ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញដល់ទីក្រុងសៀមរាប នៃខេត្តសៀមរាប ប្រកបដោយសុខសុវត្តិភាព នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩នេះ ។ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៧ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (7th RCEP ISSL MM) ដែលប្រព្រឹត្តទៅ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។ វត្តមាននៃការអញ្ជើញមកទទួលសម្ដេចតេជោនាយករដ្ឋមន្ត្រី នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប មានវត្តមានថ្នាក់ដឹកនាំខេត្តសៀមរាប និងមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត៕...
លោក មូន ជេអ៊ីន នឹងជំរុញឲ្យមានកិច្ចព្រមព្រៀងកូរ៉េខាងជើង និងអាមេរិក

លោក មូន ជេអ៊ីន នឹងជំរុញឲ្យមានកិច្ចព្រមព្រៀងកូរ៉េខាងជើង និងអាមេរិក

សង្គម និងកម្សាន្ត
ប្រធានាធិបតីរបស់កូរ៉េខាងត្បូង លោក មូន ជេអ៊ីន បាននិយាយនៅថ្ងៃសុក្រនេះថា លោកនឹងព្យាយាមសម្របសម្រួលជាមួយមេដឹកនាំកំពូលរបស់កូរ៉េខាងជើង និងសហរដ្ឋអាមេរិក ឲ្យឈានទៅដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរកូរ៉េខាងជើងនៅពេលខាងមុខ។ ការលើកឡើងរបស់លោក មូន ជេអ៊ីន ត្រូវបានធ្វើឡើងក្រោយពីជំនួបចរចាជាលើកទីពីររវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅទីក្រុង ហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២៧ និង២៨ ខែកុម្ភៈនេះ បានទទួលបានបរាជ័យទាំងស្រុង ។ សូមបញ្ជាក់ថា លោក មូន ជេអ៊ីន គឺជាអ្នកខ្វល់ខ្វាយខ្លាំងជាងគេ ក្នុងការរុញច្រានឲ្យមានកិច្ចចរចាឈានឆ្ពោះទៅរកការរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើង ហើយលោក មូន ក៏បានបង្ហាញនូវការខកចិត្តខ្លាំងណាស់ដែរ ចំពោះលទ្ធផលសូន្យនៃជំនួបរវាងលោក ត្រាំ និងលោក គីម លើកនេះ៕...
តុលាការសម្រេចដាក់គុកជនជាតិចិន២នាក់ ក្នុងម្នាក់ៗ១ជីវិតពីបទជួញដូរគ្រឿងញៀនជាង ១០គីឡូក្រាម

តុលាការសម្រេចដាក់គុកជនជាតិចិន២នាក់ ក្នុងម្នាក់ៗ១ជីវិតពីបទជួញដូរគ្រឿងញៀនជាង ១០គីឡូក្រាម

សង្គម និងកម្សាន្ត
ភ្នំពេញ៖  នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ លោក សេង រិទ្ធី ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ផ្តន្ទាទោសជនជាតិ២នាក់ដាក់គុកមួយជីវិតពីបទ ជួញដូរគ្រឿងញៀនទម្ងន់ជាង ១០គីឡូក្រាម។ ជនជាប់ចោទឈ្មោះ Lin Chen Chia ភេទប្រុសអាយុ ២៩ឆ្នាំ ជនជាតិចិនដីគោគ និងឈ្មោះ Lai Kuan ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ដាក់ពន្ធនាគារកំណត់រយៈពេល អស់មួយជីវិត និងពិន័យជាប្រាក់ចំនួន ៦០លានរៀលចូលជាថវិការដ្ឋ ពីបទ ដឹកជញ្ជូន ជួញដូរ និងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ។ ប្រព្រឹត្តិកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចប៉ុស្តិ៍ប្រៃសណីកម្ពុជា សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ យោងតាមមាត្រា ៤០ នៃច្បាប់ស្តីបពី ការត្រួតពិនិត្យគ្រឿងញៀន។ នៅក្នុងសវនាការ ជនជាប់ចោទទាំង២នាក់ បានឆ្លើយថា គ្រឿងញៀនទាំងអស់នោះ មិនមែនជារបស់ពួកគេទេ។ គួររំលឹកថា ជនជាប់ចោទទាំង២នាក់ ត្រូវបានសមត្ថកិច្ចនាយកដ្ឋានសន...
មេនគរបាល៖​ បញ្ហាគ្រឿងញៀន​​ ប្រមូលភស្តុតាងឲ្យបានជាក់លាក់ មុនចុះបង្ក្រាប

