ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

អាមេរិកបញ្ជូនកងទ័ព១៥០០នាក់បន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា

អាមេរិកបញ្ជូនកងទ័ព១៥០០នាក់បន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា

សង្គម និងកម្សាន្ត
រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក លោក Patrick Shanahan បានប្រកាសកាលពីថ្ងៃអាទិត្យ ទី២៦ ខែឧសភានេះថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខារួចហើយ លើសេចក្តីសម្រេចក្នុងការបញ្ជូនកងទ័ពអាមេរិកចំនួន១៥០០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ។ មន្ត្រីទីបញ្ជាការកណ្តាលអាមេរិក បានឲ្យដឹងថា ក្នុងចំណោមកងទ័ពអាមេរិកទាំង១៥០០នាក់នោះ គឺ៦០០នាក់ត្រូវបញ្ជូនទៅកាន់ទីតាំងប្រព័ន្ធខែលការពារមីស៊ីល Patriots ចំនួន៤កន្លែង និង៩០០នាក់ផ្សេងទៀត ត្រូវបញ្ជូនទៅកាន់មូលដ្ឋានទ័ពអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ។ សូមបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ភាពតានតឹង និងការប្រឈមមុខគ្នាខាងកងកម្លាំងយោធា រវាងអាមេរិក និងអ៊ីរ៉ង់ នៅតែបន្តកើនឡើងដដែល ៕...
សម្តេចតេជោ​ ចូលរួមសន្និបាតលើកទី៧៥ របស់ UN-ESCAP នៅប្រទេសថៃ

សម្តេចតេជោ​ ចូលរួមសន្និបាតលើកទី៧៥ របស់ UN-ESCAP នៅប្រទេសថៃ

សង្គម និងកម្សាន្ត
ភ្នំពេញ៖  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញទៅចូលរួមក្នុងសន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) លើកទី៧៥ នៅទីក្រុងបាងកក ប្រទេសថៃនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ។ សន្និបាតប្រចាំឆ្នាំ លើកទី៧៥ ធ្វើឡើងក្រោមប្រធានបទ «ការផ្តល់សិទ្ធិអំណាចប្រជាជន និងការធានានូវបរិយាប័ន្ន និងសមភាព» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។ សន្និបាតប្រចាំឆ្នាំនេះ នឹងមានការយាងចូលរួមពីម្ចាស់ក្សត្រី មហាចក្រី សិរិនថន និងមានការអញ្ជើញចូលរួមពីប្រធានាធិបតី នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឧត្តមមន្ត្រី និងមន្ត្រីនៃរដ្ឋជាសមាជិកចំនួន​ ៥៣ប្រទេស និងរដ្ឋសង្កេតការណ៍ចំនួន ៩រដ្ឋ នៃតំបន់អាស៊ី និងប៉ាស៊ីហ្វិក តំណាងស្ថាប័នសំខាន់ៗរបស់អង្គការសហប្រជាជាតិ អង...
សង្គ្រាមជិតពីរខែក្នុងការដណ្តើមយកទីក្រុង ទ្រីប៉ូលីប្រទេសលីប៊ី សម្លាប់មនុស្សអស់៥១០នាក់

សង្គ្រាមជិតពីរខែក្នុងការដណ្តើមយកទីក្រុង ទ្រីប៉ូលីប្រទេសលីប៊ី សម្លាប់មនុស្សអស់៥១០នាក់

សង្គម និងកម្សាន្ត
នៅប្រទេសលីប៊ី បានប្រយុទ្ធគ្នាអស់រយៈពេលជិតពីរខែកន្លងមកហើយ ក្នុងការដណ្តើមយកទីក្រុង ទ្រីប៉ូលី ប៉ុន្តែមិនទាន់ចាញ់ឈ្នះទេ ហើយមនុស្សប្រមាណ៥១០នាក់បានបាត់បង់ជីវិត និងមនុស្សជាង៧៥០០០នាក់ផ្សេងទៀត បានរត់ភៀសខ្លួនចាកចោលលំនៅឋាន ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Reuters News នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភានេះ ។ ប្រភពដដែលបានបន្តថា ភាគីជម្លោះនៅប្រទេសលីប៊ី គឺម្ខាងខាងកងកម្លាំងយោធាជាតិលីប៊ី LNA ដែលជាកងកម្លាំងទ័ពព្រៃ និងភាគីជម្លោះម្ខាងទៀត គឺកងកម្លាំងរដ្ឋាភិបាល ដែលលើកបន្តុបដោយលោកខាងលិច និងត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ។ កាលពីថ្ងៃសៅរ៍ ទី២៥ ខែឧសភាដដែលនេះ កងកម្លាំងយោធាជាតិលីប៊ី (Libya National Army) ហៅកាត់ថា LNA ដែលដឹកនាំដោយឧត្តមសេនីយ៍ Khalifa Haftar បានវាយប្រហារទ្រង់ទ្រាយធំមួយទៅលើកងកម្លាំងរដ្ឋាភិបាល ដើម្បីដណ្តើមយកទីក្រុង ទ្រីប៉ូលី ៕...
ជីវប្រវត្តិ​៖សម្តេចអគ្គ​មហា​ពញា​ចក្រី  ហេង សំរិន​ ប្រធានរដ្ឋសភា និង​ជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​

