ផ្នែក​ពាណិជ្ជកម្ម នៅ​ប្រទេស​ថៃ

លោកឧកញ៉ា ទ្រី ភាពទទួល​សញ្ញាបត្រ​ប​ណ្ឌិ​ត​ផ្នែក​ពាណិជ្ជកម្ម នៅ​ប្រទេស​ថៃ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ ភ្នំពេញ​៖ លោក​ឧកញ៉ា ទ្រី ភាព ដែលមហាជនទូទៅស្គាល់ថា ​ជា​អ្នកជំនួញ​​ដ៏​ល្បីល្បាញ ពេលនេះ បានទទួល​សញ្ញាបត្រ បណ្ឌិត​ផ្នែក​ពាណិជ្ជកម្ម នៅ​ប្រទេស​ថៃ​។ ព្រះអង្គម្ចាស់​ក្ស​ត្រី សុរិន្ទ ថន បានប្រគល់​សញ្ញាបត្រ​ដ​ល់​លោក​ឧកញ៉ា ទ្រី ភាព ​ត្រូវបាន​គេ​បង្ហោះ​ផ្សព្វផ្សាយ នា​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩​ នេះ។ ​ជុំវិញ​ការទទួល​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​ពាណិជ្ជ​កម្មនេះ មិនទាន់មាន​ការបកស្រាយ​បំភ្លឺ​បែបណា​ពី​លោក​ឧកញ៉ា ទ្រី ភាព នៅឡើយ​ទេ​។​ ​តាមឯកសារ​បានបង្ហោះ​ផ្សព្វផ្សាយ បង្ហាញថា លោក​ឧកញ៉ា ទ្រី ភាព កើត​នៅ​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​១៩៦៥ ជា​ប្រធាន​ក្រុមហ៊ុន ទ្រី​ភាព គ្រុប និង​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ លោក​ឧកញ៉ា ទទួលបាន​សញ្ញាបត្រ​ប​ណ្ឌិ​ត​សេដ្ឋកិច្ច ពី​សាកលវិទ្យាល័យ IIC នៅ​ប្រទេស​កម្ពុជា ផងដែរ​។​ ​ឯកសារ​ដដែល បង្ហាញថា លោក​ឧកញ៉ា ទ្រី ភាព បានចាប់ផ្តើម​បើក​អា...
រដ្ឋមន្ត្រីអ៊ិត សំហេង៖មន្ត្រីក្រោមឱវាទត្រូវយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នភាពដើម្បីអនុវត្តការងារឱ្យស្របនឹងផែនការយុទ្ធសាស្រ្តដែលបានដាក់ចេញ

រដ្ឋមន្ត្រីអ៊ិត សំហេង៖មន្ត្រីក្រោមឱវាទត្រូវយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នភាពដើម្បីអនុវត្តការងារឱ្យស្របនឹងផែនការយុទ្ធសាស្រ្តដែលបានដាក់ចេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ លោកបណ្ឌិតអ៊ិត សំហេង  រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំលើកទឹកចិត្តដល់អង្គភាពនានាក្រោមឱវាទក្រសួង ត្រូវបន្តយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នភាពដើម្បីអនុវត្តការងារឱ្យស្របទៅនឹងផែនការយុទ្ធសាស្រ្ត ដែលក្រសួងបានដាក់ចេញក្នុងអាណត្តិនេះ។ ការដាស់តឿនយ៉ាងដូច្នេះ ត្រូវ លោកបណ្ឌិត អ៊ិត សំហេង បានបញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាម ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី ការអភិវឌ្ឍខ្លួន និងភាពជាអ្នកដឹកនាំ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង។ លោករដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងបានបញ្ជូនមន្ត្រីទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសថ្នាក់អនុបណ្ឌិតនៅសាលកវិទ្យាល័យល្បីៗ ដូចជា YUNNAN UNIVERSITY OF FINANCE AND ECONOMICS និងពី TSINGHUA UNIVERSITY និងវគ្គខ្លីៗដល់មន្ត្រីក្រសួងសរុបចំនួន ១៧នាក់ ក្នុងនោះមន្ត្រី អ.គ.ក.ប ចំនួន ៩នាក់...
រដ្ឋមន្ត្រីក្រសូងយុត្តិធម៍៖បញ្ជារឲ្យប្រធាន និងព្រះរាជអាជ្ញាខេត្តព្រះសីហនុផ្អាកការអនុវត្តដីកាសម្រេចរក្សាការពារ