មេនគរបាល៖​ បញ្ហាគ្រឿងញៀន​​ ប្រមូលភស្តុតាងឲ្យបានជាក់លាក់ មុនចុះបង្ក្រាប

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ​នាយឧត្តមសេនីយ៍​ ​អគ្គស្នងការនគរបាលជាតិ បានលើកឡើថា​ ការបង្រ្កាបគ្រឿងញៀន​ សមត្ថ​កិច្ច​ជំនាញគ្រឿងញៀន​ កុំរាយការណ៍ថាទីតាំងនេះទីនោះសង្ស័យថាមានការប្រើប្រាស់​ និងចែកចាយគ្រឿងញៀន​ ត្រូវប្រមូលភស្តុតាងអោយបានគ្រប់គ្រាន់​ ចាំសុំគោលការណ៍ពីថ្នាក់លើ​ បង្រ្កាបតែម្តង។ ការលើកឡើងរបស់​ ​នាយឧត្តមសេនីយ៍​ នេត​ សាវឿន​ នៅក្នុងពិធីបិទសន្និបាតសភាពការណ៍​ កិច្ចប្រតិបត្តិការ​ រក្សាសន្តិសុខ​ស​ណ្នាប់ធ្នាប់សង្គម​ រាជធានីភ្នំពេញ២០១៨​ និងផ្សព្វផ្សាយ​ ទិសដៅការងារឆ្នាំ២០១៩ របស់អគ្គស្នងការនគរ​បាលជាតិ កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ ក៏បានបេ្តជ្ញារួមគ្នា បង្រួមទីផ្សារគ្រឿងញៀនចូលមកកម្ពុជា​ និងពង្រីកការបង្រ្កាបគ្រឿងញៀនឲ្យកាន់តែខ្លាំងក្លាថែមទៀត៕...
បញ្ចាប់មុខតំណែងអភិបាលរងខេត្តព្រះសីហនុ ២រូប

បញ្ចាប់មុខតំណែងអភិបាលរងខេត្តព្រះសីហនុ ២រូប

សង្គម និងកម្សាន្ត
​ ភ្នំពេញ៖ ​លោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ ត្រូវបាន​សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ដើម្បីបញ្ចាប់មុខតំណែង​។ រឿងដែលប្រមុខរដ្ឋាភិបាលបញ្ចាប់មុខតំណែងអភិបាលរងខេត្តទាំងពីររូបនេះ ពាក់ព័ន្ធ​នឹងជម្លោះដីធ្លីនៅខេត្តព្រះសីហនុ ដែលមានការប្រើអំពើហិង្សាលើប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន​​​​​​ សែន បានយកអនុក្រឹត្យនេះ ផ្សាយនៅឡើទំព័រហ្វេសប៊ុកផ្លូវការ ដោយសរសេរថា «ថ្ងៃនេះខ្ញុំបង្ខំចិត្តអនុវត្តន៍អភិក្រមទី៥ គឺការវះកាត់ដោយដកអភិបាលរងខេត្តព្រះសីហនុពីររូបចេញពីតំណែង។ ខ្ញុំត្រូវតែយកគ្រាប់ក្រួស និងខ្សាច់ចេញពីស្បែក ជើង ទើបអាចដើរទៅមុខទៀតបាន។ ខ្ញុំគ្មានពេលនិយាយច្រើនជាមួយមន្ត្រីខឹលខូចទៀតទេ ព្រោះខ្ញុំបានអប់រំពួកគេច្រើនហើយ។ ដល់ពេលនេះខ្លាក៏ត្រូវវាយ ពស់ក៏ត្រូវវាយ កណ្តុរក៏ត្រូវវាយ រុយក៏ត្រូវវាយ ឲ្យតែបំពានលើផលប្រយោជន៍ប្រជាជន»។ នៅក្នុងប្រ...
វៀតណាម ចុះកិច្ចសន្យាទិញយន្តហោះសហរដ្ឋអាមេរិកតម្លៃ២១ពាន់លានដុល្លារ

