ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

អង្គការសមាគមអភិរក្សសត្វព្រៃលែងអណ្តើកហ្លួងចំនួន ២០ក្បាល ក្នុងទីជម្រកធម្មជាតិ

អង្គការសមាគមអភិរក្សសត្វព្រៃលែងអណ្តើកហ្លួងចំនួន ២០ក្បាល ក្នុងទីជម្រកធម្មជាតិ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងរដ្ឋបាលជលផល នៅថ្ងៃទី២៦ ខែមេសានេះ បានសម្ពោធគម្រោងទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់ ដែលគាំទ្រដោយសហភាពអឺរ៉ុប។ កម្មវិធីនេះមានពិធីលែងសត្វអណ្ដើកហ្លួងចំនួន ២០​ក្បាល​​ទៀត ចូលក្នុងទីជម្រកធម្មជាតិវិញ ដែលធ្វើឡើងនៅភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ បើតាមអង្គការ WCS អណ្ដើកហ្លួង និងអណ្តើកសសៃ បានផុតពូជអស់ហើយពីប្រទេសកម្ពុជា។ តែមកដល់ឆ្នាំ២០០០ រដ្ឋបាលជលផល និងអង្គការ WCS បានរកឃើញសារជាថ្មីនូវប្រភេទអណ្តើកនេះមួយចំនួនតូច នៅសេសសល់តាមដងព្រៃកស្រែអំបិល។ ចាប់ពីពេលនោះមក អង្គការ និងរដ្ឋបាលជលផលបានសហការគ្នា ដើម្បីការពារប្រភេទសត្វអណ្តើកនេះ កុំឲ្យផុតពូជ។ សកម្មភាពអភិរក្សសត្វអណ្តើតហ្លួងនេះ រួមមាន កម្មវិធីការពារសំបុក ការចិញ្ចឹកថែទាំក្រោយពេលញាស់ ការទប់ស្កាត់ការជួញដូរខុសច្បាប់ ការពង្រីកការអនុវត្តច្បាប់ ការពិនិត្យតាមដាន ការផ្សព្វផ្សាយ និងការគាំទ្រលើ...
លោក គីម ជុងអ៊ុន ទម្លាក់កំហុសលើអាមេរិកអំពីភាពតានតឹងនៅឧបទ្វីបកូរ៉េ

លោក គីម ជុងអ៊ុន ទម្លាក់កំហុសលើអាមេរិកអំពីភាពតានតឹងនៅឧបទ្វីបកូរ៉េ

សង្គម និងកម្សាន្ត
  មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទម្លាក់កំហុសលើមេដឹកនាំរបស់សហរដ្ឋអាមេរិក ដែលបង្កឲ្យមានភាពតានតឹងនៅឧបទ្វីបកូរ៉េ ដោយលោក គីម បានថ្លែងថា សន្តិភាពនៅឧបទ្វីបកូរ៉េ អាស្រ័យលើអាកប្បកិរិយារបស់មេដឹកនាំសហរដ្ឋអាមេរិក ហើយប្រសិនបើមេដឹកនាំអាមេរិកនៅតែបន្តប្រើអាកប្បកិរិយាច្រឡោងខាមបន្តទៀតនោះ ឧបទ្វីកូរ៉េនឹងមិនមានសន្តិភាពទេ ។ ការលើកឡើងបែបនេះរបស់លោក គីម ជុងអ៊ុន ត្រូវបានធ្វើឡើងក្រោយពីជំនួបជាមួយប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩នេះ នៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី ។ សូមបញ្ជាក់ថា លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី និងបានជួបលោក ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ដោយមេដឹកនាំទាំងពីរបានពិភាក្សាគ្នាលំអិតអំពីទំនាក់ទំនងការទូត នយោបាយ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ៕...
សម្តេច​តេ​ជោ ទទួល​គោរមងារ​ “សាស្ត្រាចារ្យ​កិត្តិយស​ ផ្នែក​ទំនាក់ទំនង​អន្តរជាតិ” ពី​សាកលវិទ្យាល័យ​ប៉េកាំង ប្រទេសចិន

សម្តេច​តេ​ជោ ទទួល​គោរមងារ​ “សាស្ត្រាចារ្យ​កិត្តិយស​ ផ្នែក​ទំនាក់ទំនង​អន្តរជាតិ” ពី​សាកលវិទ្យាល័យ​ប៉េកាំង ប្រទេសចិន