ជីវប្រវត្តិ​៖សម្តេចអគ្គ​មហា​ពញា​ចក្រី ហេង សំរិន​ ប្រធានរដ្ឋសភា និង​ជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​

សង្គម និងកម្សាន្ត
​ភ្នំពេញ៖ ថ្ងៃ​៧​រោច ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៩ គឺជា​ថ្ងៃ​ខួបកំណើត គម្រប់ ៨៥ ឆ្នាំ ឈានចូល ៨៦ ឆ្នាំ របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធានកិត្តិយស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ យោងតាម​សៀវភៅ “​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​” ​បោះពុម្ព នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៣ បង្ហាញថា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន មាន​នាម​ដើម​ថា “​ហេង ហ៊ីម​” ហៅ “​រិ​ន​” កើត​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​១៩៣៤ ក្នុង​គ្រួសារ​កសិករ​ក្រីក្រ​មួយ នៅ​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្ត​ត្បូងឃ្មុំ ) ជាប់​ព្រំដែន​វៀតណាម​។​ ​ចាប់តាំងពី​កុមារភាព រហូតដល់​អាយុ ១២​ឆ្នាំ រស់នៅ​ជាមួយ​ឪពុក ម្តាយ ក្នុងភូមិ​ឃុំ​ស្រុកកំណើត​។ ពី​អាយុ ១២​ឆ្នាំ រហូតដល់​ឆ្នាំ​១៩៤៩ សម្តេច ហេង សំរិន រស់នៅ និង​រៀនសូត្រ​ជាមួយ​ព្រះសង្ឃ លោកគ្រូ “​...
ឡាវនឹងបើកការហោះហើរ មកកម្ពុជាឡើងវិញនាខែតុលាឆ្នាំ២០១៩ខាងមុខ

ឡាវនឹងបើកការហោះហើរ មកកម្ពុជាឡើងវិញនាខែតុលាឆ្នាំ២០១៩ខាងមុខ

សង្គម និងកម្សាន្ត
ក្រុមហ៊ុនអាកាសចរណ៍ឡាវអ៊ែរឡាញ (Loas Airline) របស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ នឹងបើកការហោះ ហើរមកកាន់កម្ពុជាឡើងវិញនាអំឡុងខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ ក្រោយពីផ្អាកការហោះហើរអស់មួយរយៈកន្លងមក។ គោលដៅសំខាន់នៅចំពោះសម្រាប់ការហោះហើរនេះរួមមានរាជធានីភ្នំពេញ សៀមរាប-អង្គរ ព្រះសីហនុ និងខេត្តផ្សេងទៀតនៅតំបន់ឆ្នេរ។ ដំណឹងដ៏ល្អនេះត្រូវបានបង្ហាញឡើងនាឱកាសជំនួបពិភាក្សារវាងូោ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា លោក អាមផៃ គីនដាវង្ស (Amphay Kindavong) នៅទីស្ដីការក្រសួងទេសចរណ៍កាលពីសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន ឱ្យដឹងថា នាអំឡុង ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ឡាវអ៊ែរឡាញ នឹងចាប់ផ្ដើមបើកការហោះហើរត្រង់មកកាន់កម្ពុជាឡើងវិញ ក្នុងនោះឡាវនឹងបើកការហោះហើរត្រង់ដំបូងពីរដ្ឋធានីវៀងចន្ទន៍មករាជធានីភ្នំពេញ ហើយនឹងបើកការហោះហើរមកកាន់ខេត្តសៀមរាប និងខេ...
អ៊ីរ៉ង់នឹងមិនបោះបង់ចោលគោលដៅដោយចាញ់សម្ពាធយោធាពីអាមេរិកនោះទេ

