ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្វែងយល់ការបណ្តុះបណ្តាលជំនាញផលិតនាឡិការស្តង់ដាស្វីសរបស់Prince Horology

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្វែងយល់ការបណ្តុះបណ្តាលជំនាញផលិតនាឡិការស្តង់ដាស្វីសរបស់Prince Horology

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញទស្សនា និងស្វែងយល់ការបណ្តុះបណ្តាលជំនាញផលិតនាឡិកាដៃរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ Prince Horolog yដែលមានទីតាំងក្នុងរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ អ្នកជំនាញរបស់មជ្ឈមណ្ឌល បានពន្យល់លោករដ្ឋមន្ត្រីពីដំណាក់កាលនីមួយៗនៃការបណ្តុះបណ្តាល និងហ្វឹកហ្វឺនសិក្ខាកាម និងបុគ្គលិកខ្មែរដែលកំពុងហាត់ការ និងបម្រើការងារក្នុងមជ្ឈមណ្ឌលផ្ទាល់។ តាមគោលការណ៍ មជ្ឈមណ្ឌលបានផ្តល់ការហ្វឹកហ្វឺនជូនសិក្ខាកាមរយៈពេល២ឆ្នាំដោយភ្ជាប់នឹងប្រាក់ឧបត្ថម្ភផងដែរ ដើម្បីឱ្យសិក្ខាកាមអាចក្រេបជញ្ជក់ដើម្បីទទួលបានអាជីពដ៏កម្រនេះ ព្រោះថាថ្វីត្បិតតែមជ្ឈមណ្ឌលមិនស្វែងរកប្រាក់ចំណេញចេញពីការផលិតក៏ពិតមែន ប៉ុន្តែមជ្ឈមណ្ឌលបាននាំចូលបច្ចេកវិទ្យាស្តង់ដានៃប្រទេសស្វីសតាមរយៈអ្នកជំនាញរបស់ស្វីសមកបណ្តុះបណ្តាលផ្ទាល់។ ជាមួយគ្នានោះ លោករដ្ឋមន្ត...
សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ អនុញ្ញាតឲ្យលោក​ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន TotalEnergies ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ

សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ អនុញ្ញាតឲ្យលោក​ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន TotalEnergies ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ

សង្គម និងកម្សាន្ត
(ទីក្រុងប៉ារីស)៖ នាព្រឹកថ្ងៃច័ន្ទ​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០ ២៤​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញា តឱ្យលោក Patrick POUYANNÉ ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន TotalEnergies ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុង ប៉ារីស ប្រទេសបារាំង។ ក្នុងឱកាសនៃជំនួប លោក Patrick POUYANNÉ បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន TotalEnergies និងអំពីគម្រោងនៃការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ លោកប្រធាន និងជាប្រតិបត្តិ បានគោរពជម្រាបជូនសម្តេចធិបតី ថា ក្រុមហ៊ុន TotalEnergies គឺជាក្រុមហ៊ុនមានកិត្តិនាមល្បីល្បាញលើវិស័យប្រេង និងឧស្ម័ន នៅព្រះរ...
ក្រុមហ៊ុនបារាំងនឹងស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ក្រុមហ៊ុនបារាំងនឹងស្វែងរកឱកាសវិនិយោគនៅកម្ពុជា

សង្គម និងកម្សាន្ត
(ទីក្រុងប៉ារីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានៅ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះបាន អនុញ្ញាតឱ្យលោក Geoffroy Roux De Bezieux ប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងឱកាសនៃជំនួប លោកប្រធាន APF បានគោរពជម្រាបជូនសម្តេចធិបតី អំពីបំណងរបស់ APF ក្នុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដែលនេះជាពេលវេលាដ៏សមស្របសម្រាប់ក្រុមហ៊ុនបារាំងពិចារណា និងស្វែងរកទីផ្សារបន្ថែមទៀតនៅក្នុងទ្វីបអាស៊ី ជាពិសេសនៅប្រទេសកម្ពុជា ដែលជាប្រទេសស្ថាបនិក នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី និងជាប្រទេសដែលបានដាក់បេក្ខភាពជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនីឆ្នាំ២០២៦។ លោកប្រធាន APF បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការផ្សព្វផ្សាយ និងផ្តល់ព័ត៌មានអំពី...
សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ អនុញ្ញាតឲ្យលោក​ អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីគាំទ្របេក្ខភាពកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦

សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ អនុញ្ញាតឲ្យលោក​ អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីគាំទ្របេក្ខភាពកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦

សង្គម និងកម្សាន្ត
(ទីក្រុងប៉ារីស)៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIK IWABO) អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងឱកាសនៃជំនួបនេះ លោកស្រីអគ្គលេខាធិការ បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរសម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានរបស់រាជរដ្ឋាភិ បាលកម្ពុជា ក្នុងរយៈពេល១០០ថ្ងៃ ព្រមទាំងបានជូនពរដល់សម្ដេចធិបតី ឱ្យទទួលបាននូវភាពជោគជ័យបន្ថែមទៀតជូនជាតិ និងប្រជាជនកម្ពុជា។ ក្នុងជំនួបនេះដែរ លោកជំទាវអគ្គលេខាធិការ បានបង្ហាញនូវការគាំទ្របេក្ខភាពរបស់កម្ពុជាក្នុងការធ្វើជាម្...
សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ អនុញ្ញាតឲ្យលោក​ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Blue Circle ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ

សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ អនុញ្ញាតឲ្យលោក​ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Blue Circle ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ

សង្គម និងកម្សាន្ត
(ទីក្រុងប៉ារីស)៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នេះ  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Olivier Duguet ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Blue Circle ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងឱកាសនៃជំនួប លោក Olivier Duguet បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Blue Circle និងអំពីគម្រោងនៃការពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ នាយកប្រតិបត្តិក្រុមហ៊ុន បានគូសរំលេចជូនសម្តេចធិបតី ថាក្រុមហ៊ុន របស់លោក គឺជាក្រុមហ៊ុន មានជំនាញ និងបទពិសោធន៍ក្នុងអាជីវកម្មថាមពលកកើតឡើងវិញ ពិសេសថាមពលដែលដើរដោយកម្លាំងខ្យល់ ហើយកន្លង...
ឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន DLA និងលោកជំទាវ ព្រមទាំងសហការី  ផ្ញើសារលិខិតគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ  ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ

ឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន DLA និងលោកជំទាវ ព្រមទាំងសហការី  ផ្ញើសារលិខិតគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ

សង្គម និងកម្សាន្ត
ភ្នំពេញ: ឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន DLA និងលោកជំទាវ ព្រមទាំងសហការី  ផ្ញើសារលិខិត គោរព ជូនពរ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះម ហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ។ ឧកញ៉ា និងលោកជំទាវ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ ថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការជូនចំពោះសម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីជាទីស្រឡាញ់ សូមទទួលបានប្រកបតែនឹងពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើងយ។...
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ

សង្គម និងកម្សាន្ត
ភ្នំពេញ: ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្ញើសារលិខិត គោរព ជូនពរ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះម ហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ។ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ ថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការជូនចំពោះសម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីជាទីស្រឡាញ់ សូមទទួលបានប្រកបតែនឹងពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើងយ។    ...
ជនពិការភាពម្នាក់ ទម្លាយរឿងគេបោកប្រាស់ប្រាក់២ ម៉ឺនដុល្លារ ឥឡូវនេះ មកដល់ពេលនេះតុលាការមិនទាន់មានចំណាត់ការ

ជនពិការភាពម្នាក់ ទម្លាយរឿងគេបោកប្រាស់ប្រាក់២ ម៉ឺនដុល្លារ ឥឡូវនេះ មកដល់ពេលនេះតុលាការមិនទាន់មានចំណាត់ការ