វៀតណាម ចុះកិច្ចសន្យាទិញយន្តហោះសហរដ្ឋអាមេរិកតម្លៃ២១ពាន់លានដុល្លារ

សង្គម និងកម្សាន្ត
  ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់ប្រទេសវៀតណាម ក្រុមហ៊ុនអាកាសចរណ៍របស់វៀតណាម បានចុះកិច្ចសន្យាទិញយន្តហោះ ប៊ូអ៊ីងរបស់អាមេរិក ក្នុងតម្លៃទឹកប្រាក់ប្រមាណ២១ពាន់លានដុល្លារ ។ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមចំនួនពីរក្រុមហ៊ុន គឺក្រុមហ៊ុន Vietjet និងក្រុមហ៊ុន Bamboo Airways នឹងទិញយន្តហោះ ប៊ូអ៊ីង ៧៣៧ ចំនួន១០០គ្រឿង និងយន្តហោះប៊ូអ៊ីង ៧៨៧-៩ចំនួន១០គ្រឿងថែមទៀត ។ សូមបញ្ជាក់ថា ទីផ្សារអាកាសចរណ៍របស់ប្រទេសវៀតណាម បានលូតលាស់ខ្លាំងបំផុតនៅពេលបច្ចុប្បន្ននេះ ដែលកាលពីឆ្នាំ២០១២កន្លងទៅ ចំនួនអ្នកដំណើរបានកើនឡើងដល់២៥លាននាក់ ហើយនៅឆ្នាំ២០១៨ ចំនួនអ្នកដំណើរតាមផ្លូវអាកាសបានកើនឡើងដល់៦២លាននាក់ ក្នុងរយៈពេលមួយឆ្នាំ ៕...
សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលអាចបើកប្រាក់ខែដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពីរដងក្នុងមួយខែ

សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលអាចបើកប្រាក់ខែដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពីរដងក្នុងមួយខែ

សង្គម និងកម្សាន្ត
ភ្នំពេញ៖  សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីថា ទោះបីជារាជរដ្ឋាភិបាល មិនមានចំណូលបន្ថែមទៀតក៏ដោយ រាជរដ្ឋាភិបាលអាចបើកប្រាក់ខែដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានរហូតដល់ ១២ខែ។ សម្តេចតេជោបានថ្លែងបែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ។ សម្តេចបញ្ជាក់ថា  ប្រាក់ខែមន្ត្រីរាជការត្រូវបានបើក ២ដង ក្នុង ១ខែ គឺរយៈពេល ២សប្តាហ៍ម្តង​ ហើយបើកតាមធនាគារ ដោយមិនយឺតយ៉ាវ ដូចមុនទៀតនោះទេ។ ​មន្ទីរពេទ្យ «​មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ​» ស្ថិតនៅ​ទី​រួម​ខេត្ត​ត្បូងឃ្មុំ ដែល​បើក​ការដ្ឋាន​សាងសង់ នៅ​ព្រឹក​នេះ គឺជា​គម្រោង​ធំ​ទី​២ជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន បន្ទាប់ពី​គម្រោង​សាងសង់​មន្ទីរពេទ្យ «​មិត្តភាព កម្ពុជា​​ចិន ព្រះកុសុម​:» ដែលជា​គម្រោង​ទី​១ ទើប​ចាប់ផ្តើម​សាងសង់​កាលពី​ខែតុលា ឆ្នាំ​២០១៨ កន្លងទៅ​ថ្មីៗ​នេះ​។ ដែលមាន​តម្លៃ​ជិត ៥០​លាន...
លោក ត្រាំ និងលោក គីម បរាជ័យក្នុងជំនួបចរចាលើកទីពីរនៅប្រទេសវៀតណាម

លោក ត្រាំ និងលោក គីម បរាជ័យក្នុងជំនួបចរចាលើកទីពីរនៅប្រទេសវៀតណាម

សង្គម និងកម្សាន្ត
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទទួលបរាជ័យទាំងស្រុងក្នុងជំនួបចរចាជាលើកទីពីរ នៅទីក្រុង ហាណូយ ប្រទេសវៀតណាម ។ លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ មិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយទេ ហើយមេដឹកនាំទាំងពីរ ក៏មិនបានចេញនូវសចក្តីប្រកាសរួមមួយដែរ ដោយសារតែជំនួបនេះ គ្មានលទ្ធផលវិជ្ជមានដែលត្រូវយកទៅប្រកាស ។ លោក ត្រាំ បានចាកចេញពីប្រទេសវៀតណាម នៅម៉ោងជិត៤រសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ នេះ ហើយលោក គីម ជុងអ៊ុន អាចនឹងចាកចេញពីវៀតណាមនៅថ្ងៃសៅរ៍ ទី២ខែមីនាខាងមុខនេះ ដោយមេដឹកនាំទាំងពីរ មិនមានអ្វីយកតាមខ្លួនដែលកើតចេញពីជំនួបចរចារទាំងពីរថ្ងៃនៅប្រទេសវៀតណាមនេះទេ ៕  ...
សម្តេច​តេ​ជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល មាន​ថវិកា​គ្រប់គ្រាន់ សម្រាប់​បើកប្រាក់​បៀវត្សរ៍ដល់​មន្ដ្រីរាជកា​រ