អ៊ីរ៉ង់នឹងមិនបោះបង់ចោលគោលដៅដោយចាញ់សម្ពាធយោធាពីអាមេរិកនោះទេ

សង្គម និងកម្សាន្ត
ប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ង់ លោក Hassan Rouhani បានប្តេជ្ញាកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភានេះថា អ៊ីរ៉ង់នឹងមិនបោះបង់ចោលគោលដៅរបស់ខ្លួននោះទេ ហើយអ៊ីរ៉ង់នឹងមិនចរចាជាមួយសហរដ្ឋអាមេរិកដែរ ទោះបីជាលោកដូណាល់ ត្រាំ ចង់បានក៏ដោយ ។ លោក Hassan Rouhani បានបន្ថែមថា អ៊ីរ៉ង់នឹងមិនចុះញ៉មចំពោះសម្ពាធខាងយោធាពីសំណាក់សហរដ្ឋអាមេរិកទេ ទោះបីជាប្រទេសនេះត្រូវទទួលរងការវាយប្រហារនៅពេលខាងមុខក៏ដោយ ។ ចំណែកលោក Yousuf bin Alawi bin Abdullah រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសរបស់ប្រទេសអូម៉ង់ បាននិយាយនៅថ្ងៃសុក្រ ទី២៤ ខែឧសភានេះថា អូម៉ង់កំពុងធ្វើការជាមួយគ្រប់ដៃគូទាំងអស់ ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ៕   ...
សម្តេចតេជោ ហ៊ុន សែន ថា៖ចិន ជាមិត្តក្នុងការជួយជំរុញវិនិយោគចិន មកកាន់កម្ពុជា

សម្តេចតេជោ ហ៊ុន សែន ថា៖ចិន ជាមិត្តក្នុងការជួយជំរុញវិនិយោគចិន មកកាន់កម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ បានថ្លែងបញ្ជាក់ថា ប្រទេសចិន ជាមិត្តក្នុងការជួយជំរុញការវិនិយោគចិន ឲ្យបានកាន់តែច្រើនមកកាន់កម្ពុជា ស្របពេលនឹងការជួយជ្រោមជ្រែងបើកចំហរទីផ្សារកសិផល និងផលិតផលផ្សេងៗជាច្រើនទៀតរបស់កម្ពុជាទៅកាន់ទីផ្សាររបស់ប្រទេសចិន។ សម្តេចតេជោ ហ៊ុន សែនមានប្រសាសន៍បែបនេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក វ៉ាង យ៉ាជុន អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិចិន នៅវិមានសន្តិភាព។ លោក វ៉ាង យ៉ាជុន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកប្រធានាធិបតីចិន ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីចិន លី ខឺឈាំង និង​ឯកឧត្តម សុង តាវ ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូលរបស់ចិន និងបានយល់ស្របទាំងស្រុងចំពោះការលើកឡើងរបស់លោក វ៉ាង យ៉ាជុន ពាក់ព័ន្ធទៅនឹងទំនា...
ក្រសួង​វប្បធម៌ សម្រេច ប្រគល់​សិទ្ធិ​គ្រប់គ្រង​មរតក​ចម្រៀង​ មួយបទរបស់លោក គ​ង្គ ប៊ុន​ឈឿន​“​ថ្ងៃ​ដែល​អូន​ចុក​ឈាម​”

ក្រសួង​វប្បធម៌ សម្រេច ប្រគល់​សិទ្ធិ​គ្រប់គ្រង​មរតក​ចម្រៀង​ មួយបទរបស់លោក គ​ង្គ ប៊ុន​ឈឿន​“​ថ្ងៃ​ដែល​អូន​ចុក​ឈាម​”

សង្គម និងកម្សាន្ត
ភ្នំពេញ៖លោកស្រីភឿង សកុណា បានចេញ​សេចក្តីសម្រេច ចុះ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៩ ​ប្រគល់​សិទ្ធិ​គ្រប់គ្រង​មរតក​ចម្រៀង  ០១ បទ ដែលជា​ស្នាដៃ​និពន្ធ​របស់លោក គ​ង្គ ប៊ុន​ឈឿន មាន​ចំណងជើង ថា “​ថ្ងៃ​ដែល​អូន​ចុក​ឈាម​” ច្រៀង​ដោយ​អ្នកស្រី រស់ សេរី​សុទ្ធា​។​ ​សេចក្តីសម្រេច​របស់រ​ដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានសម្រេច​ប្រគល់​សិទ្ធិ​គ្រប់គ្រង​មរតក​ចម្រៀង​នេះ ជូន​ភរិយា​របស់ គ​ង្គ ប៊ុន​ឈឿន គឺ​លោកស្រី គាត គឹម​លន ( ក្រសួង​វប្បធម៌ សរសេរថា គាត គឹម​លន ) ជនជាតិខ្មែរ សញ្ជាតិ ន័​រវេ​ស កើត​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​១៩៤៣ ដែលមាន​ទីកន្លែង​កំណើត ឃុំ​ស្វាយប៉ោ ស្រុក​សង្កែ ខេត្តបាត់ដំបង ដោយមាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ប្រទេស​ន័​រវេ​ស​។​ ការ​សម្រេច​​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ខាងលើនេះ បានធ្វើ​ឡើង តាម​ការស្នើសុំ ចុះ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩ របស់លោក​ស្រី គាត គឹម​លន ជា​ភរិយា​របស់លោក គ​ង្គ ប៊ុន​ឈឿន ន...
UN អរគុណស្រ្តីនិងបុរសកម្ពុជា​ បានចូលរួមបេសកកម្មរក្សាសន្តិភាពនៅជុំវិញពិភពលោក