សង្គម និងកម្សាន្ត
ភ្នំពេញ: ជនពិការភាពម្នាក់ ទម្លាយរឿងគេបោកប្រាស់ប្រាក់២ម៉ឺនដុល្លារ ឥឡូវនេះ មកដល់ពេលនេះតុលាការមិនទាន់មានចំណាត់ការ។ ប្អូនជាជនមានពិការភាពត្រូវបានគេឆបោកប្រាក់ប្អូន២ម៉ឺនដុល្លារ។ ប្អូនបានប្តឹងផ្តល់ទៅតុលាការដែរ តែស្ងាត់ឈឹង។ សូមជួយផ្សាយដើម្បីឲ្យថ្នាក់ដឹកនាំលោកបានដឹងឮផង។ តុលាការថានឹងប្រកាសសាលក្រមស្ថាពរថ្ងៃទី២០ ខែកញ្ញា តែតាំងពីពេលនោះមកដល់ឥឡូវគឺស្ងាត់ឈឹង បង។...
រដ្ឋមន្រ្តី  ហេង សួរ អំពាវនាវឱ្យសមាគមរោងចក្រវិស័យកាត់ដេរ ចូលរួមប្រឡងប្រណាំងកម្មវិធី“សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”

រដ្ឋមន្រ្តី  ហេង សួរ អំពាវនាវឱ្យសមាគមរោងចក្រវិស័យកាត់ដេរ ចូលរួមប្រឡងប្រណាំងកម្មវិធី“សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ថ្លែងក្នុងសន្និបាតលើកទី១៦របស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤ បានអំពាវនាវឱ្យថៅកែរោងចក្រសហគ្រាសទាំងអស់ចូលរួមប្រឡងប្រណាំងកម្មវិធីថ្នាក់ជាតិ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដែលជាអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញកាលពីដើមអាណត្តិ។ លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា៖ “រោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរ គឺជាកម្មវត្ថុនៃការប្រឡងប្រណាំង សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ"។ តាមរយៈជ័យលាភីកម្រិតអេ(A) រោងចក្រសហគ្រាសនឹងទទួលបានការលើកទឹកចិត្តដូចជាការលើកលែងអធិការកិច្ចរយៈពេល១ឆ្នាំជាដើម ប៉ុន្តែបើជាប់ជ័យលាភីកម្រិត(A)៣ឆ្នាំផ្ទួនគ្នា ក៏នឹងទទួលបានការលើកលែងអធិការកិច្ចរយៈពេល៣ឆ្នាំឬ៥ឆ្នាំជាប់ៗគ្នាដែរ”។ លោករដ្ឋមន្ត្រី បានសង្កត់ធ្...
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនខ្មែរនៅអឺរ៉ុប ប្រមាណ ២ ៥០០នាក់

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនខ្មែរនៅអឺរ៉ុប ប្រមាណ ២ ៥០០នាក់

សង្គម និងកម្សាន្ត
បារាំ: នៅវេលាម៉ោង៥ល្ងាច(ម៉ោងនៅប៉ារីស) ត្រូវនឹងម៉ោង១១យប់(ម៉ោងនៅកម្ពុជា) ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា ប្រមាណ ២៥០០នាក់ នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេស បារាំង។ ពិធីសំណេះសំណាលរវាង សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងពលរដ្ឋនាថ្ងៃនេះ គឺបានបន្តយ៉ាងខ្ជាប់ខ្ជួនពី សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលតែងបានផ្តល់ពេលវេលាដើម្បីជួបជាមួយបងប្អូនសហគមន៍រស់នៅតាមបណ្តាក្រៅប្រទេស ហើយក្នុងនោះតំបន់អឺរ៉ុប ក៏ត្រូវបានរៀបចំជាបន្តបន្ទាប់។ គោលបំណងសំខាន់ក្នុងការជួបជុំ គឺដើម្បីសាកសួរសុខទុក្ខ និងផ្តល់នូវការសំណេះសំណាលប្រកបដោយស្មារតីខ្មែរតែមួយ ជាពិសេសក៏បានឆ្លៀតឱកាសក្នុងការធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពសុខសន្តិភាព ការអភិវឌ្ឍ...