ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

រាជរដ្ឋាភិបាលកម្ពុជា អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត»

រាជរដ្ឋាភិបាលកម្ពុជា អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត»

សង្គម និងកម្សាន្ត
រាជរដ្ឋាភិបាលកម្ពុជា អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត»ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩នេះ។ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា  សេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត» ត្រូវបានរៀបចំតាក់តែងឡើង ដើម្បីឱ្យស្របនឹងបរិបទនៃវិស័យប្រេងកាតនៅកម្ពុជានាពេលបច្ចុប្បន្ន។ សេចក្តីព្រាងនេះរៀបចំ និងតាក់តែងឡើងក្នុងគោលបំណងជំរុញអភិវឌ្ឍវិស័យប្រេងកាតប្រកបដោយនិរន្តភាព និងប្រសិទ្ធភាពដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងផលប្រយោជន៍យូរអង្វែងរបស់ប្រទេសជាតិ និងការអភិវឌ្ឍធនធានប្រេងកាតទាំងដែនគោក និងដែនសមុទ្រ ដើម្បីឈានទៅរកការផលិតធនធានប្រេងកាតលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជានាឆ្នាំខាងមុខនេះ។ សេចក្តីព្រា...
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមានផាកពិន័យដល់ម្ចាស់ភោជនីយដ្ឋានណាមិនព្រមដាក់តម្លៃ( Menu)ឱ្យភ្ញៀវក្នុងថ្ងៃបុណ្យចូលឆ្នាំ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមានផាកពិន័យដល់ម្ចាស់ភោជនីយដ្ឋានណាមិនព្រមដាក់តម្លៃ( Menu)ឱ្យភ្ញៀវក្នុងថ្ងៃបុណ្យចូលឆ្នាំ

សង្គម និងកម្សាន្ត
  ភ្នំពេញ៖  លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ឲ្យដឹងថា  ចំពោះភោជនីយដ្ឋាន-អាហារដ្ឋានណា ដែលមិនព្រមបិទបង្ហាញតម្លៃទំនិញ-សេវាកម្ម ឬតារាងតម្លៃ (Menu)ឱ្យភ្ញៀវមើលនឹងផាកពិន័យលើម្ចាស់ភោជនីយដ្ឋានទាំងនោះ ។ លោកថោង ខុន​ បានថ្លែងបែបនេះ ក្នុងឱកាសបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ ត្រីមាសទី១ ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តត្រីមាសទី២  ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩។ លោករដ្ឋមន្ត្រីថោង ខុន បានបញ្ជាក់ថា «យើងមិនអាចកំណត់ថ្លៃជំនួសម្ចាស់អាជីវកម្មទាំងនោះបានទេ យើងផាកតែអ្នកណាអត់សរសេរតម្លៃ មានន័យថា យើងអត់ផាករឿងឡើងថ្លៃ ឬមិនឡើងថ្លែនោះទេ បើគេសរសេរហើយ អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញត្រូវចុះត្រួតពិនិត្យមើលថា តម្លៃដែលគេសរសេរនោះត្រឹមត្រូវ ឬក៏អត់ ហើយបើសមស្របហើយ យើងទទួលស្គាល់ឲ្យគេដាក់ទៅ»។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានរម្លឹកដល់ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ន...
មធ្យោបាយធ្វើដំណើរថ្មី អាចកាត់បន្ថយការកកស្ទះចរាចរណ៍ផ្លូវគោកបាន