រដ្ឋមន្ត្រីក្រសូងយុត្តិធម៍៖បញ្ជារឲ្យប្រធាន និងព្រះរាជអាជ្ញាខេត្តព្រះសីហនុផ្អាកការអនុវត្តដីកាសម្រេចរក្សាការពារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖លោក  អង្គ វង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសូងយុត្តិធម៍ បានជម្រាបទៅលោកប្រធាន និងលោកព្រះរាជ អាជ្ញាអមសាលារដំបូងខេត្តព្រះសីហនុ ឲ្យផ្អាកការអនុវត្តលេីដីកាសម្រេចរក្សាការពារចុះថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩ របស់សាលាដំបូងខេត្តព្រះ សីហនុ។ យោងតាមលិខិតចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ របស់រដ្ឋមន្ត្រីក្រសូងយុត្តិធម៍ បានបញ្ជាក់ថា ក្រសួង សូមចាត់បញ្ជូនសំណុំរឿងខាងលើឲ្យសាលាដំបូងពិនិត្យ ឲ្យបានត្រឹមត្រូវទៅតាមនីតិវិធី​ ។​ ដូនេះសូម លោកប្រធាន និងលោកព្រះរាជអាជ្ញា ពិនិត្យ និងចាត់ចែកឲ្យស្របទៅតាមនីតិវិធីជាធរមាន ។ ការផ្អាកនេះធ្វើឡើង ខណះ លោកស្រី យូ ចន្ថា ដែលរងភាពអយុត្តិធម៌បានលើកដៃសំពះអង្វរទៅ សម្តេចតេជោ ហ៊ុនសែន កាលពីថ្ងៃទី២០សីហានេះ ដើម្បីជួយរកយុត្តិធម៌ករណីអាជ្ញាធរខេត្តព្រះសីហនុគ្រោងរុះរើសំណង់លំនៅដ្ឋានរបស់គាត់លើដីកម្មសិទ្ធិ ស្របច្បាប់ស្ថិតនៅភូមិ១ សង្កត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ លោកស្រីបានបញ្ជាក់ថា​ លោកស្រីមា...
រដ្ឋមន្ត្រីក្រសួងពីរ បានចេញប្រកាសរួម ស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង(គ.គ.ច.វ)

រដ្ឋមន្ត្រីក្រសួងពីរ បានចេញប្រកាសរួម ស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង(គ.គ.ច.វ)

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងយុត្តិធម៌ បានសម្រេចចេញប្រកាសរួម​ ស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង ហៅកាត់ថា គ.គ.ច.វ ។ យោងតាមសេចក្តីជូនដំណឹងលេខ​៧០៦ សហវ.ប្រក ចុះថ្ងៃទី០១ ខែសីហា​ ឆ្នាំ២០១៩ បង្កើតគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង (គ.គ.ច.វ) ត្រូវបានបង្កើតឡើងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងយុត្តិធម៌ ដើម្បីគ្រប់គ្រង និងចាត់ចែងវត្ថុតាងដែលត្រូវបានរឹបអូសជាទ្រព្យសម្បត្តិរដ្ឋដោយស្ថាប័នតុលាការ។ គណៈកម្មការនេះដឹកនាំដោយ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាប្រធាន និងមានលោក សួង ម៉េងគា អនុរដ្ឋលេខាធិការក្រសួងសដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អ៊ូ រ៉ាស៊ី អនុរដ្ឋលេខាធិការក្រសូងយុត្តិធម៌ ជាអនុប្រធាន និងលោក ខាន់ វណ្ណៈ អគ្គាធិការកិច្ចការតុលាការនៃក្រសួងយុត្តិធម៌ ជាអនុប្រធានប្រចាំការ ព្រមទាំងសមាជិក សមាជិកា ជាមន្ត្រីជាន់ខ្ពស់នៃក្រសួងទាំងពីរមួយចំនួនទៀត...
ព្រឹក​ថ្ងៃទី​២ប្រឡង​បាក់​ឌុប មាន​បេក្ខជន អវត្តមាន ចំនួន ១៨១៨ នាក់ និងមាន​បញ្ហា​សុខភាព ៦៣​នាក់

ព្រឹក​ថ្ងៃទី​២ប្រឡង​បាក់​ឌុប មាន​បេក្ខជន អវត្តមាន ចំនួន ១៨១៨ នាក់ និងមាន​បញ្ហា​សុខភាព ៦៣​នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ ​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាសឲ្យដឹងថា ដំណើរការ​សំណេរ​នៃ​ការប្រឡង​ ​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ការប្រឡង​បាក់​ឌុប បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ល្អ មិនមាន​បាតុភាព កើតឡើង ឬ​ភាពមិនប្រក្រតី​ណាមួយ គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។ នៅថ្ងៃទី២នេះ មាន​បេក្ខជន អវត្តមាន ចំនួន ១៨១៨ នាក់ និង​បេក្ខជន​មាន​បញ្ហា​សុខភាព ៦៣​នាក់​។​ ​ក្រសួង​អប់រំ បាន​លើកឡើងថា នា​ព្រឹក​ថ្ងៃទី​២០​សីហា​នេះ ដែលជា​ថ្ងៃទី​២​នៃ​ដំណើរ​ការប្រឡង​បាក់​ឌុប បើទោះបី​មាន​ភ្លៀង​ធ្លាក់ នៅតាម​មណ្ឌល​មួយចំនួន ក្នុង​ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី និង​ខេត្តកោះកុង ។ ប៉ុន្តែ​ដំណើរការ​សំណេរ នៅតែមាន​ដំណើរ​ការល្អ មាន​សភាព​ស្ងប់ស្ងាត់ និង​របៀបរៀបរយ​ល្អ ដោយមាន​ការយកចិត្ត​ទុកដាក់ និង​ទំនួល​ខុសត្រូវ​ខ្ពស់​ពី​គណៈមេប្រយោគ​ទូទាំងប្រទេស គណៈ​អប្បមាទ​ទូទាំងប្រទេស ជំនួយការ​អប្បមាទ​ទូទាំងប្រទេស ប្រធាន អនុប្រធាន​មណ្ឌល គណៈកម្មការ​ក...
៧ខែឆ្នាំ២០១៩អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានជិត ៧០ ពាន់ប៊ីលានរៀលស្មើ១៧៣៧ លានដុល្លារអាមេរិក