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ទទួលបាន​នូវ​គោរមងារ​សាស្ត្រាចារ្យ​កិត្តិយស​ ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ពី​សាកលវិទ្យាល័យ​ប៉េកាំង ដែលជា​សាកលវិទ្យាល័យ​ដ៏​ធំ​ និង​ចំណាស់​ជាងគេ​ នៅ​ទីក្រុង​ប៉េកាំង ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​រសៀលថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩ ។ ​ពិធី​ប្រគល់​ និង​ទទួលគោរមងារនេះ បាន​​ធ្វើឡើង ដោយមាន​វត្ត​មាន​ពី​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ​ចិន ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ រួមទាំង​និស្សិត​កម្ពុជា​-​ចិន ដែល​កំពុង​សិក្សា​នៅក្នុង​សាកល​វិទ្យាល័យ​​ប៉េកាំង ជាច្រើនរូប​។ ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ និង​ក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ​ប៉េកាំង មានប្រសាសន៍​សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ សកម្មភាព​ដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុងការ​រំលត់ភ្លើង​សង្គ្រាម របប​ប្រល័យពូជសាសន៍ ការស្វែងរក​ដ...
ពេលប៉ូលីសចូលទៅដល់ផ្ទះ ស្ត្រីមានផ្ទៃពោះបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង

ពេលប៉ូលីសចូលទៅដល់ផ្ទះ ស្ត្រីមានផ្ទៃពោះបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង

សង្គម និងកម្សាន្ត
ខណៈដែលកងកម្លាំងប៉ូលីសពិសេសរបស់រដ្ឋាភិបាល ស្រីលង្កា បានឆ្មក់ចូលទៅក្នុងផ្ទះ ស្ត្រីមានផ្ទៃពោះម្នាក់ បានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង រួមទាំងកូនក្នុងបន្ទុកចំនួន៣នាក់ផ្សេងទៀត នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសានេះ ។ ស្ត្រីមានផ្ទៃពោះនោះ ជាប់ពាក់ព័ន្ធនឹងការរួមគំនិតក្នុងការរៀបចំផែនការវាយប្រហារភេរវកម្មទៅលើព្រះវិហារសាសនាគ្រិស្ត និងសណ្ឋាគារប្រណិតៗ កាលពីថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩នេះ ដែលបានសម្លាប់មនុស្សអស់ចំនួន៣៦៩នាក់ និងជាង៥០០នាក់ផ្សេងទៀតបានរងរបួស ។ ស្ត្រីមានផ្ទុះពោះនោះ ទំនងជាបានរៀបចំគ្រឿងផ្ទុះរួចជាស្រេចហើយ ក្នុងការបំផ្ទុះសម្លាប់ខ្លួនឯង និងកូន៣នាក់នៅក្នុងផ្ទះ ខណៈដែលឃើញប៉ូលីសចូលទៅចាប់ខ្លួន ៕...
កិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គមលើកទី២ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

កិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គមលើកទី២ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សង្គម និងកម្សាន្ត
នាព្រឹកថ្ងៃទី២៣ ខែមេសា ធ្នាំ២០១៩ុ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារ សង្គម បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គមលើកទី ២ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និង មន្រ្តីបច្ចេកទេសមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធនានា នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។   ...
ផ្តន្ទាទោសស្ត្រីវៀតណាមសញ្ជាតិអូស្ត្រាលីម្នាក់ ដាក់ពន្ធនាគារ៣០ឆ្នាំពិន័យ៨០លានរៀលជួញដូរគ្រឿងញៀនជិត២គីឡូពីកម្ពុជាទៅអូស្ត្រាលី

ផ្តន្ទាទោសស្ត្រីវៀតណាមសញ្ជាតិអូស្ត្រាលីម្នាក់ ដាក់ពន្ធនាគារ៣០ឆ្នាំពិន័យ៨០លានរៀលជួញដូរគ្រឿងញៀនជិត២គីឡូពីកម្ពុជាទៅអូស្ត្រាលី