UN អរគុណស្រ្តីនិងបុរសកម្ពុជា​ បានចូលរួមបេសកកម្មរក្សាសន្តិភាពនៅជុំវិញពិភពលោក

សង្គម និងកម្សាន្ត
ភ្នំពេញ៖​ អង្គការ​សហប្រជាជាតិ(​ UN )​បានអរគុណ​ដល់កងកម្លាំងកម្ពុជា​ ទាំងបុរស​ និងស្រ្តី​ បានចាកចេញឆ្ងាយពីក្រុមគ្រួសារ​ ចូលរួមជាមួយ​ UN ក្នុងបេសកកម្មរក្សាសន្តិភាពនៅជុំវិញពិភពលោក។ យោងតាមរយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់(UN)​ នៅថ្ងៃទី២៤​ ខែឧសភា​នេះ​  បានសរសេរថា៖​ ស្ត្រីក្លាហាន​ និងបុរសមកពីប្រទេសកម្ពុជាបានចាកចេញពីក្រុមគ្រួសាររបស់ពួកគេ​ មកបម្រើការជាមួយអង្គការបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅជុំវិញពិភពលោក។ យើងអរគុណពួកគេចំពោះការបម្រើនិងការលះបង់របស់ពួកគេ។ កាលពីពេលថ្មីៗនេះ​ កម្ពុជាបានបញ្ជូនទាហានមួកខៀវកងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ ៨១៩ និងកងកំទេចគ្រាប់មិនទាន់ផ្ទុះលេខ២៣១ ទៅបំពេញ បេសក កម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី។ គួរបញ្ជាក់ថា​ ឆ្នាំនេះគឺជាខួបលេីកទី១៣ គិតចាប់តាំង ពីឆ្នាំ២០០៦​ ដែលកម្ពុជាបានបព្ចូានកងកម្លាំងមួកខៀវចូលរួម បេសកកម្មរក្សាសន្តិភាពរបស់(អ.ស.ប) ចំនួន ៦០៥៣...
កងកម្លាំងយោធា៤ប្រទេស នឹងធ្វើសមយុទ្ធយោធារួមគ្នានៅសមុទ្រប៉ាស៊ីហ្វិក

កងកម្លាំងយោធា៤ប្រទេស នឹងធ្វើសមយុទ្ធយោធារួមគ្នានៅសមុទ្រប៉ាស៊ីហ្វិក

សង្គម និងកម្សាន្ត
មេបញ្ជាការកងនាវាចម្បាំងរបស់សហរដ្ឋអាមេរិកប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក លោក Phillip Sawyer បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភានេះថា កងកម្លាំងយោធា និងនាវាចម្បាំងមកពី៤ប្រទេស គឺមានប្រទេសជប៉ុន អាមេរិក កូរ៉េខាងត្បូង និងប្រទេសអូស្ត្រាលី នឹងបើកធ្វើសមយុទ្ធយោធានៅភាគខាងលិចនៃមហាសាគរប៉ាស៊ីហ្វិកនៅពេលខាងមុខនេះ ។ លោក Phillip Sawyer បានបន្ថែមថា សមយុទ្ធយោធារួមគ្នានៃប្រទេសទាំង៤នេះ គឺជាសមយុទ្ធយោធាលើកដំបូង និងត្រូវបានធ្វើឡើងរយៈពេល៦ថ្ងៃ ដោយមានការចូលរួមពីកងកម្លាំងយោធាប្រមាណជាង៣០០០នាក់មកពីប្រទេសទាំង៤ ។ សមយុទ្ធយោធានេះមានការចូលរួមផងដែរ ពីនាវាពិឃាតចំនួន២គ្រឿងរបស់ជប៉ុន នាវាចម្បាំងបំពាក់ប្រព័ន្ធមីស៊ីល២គ្រឿងរបស់អូស្ត្រាលី នាវាពិឃាតមួយគ្រឿងរបស់កូរ៉េខាងត្បូង នាវាចម្បាំង៥គ្រឿង និងយន្តហោះល្បាតជាច្រើនគ្រឿងរបស់អាមេរិក ៕...