ក្រុមហ៊ុនអាយ អាយ អេស (IIS)ត្រូវការជ្រើសរើសកម្មសិក្សាការីជាច្រើនផ្នែកធ្វើការនៅប្រទេសជប៉ុន
លោក ឯល រ៉ូហ្សែត អគ្គនាយកក្រុមហ៊ុន អាយ អាយ អេស មានប្រសាសន៍បញ្ជាក់ប្រាប់សារព័ត៌មាន ដេលីខ្មែរ ថា ថ្មីៗនេះក្រុម ហ៊ុនលោកត្រូវការកម្មសិក្សាការីជាច្រើននាក់ជាបន្ទាន់ ក្នុងនោះផ្នែកសំណង់(រើអន្ទារ) ផ្នែកឧស្សាហ៍កម្ម(តម្លើងម៉ាស៊ីន, វាយក្ដាពុម្ព) ផ្នែកកសិកម្ម(ចិញ្ចឹមត្រី ចិញ្ចឹមជ្រូក)ជាដើម។
លោក ឯល រ៉ូហ្សែត បានមានប្រសាសន៍ទៀតថា តើលោកអ្នកធ្លាប់ដាក់ពាក្យទៅធ្វើការនៅប្រទេសជប៉ុន តាមរយះក្រុមហ៊ុនដទៃអស់រយះពេលយូរហើយ តែមិនបានសម្ភាសន៍ និងចាកចេញទៅធ្វើការនៅប្រទេស ជប៉ុនមែនទេ! ឥឡូវនេះក្រុមហ៊ុន អាយ អាយ អេស ត្រូវការកម្មសិក្សាការីជាច្រើននាក់ជាបន្ទាន់ ដើម្បីចូលបំពេញការងារជាច្រើនផ្នែក។
លោកអគ្គនាយកបន្ថែមថា លក្ខណជ្រើសរើសបេក្ខជនបេក្ខនារី ត្រូវមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៣០ឆ្នាំ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអាចទទួលដាក់ពាក្យរៀងរាល់ម៉ោងធ្វើការចាប់ពីម៉ោង ៨ ០០ព្រឹកដល់ម៉ោង ៥ ០០ល្ងាច ចាប់ពីថ្ងៃច័ន្ជ ដល់ថ្ងៃសៅរ៍។
ក្រុមហ...