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ លោក ឃុន សូណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូង រាជធានីភ្នំពេញ និងលោក ហ៊ឹង ប៊ុនថន ជាតំណាងអយ្យការបានប្រកាសសាលក្រមផ្តន្ទាទោសស្ត្រីជនជាតិវៀតណាមសញ្ជាតិអូស្ត្រាលីម្នាក់ ដាក់ពន្ធនាគារកំណត់រយៈពេល៣០ឆ្នាំនិងពិន័យជាប្រាក់ចំនួន៨០លានរៀលចូលជាថវិការដ្ឋ។ ជនជាប់ចោទឈ្មោះ Tran Ve Thy ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិអូស្ត្រាលីត្រូវតុលាការចោទប្រកាន់ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្ត កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ យោងតាមមាត្រា៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ នៅក្នុងសវនាការកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ កន្លងទៅជនជាប់ចោទឈ្មោះ Tran Ve Thy សារភាពថានាងពិតជាបានយកគ្រឿងញៀនប្រភេទហេរ៉ូអ៊ីនទម្ងន់១,៧៥៥.៥០ក្រាម (ជិត២គីឡូក្រាម) ដាក់ក្នុងវ៉ាលីពណ៌ក្រហមបម្រុងនឹងដឹកចេញពីប្រទេសកម្ពុជា ទៅប្រទេសអូស្ត្រាលីមែន។ ជនជាប...
បញ្ហាផ្ដាច់អគ្គិសនី បណ្ដាលឲ្យខូច​សម្ភារៈ​វិទ្យុជាតិ សាគរ ខេត្តកោះកុង និងធ្វើការផ្អាក​ផ្សាយ​ជា​បណ្តោះអាសន្ន​

បញ្ហាផ្ដាច់អគ្គិសនី បណ្ដាលឲ្យខូច​សម្ភារៈ​វិទ្យុជាតិ សាគរ ខេត្តកោះកុង និងធ្វើការផ្អាក​ផ្សាយ​ជា​បណ្តោះអាសន្ន​

សង្គម និងកម្សាន្ត
ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩ បានប្រកាសថា នៅ​ខែមេសា​នេះ ភ្លើងអគ្គិសនី ដាច់​ច្រើនលើក​ពេក បណ្តាល​ឲ្យ​ខូច​សម្ភារៈ​វិទ្យុ​មួយចំនួន នៅ​ខេត្តកោះកុង​។ ​មកដល់​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ ភ្លើងអគ្គិសនី បន្ត​ដាច់​ចាប់ពី​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ៦​ល្ងាច ដូច្នេះ​វិទ្យុ​សាគរ​កោះកុង នៃ​មន្ទីរ​ព័ត៌មាន​ខេត្តកោះកុង ត្រូវបាន​ផ្អាក​ផ្សាយ​ជា​បណ្តោះអាសន្ន​សិន ទម្រាំ​មាន​អគ្គិសនី​គ្រប់គ្រាន់ ទើប​ដំណើរ​ការផ្សាយ​ជាធម្មតា​វិញ​។​...
តំបន់សៀមរាបអង្គរនិងតំបន់ជុំវិញនឹងមានផលិតផលទេសចរណ៍ថ្មីៗដ៏ទាក់ទាញថែមទៀត នាពេលខាងមុខ

តំបន់សៀមរាបអង្គរនិងតំបន់ជុំវិញនឹងមានផលិតផលទេសចរណ៍ថ្មីៗដ៏ទាក់ទាញថែមទៀត នាពេលខាងមុខ

សង្គម និងកម្សាន្ត
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានបញ្ជាក់ថា ស្របតាមគោលនយោ​បាយអភិវឌ្ឍន៍វិស័យទេសចរណ៍ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍សមាហរណ (Integrated Master Development Plan) នៅតំបន់សៀមរាប-អង្គរ និងនៅតំបន់ជុំវិញ ដែលនឹងមានផលិតផលទេសចរណ៍ថ្មីៗបន្ថែម ក្នុងនោះក៏មានលំនៅដ្ឋានទី២របស់ភ្ញៀវទេសចរវ័យចំណាស់ និងចូលនិវត្តន៍ផងដែរ។ លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា «ផែនការមេអភិវឌ្ឍន៍សមាហរណ» នេះមានរួមបញ្ចូលស្ទើរតែគ្រប់វិស័យ រួមមាន៖ វិស័យទេសចរណ៍ វប្បធម៌ សិល្បៈ សាធារណការ ទឹកស្អាត កីឡា សុខាភិបាល អប់រំ កសិកម្ម បរិស្ថាន ការគ្រប់គ្រង សំណល់រឹងរាវធនធានទឹក ថាមពល អគ្គិសនី ហេដ្ឋារចនាសម្ពន្ធរឹង-ទន់ជាដើម សំដៅធ្វើយ៉ាងណាឱ្យខេត្តសៀមរាប ទាំងទីក្រុង និងតំបន់ជុំវិញ មានផែនការមេអភិវឌ្ឍន៍ច្បាស់លាស់។ ព្រមជាមួយគ្នានោះ នៅតំបន់អង្គរក៏នឹងមានកិច្ចសហការដោយហ្មត់ចត់ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ...
សម្ដេចក្រឡាហោម ស ខេង ជួបសំណេះសំណាល និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន២៧៩​គ្រួសារ

