សម្ដេចតេជោ ហ៊ុន សែន បានសម្រេចរៀបចំឲ្យមានក្រុមមេធាវីផ្ទាល់របស់សម្តេច ដើម្បីជួយការពារក្តីដល់ស្ត្រីក្រីក្រ
ភ្នំពេញ៖ ទីបំផុត សម្ដេចតេជោ ហ៊ុន សែន បានសម្រេចថា នឹងរៀបចំឲ្យមានក្រុមមេធាវីផ្ទាល់របស់សម្តេច ដើម្បីជួយការពារស្ត្រីក្រីក្រ ទទួលបានទទួលការកាត់ក្តីបានលឿន ជៀសវាងការឃុំខ្លួនលើសពេលវេលា។ ក្នុងនោះ សម្ដេចតេជោ គ្រោងជ្រើសរើសមេធាវី ជាសមាជិកប្រមាណ ៥០នាក់ ដែលអាចបែងចែក ២នាក់ ប្រចាំខេត្តនីមួយៗ។ កិច្ចការពារក្តីនេះ មិនកំណត់ការពារឲ្យតែស្ត្រីនោះទេ ប៉ុន្តែការពារករណីផ្សេងៗទៀត ដែលធ្វើយ៉ាងណា ជួយឲ្យសង្គម និងប្រជាពលរដ្ឋខ្មែរ មានយុត្តិធម៌ អនុវត្តតាមនីតិរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះ ក្នុងពេលសម្តេច ទទួលជួបពិភាក្សាការងារជាមួយលោក ម៉ាត់ធ្យូ អែនតូនី ថាយ៍ល័រ (Matthew Anthony Tayler) ប្រធានក្រុមហ៊ុនច្បាប់ ដន ម៉ូរីស អិលអិលភី (Duane Morris LLP) ដែលជាក្រុមហ៊ុនច្បាប់អាមេរិក កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវិមានសន្តិភាព...