មធ្យោបាយធ្វើដំណើរថ្មី អាចកាត់បន្ថយការកកស្ទះចរាចរណ៍ផ្លូវគោកបាន

សង្គម និងកម្សាន្ត
ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសអូទ្រីស Austrian airline group និងក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសចិន Ehang Inc បានហោះហើរបង្ហាញយន្តហោះធុនតូចប្រភេទថ្មី សម្រាប់ដឹកអ្នកដំណើរតាមផ្លូវអាកាសនៅពេលខាងមុខ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់អតិថិជន ។ យន្តហោះដឹកអ្នកដំណើរធុនតូចនេះ ឈ្មោះ អឺហាង ២១៦ (Ehang 216) ជាប្រភេទយន្តហោះគ្មានមនុស្សបើកបរ ដែលអាចដឹកមនុស្សបានពីរនាក់ និង អាចហោះហើរក្នុងល្បឿនពី១២០ ទៅ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង ។ លោក ដឺរិក យីហ្វាង (Derrick Yifang) សហស្ថាបនិក និងជាប្រធានក្រុមហ៊ុន អឺហាង បានឲ្យដឹងថា យន្តហោះធុនតូចនេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុង ។ លោក ដឺរិក យីហ្វាង បានបន្តថា យន្តហោះធុនតូច អឺហាង ត្រូវបានផលិតឡើងសម្រាប់បំពេញតម្រូវការអតិថិជន ដែលចង់ធ្វើដំណើរតាមផ្លូវអាកា សក្នុងទីជិត ក្នុងចម្ងាយជាង២៥០គីឡូម៉ែត្រ ៕...
ឡានក្រុង ១២០ គ្រឿង នឹងដឹក​អ្នកដំណើរ មិនយកលុយ រយៈពេល ៧​ថ្ងៃ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ចាប់ពីថ្ងៃ​ទី​១២-១៨​មេសា

ឡានក្រុង ១២០ គ្រឿង នឹងដឹក​អ្នកដំណើរ មិនយកលុយ រយៈពេល ៧​ថ្ងៃ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ចាប់ពីថ្ងៃ​ទី​១២-១៨​មេសា

សង្គម និងកម្សាន្ត
​ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​ឲ្យដឹងថា ចាប់ពី​ថ្ងៃទី ១២-១៨ ខែ មេសា ឆ្នាំ​២០១៩ (​រយៈពេល ៧​ថ្ងៃ​) សាលា​រាជធានី​ភ្នំពេញ បាន​ត្រៀម​រថយន្តក្រុង ១២០ គ្រឿង សម្រាប់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​កូនក្មួយ​កម្មករ​កម្មការិនី ជិះ​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ ទៅតាម​បណ្តា​ខេត្ត​នានា និង​ពីខេត្ត មកកាន់​ភ្នំពេញ​វិញ ដោយ​មិន​គិតថ្លៃ (Free) នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ ប្រពៃណី​ជាតិខ្មែរ ខាងមុខនេះ​។​  សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ  ក្នុងឱកាស​ជួប​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី​ជាមួយ​កីឡាករ កីឡាការិនី នៅ​កោះ​ពេជ្រ កាលថ្ងៃទី​០៤ ខែមេសា ឆ្នាំ២០១៩ ។ ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាសថា ដោយសារតែ​ឡានក្រុង​ឯកជន ឡើងថ្លៃ ហើយ​សម្តេច​ធុញទ្រាន់​នឹង​អំពាវនាវ​ដល់​ក្រុមហ៊ុន​ឯកជន​ទាំងនោះ កុំ​ឲ្យ​ឡើងថ្លៃ​។ ដូច្នេះ​មានតែ​មធ្យោបាយ បញ្ចេញ​ឡានក្រុង​របស់​រដ្ឋ ដើម្បី​ដឹកជញ្ជូន​អ្នកដំ...
សហរដ្ឋអាមេរិកអាចនឹងលក់គ្រឿងសព្វាវុធឲ្យប្រទេសមួយចំនួននៅជិតប្រទេសរុស្ស៊ី

សហរដ្ឋអាមេរិកអាចនឹងលក់គ្រឿងសព្វាវុធឲ្យប្រទេសមួយចំនួននៅជិតប្រទេសរុស្ស៊ី

សង្គម និងកម្សាន្ត
មន្ត្រីមន្ទីរបញ្ចកោណសហរដ្ឋអាមេរិក កំពុងពិចារណាពីការលក់យន្តហោះចម្បាំងប្រភេទ F-35 ឲ្យទៅប្រទេសមួយចំនួននៅតំបន់អឺរ៉ុប មានប្រទេស ក្រិក រ៉ូម៉ានី និងប្រទេសប៉ូឡូញជាដើម ដែលប្រទេសទាំងនោះ មានទីតាំងនៅជិតប្រទេសរុស្ស៊ី ។ ការលក់យន្តហោះចម្បាំង និងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀតឲ្យបណ្តាប្រទេសនៅអឺរ៉ុប គឺមានគោលដៅទប់ទល់ជាមួយឥទ្ធិពលយោធារបស់ប្រទេសរុស្ស៊ីនៅក្នុងតំបន់ ។ ប្រទេសមួយចំនួនទៀត ដូចជាប្រទេស ហ្វាំងឡង់ ស្វីស និងអារ៉ាប់រួមជាដើម ក៏មានបំណងទិញយន្តហោះចម្បាំងប្រភេទ F-35 ពីសហរដ្ឋអាមេរិកដែរ ប៉ុន្តែមិនទាន់មានចម្លើយពិតប្រាកដពីសហរដ្ឋអាមេរិកនោះទេ ៕...
ឥណ្ឌាអះអាងពីសុវត្ថិភាពនៃបំណែកផ្កាយរណបរបស់ខ្លួនក្នុងទីអវកាស