សម្ដេចក្រឡាហោម ស ខេង ជួបសំណេះសំណាល និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន២៧៩​គ្រួសារ

សង្គម និងកម្សាន្ត
បាត់ដំបង​៖​  សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី​ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន២៧៩គ្រួសារ ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ ។​ សម្ដេចបានមានប្រសាសន៍ថាបន្ទាប់ពីទទួលបានព័ត៌មានអស់ទាំងនោះ សម្ដេចបានចេញសារសម្ដែងការសោកស្ដាយ និងអំពាវនាវតាមរយៈទំព័រហ្វេសប៊ុករបស់សម្ដេច ឲ្យសប្បុរសជន និងក្រុមការងារចូលរូមជួយសម្រាលទុក្ខលំបាកនេះ ហើយជាលទ្ធផលមានសប្បុរសជន មន្រ្តី និងក្រុមការងារបានចូលរួមចែករំលែកធនធានយ៉ាងច្រើនដើម្បីជួយពលរដ្ឋ។ សម្ដេចក៏បានគូសបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋ និងអាជ្ញាធរថាសកម្មភាពរួមសាមគ្គីគ្នាជួយប្រជាពលរដ្ឋរងគ្រោះនេះ គឺជាប្រពៃណី ទំនៀមទំលាប់ និងវប្បធម៌របស់យើងយូរណាស់មកហើយ ដោយសម្ដេចបានរំលឹកថាយើងបានរួមគ្នារំដោះប្រទេសចេញពីរបបខ្មែរក្រហម រួមគ្នាកសាងជាតិឡើងវិញ និងរួមគ្នា...
សម្តេច​តេ​ជោ  ​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​វេទិកា «​ខ្សែរក្រវាត់ និង​ផ្លូវ​» លើក​ទី​២ នៅ ប្រ​ទស​ចិន

សម្តេច​តេ​ជោ  ​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​វេទិកា «​ខ្សែរក្រវាត់ និង​ផ្លូវ​» លើក​ទី​២ នៅ ប្រ​ទស​ចិន

សង្គម និងកម្សាន្ត
​ ​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ និងមន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ទៅកាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដើម្បី​ចូលរួម​វេទិកា «​ខ្សែក្រវាត់ និង​ផ្លូវ​» លើក​ទី​២ រួម​និង​កិច្ចប្រជុំ​សំខាន់ៗ​ជាច្រើន​ផ្សេងទៀត ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៩​។​ ​យោងតាម​កម្មវិធី នៅក្នុង​សម័យប្រជុំ​ជាន់ខ្ពស់​នៃ​វេទិកា​ខ្សែក្រវ៉ាត់ និង​ផ្លូវ​លើក​ទី​២​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ថ្លែង​សុន្ទរកថា​ពី​មូលបទ​របស់​វេទិកា «​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវ៉ាត់ និង​ផ្លូវ​៖ បង្កើត​ជោគវាសនា​រួម​ដ៏​ត្រចះត្រចង់​»​។ នៅ​ថ្ងៃ​បន្ទាប់ ​នៅក្នុង​សម័យប្រជុំ​តុមូល​របស់​ថ្នាក់ដឹកនាំ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​ចែករំលែក​ទស្សនវិស័យ​លើ​មូលបទ «​ការជំរុញ​ការតភ្ជាប់ ដើម្បី​ស្វែងរក​ធនធាន​ថ្មី​សម្រាប់​ការរីកចម្រើន​»...