នៅពីក្រោយកិច្ចប្រជុំ G20 លោក Xi ជួបលោក Abeស្របពេលក្តីកង្វល់រឿងសង្គ្រាមពាណិជ្ជកម្ម
ប្រធានាធិបតីចិនលោក Xi Jinping បានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ស្របពេលមានទំនាក់ទំនងកក់ក្ដៅរវាងប្រទេសទាំង២ ហើយទំនាក់ទំនងរវាងចិន និងជប៉ុនបានជាប់គាំងជាប្រវត្តិសាស្ត្រ ប៉ុន្តែក្តីកង្វល់លើគោលនយោបាយសហរដ្ឋអាមេរិក និងកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើងបានធ្វើឲ្យពួកគេងាកមករកការខិតជិតគ្នាវិញ។
លោក Xi និងលោក Abe តាមពិតទៅបានជួបគ្នានៅក្រៅកិច្ចប្រជុំ G20 ក្នុងទីក្រុងអូសាកាប្រទេសជប៉ុនប៉ុន្តែតាមពិតលោក Abe ចង់បើកទំព័ររជ្ជកាលថ្មីនៃទំនាក់ទំនងរវាងជប៉ុន និងចិន ដោយចាប់ដៃគ្នាជាមួយលោកប្រធានាធិបតី Xi។
មន្ត្រីមួយរូបរបស់ជប៉ុនបាននិយាយអះអាងថា មេដឹកនាំទាំង២បានយល់ព្រមធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ពាណិជ្ជកម្មសេរី និងយុត្តិធម៌ បន្ទាប់ពីការផ្លាស់ប្ដូរដោយស្មោះត្រង់បំផុតនោះ។ វាគឺជាដំណើរបំពេញ...