៧ខែឆ្នាំ២០១៩អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានជិត ៧០ ពាន់ប៊ីលានរៀលស្មើ១៧៣៧ លានដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ រយៈពេល ៧ខែ ឆ្នាំ២០១៩ នេះអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ សរុបប្រមាណជិត ៧០ពាន់ប៊ីលានរៀល ស្មើ១៧៣៧ លានដុល្លារអាមេរិក ស្មើជាង ៧៥% នៃផែនការប្រចាំឆ្នាំ ។ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ លោកគង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា ឆ្នាំ២០១៩ នេះថា ដោយមានការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ក្នុងការប្រមូលពន្ធ  ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online) មានចំនួនជាង ៨០០ប៊ីលានរៀល ត្រូវប្រមាណជាង ២១២ លានដុល្លារអាមេរិក ស្មើជាង ១១១% នៃផែនការប្រចាំខែ។ ចំណែកសម្រាប់ចំណូលពន្ធរយៈពេល ០៧ខែ ក្នុងឆ្នាំ២០១៩ នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលបានប្រមាណជិត ៧០ពាន់ប៊ីលានរៀល ត្រូវជាង ១៧៣៧ លានដុល្លារអាមេរិក ស្មើជាង ៧៥% នៃផែនការប្រចាំឆ្នាំ។ សូមបញ្ជាក់ថា៖ ពាក់ព័ន្ធនឹងកា...
ព័ត៌មានរូបភាព អំពីបេក្ខជន​មាន​បញ្ហា​សុខភាព ​ប្រឡងបាក់​ឌុប ថ្ងៃទី​២

ព័ត៌មានរូបភាព អំពីបេក្ខជន​មាន​បញ្ហា​សុខភាព ​ប្រឡងបាក់​ឌុប ថ្ងៃទី​២

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សកម្មភាព របស់បេក្ខេជន មានបញ្ហាសុខភាព ប្រឡងបាក់ឌុបថ្ងៃទី២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ។    
ក្រសួងទេសចរណ៍៖ ផ្នែកឯកជនព្រមទាំងសមាគមត្រូវរួមគ្នា ដើម្បីពង្រឹងគុណភាពឧស្សាហកម្ម និងសេវាកម្មទេសចរណ៍

ក្រសួងទេសចរណ៍៖ ផ្នែកឯកជនព្រមទាំងសមាគមត្រូវរួមគ្នា ដើម្បីពង្រឹងគុណភាពឧស្សាហកម្ម និងសេវាកម្មទេសចរណ៍

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយផ្នែកឯកជន ដើម្បីពង្រឹងសមាគមក្នុងឧស្សាហកម្មទេសចរណ៍ និងមន្ត្រីជំនាញក្រសួង ក្រោមប្រធានសមាគមក្នុងឧស្សាហកម្មទេសចរណ៍ រសៀលថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៩ ។ កិច្ចប្រជុំបានផ្តោតសំខាន់ទៅលើការពង្រឹងតួនាទី និងភារកិច្ចផ្នែកឯកជន និងសមាគមក្នុងឧស្សាហកម្មទេសចរណ៍ក្នុងការចូលរួម ជាមួយក្រសួងទេសចរណ៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងពង្រឹងគុណភាពឧស្សាហកម្ម សេវាកម្មទេសចរណ៍ និងការឃោសនាផ្សព្វផ្សាយទេសចរណ៍រួមគ្នា។ ព្រោះផ្នែកឯកជនដើរតួនាទីសំខាន់ធ្វើជាស្ពានសម្រាប់ពាំនាំនូវបញ្ហាប្រឈម និងសំណូមពរចាំបាច់នានាពាក់ព័ន្ធនឹងការប្រកបអាជីវកម្មរកសុីរបស់ផ្នែកឯកជន បញ្ជូនមកក្រសួងទេសចរណ៍ និងរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងមានវិធានការដោះស្រាយឲ្យបានសមស្រប ជាក់ស្តែង និងមានប្រសិទ្ធភាព។ លោករដ្ឋមន្ត្រីថោង ខុន បានមានប្រសាសន៍ថា មន្ត្រីជំនាញក្រសួងត្រូវបន្...