សម្តេច​តេ​ជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល មាន​ថវិកា​គ្រប់គ្រាន់ សម្រាប់​បើកប្រាក់​បៀវត្សរ៍ដល់​មន្ដ្រីរាជកា​រ

សង្គម និងកម្សាន្ត
ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាល មាន​ថវិកា​គ្រប់គ្រាន់ ក្នុងការ​ឆ្លើយតប​នឹង​ប្រាក់​បៀរ​វត្ស​មន្ដ្រីរាជការ ក៏ដូចជា​កិច្ច​ថែរក្សា​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ដែល​កម្ពុជា​ជា​ម្ចាស់​កម្មសិទ្ធិ​។​ សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍បែបនេះ ក្នុង​កិច្ចប្រជុំ​ជាមួយ​ប្រតិភូ​គណបក្សនយោបាយ ដែលជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ នា​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាងលើនេះ។ ​លោក ផៃ ស៊ី​ផាន បន្តថា នៅក្នុង​វេទិកា​នេះ​ផងដែរ សម្ដេច​តេ​ជោ ក៏បាន​បង្ហាញ​នូវ​គោលជំហរ​ម៉ឺងម៉ាត់ ក្នុង​កិច្ច​ថែរក្សា​សន្ដិភាព មិន​អនុញ្ញាតឱ្យ​ជន​ណាមួយ មានឱកាស​បំផ្លាញ​សន្ដិភាព និង​ស្ថិរភាព​កម្ពុជា​បានឡើយ ហើយក៏​មិនឱ្យ​ឱកាស​ដល់​ជន​ណា អង្គការ​ណា ឬ​បរ​ទេសណា ជ្រៀតជ្រែក​ក្នុង​ភាព​កំរោល​ណាមួយ​បានឡើយ​។​ ​ជាមួយនឹង​លើ​ការលើកឡើង​ខាងលើ លោក ផៃ ស៊ី​ផាន ក៏បាន​បន្តថា ជា​កិច្ច​ចាប់ផ្តើម ក្នុង​កិច្ចប្...
ជំរឿនប្រជាជនមានសារៈសំខាន់បំផុត សម្រាប់ប្រទេសជាតិ

ជំរឿនប្រជាជនមានសារៈសំខាន់បំផុត សម្រាប់ប្រទេសជាតិ

សង្គម និងកម្សាន្ត
  ភ្នំពេញ៖ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាអនុប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជននៅកម្ពុជាឆ្នាំ២០១៩ បានថ្លែងឲ្យដឹងក្នុងកិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាព និងទិសដៅសម្រាប់ដំណើរការជំរឿនឆ្នាំ២០១៩ ដោយមានការចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុកការងារជំរឿន មន្ត្រីជំរឿនថ្នាក់ខេត្ត និងមន្ត្រីជំរឿនថ្នាក់តំបន់ ។ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់ដល់ថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធទាំងអស់ ចូរកុំគិតថាការងារជំរឿននេះជាការងារងាយស្រួលពេក ជំរឿនឆ្នាំ២០១៩លើកទីបីនេះ គឺយើងធ្វើដោយខ្លួនយើងផ្ទាល់ ថវិការបស់ជាតិយើងផ្ទាល់ គ្មានជំនាញការណាមកជួយយើងទេ តាមរយៈបទពិសោធន៍កន្លងមក យើងត្រូវប្រឹងប្រែងខ្លួនឯង ។ ការធ្វើជំរឿនប្រជាជននេះ គឺជាការងារដ៏ធំ និងមានសារៈសំខាន់បំផុត សម្រាប់ប្រទេសជាតិ ហើយជាការងារស្ថិតិពិតប្រាកដមួយ ដែលយើងទាំងអស់គ្នាត្រូវតែសម្រេចធ្វើឲ្យបានជោគជ័យ។ លោករដ្ឋមន្ត្រីឆាយ ថន សង្កត់ធ្ងន់ថា តាមរយៈក...