ឥណ្ឌាអះអាងពីសុវត្ថិភាពនៃបំណែកផ្កាយរណបរបស់ខ្លួនក្នុងទីអវកាស

សង្គម និងកម្សាន្ត
អ្នកវិទ្យាសាស្ត្ររបស់ប្រទេសឥណ្ឌា បានឲ្យដឹងថា កម្ទេចកម្ទីផ្កាយរណប មិនអាចបង្កគ្រោះថ្នាក់នៅក្នុងទីអវកាសទេ ដោយសារកម្ទេចកម្ទីមួយចំនួននឹងរលាយឆេះក្នុងទីអវកាស ក្នុងរយៈពេលមិនដល់មួយខែផង ។ ក្រុមអ្នកវិទ្យាសាស្ត្រឥណ្ឌាដដែលបានបន្តថា គន្លងអវកាសរបស់ស្ថានីយ៍អវកាសអន្តរជាតិមានរយៈកម្ពស់៤១០គីឡូម៉ែត្រពីភពផែនដី ប៉ុន្តែផ្កាយរណបឥណ្ឌាដែលត្រូវបានបាញ់កម្ទេចនោះ គឺមានរយៈកម្ពស់តែ៣០០គីឡូម៉ែត្រពីភពផែនដីទេ និងបង្កគ្រោះថ្នាក់ដល់ស្ថានីយ៍អវកាសអន្តរជាតិ ដូចការចោទប្រកាន់របស់អង្គការ NASA អាមេរិកនោះទេ ។ នាយករដ្ឋមន្ត្រីរបស់ប្រទេសឥណ្ឌា បានស្តីបន្ទោសទីភ្នាក់ងារអវកាស ណាសា ថា អាមេរិក រុស្ស៊ី និងចិន គឺជាអ្នកបង្កើតកម្ទេចកម្ទីក្នុងទីអវកាសច្រើនជាងគេនៅលើពិភពលោក ដែលកាលពីឆ្នាំ២០០៧កន្លងទៅ តាមរយៈការបាញ់សាកល្បងមីស៊ីលប្រឆាំងផ្កាយរណបដូចគ្នានេះ ចិនបានបង្កើតបំណែកផ្កាយរណបរហូតដល់ទៅជាង២ម៉ឺន ៣ពាន់បំណែក តែណាសា មិនបានស្តីបន្ទោសទេ បែរជាមកស្តីបន្ទោសឥ...
ប្រជាពលរដ្ឋភូមិខ្ទីង ឃុំទងត្រឡាចរីករាយសាងសមិទ្ធិផលថ្មីពីសម្តេចតេជោនិងសម្ដេចកិត្តិព្រឹត្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន

ប្រជាពលរដ្ឋភូមិខ្ទីង ឃុំទងត្រឡាចរីករាយសាងសមិទ្ធិផលថ្មីពីសម្តេចតេជោនិងសម្ដេចកិត្តិព្រឹត្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន

សង្គម និងកម្សាន្ត
    ប្រជាពលរដ្ឋភូមិខ្ទីង ឃុំទងត្រឡាចរីករាយសាងសមិទ្ធិផលថ្មីពីសម្តេចតេជោនិងសម្ដេចកិត្តិព្រឹត្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ហើយបានដាក់ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការណ៍សា លាបឋមសិក្សាថ្មី ក្រោមអធិបតីភាព ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្ដេចតេជោហ៊ុន សែន កាលពីព្រឹកថ្ងៃទី 31 មិនា 2019។ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងកុមារា កុមារី បានសម្ដែងនូវទឹកចិត្តរំភើបរីករាយ ដោយពួកគេទទួលបានអាគារសិក្សា១ ខ្នងមាន ៥បន្ទប់ ដែលអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន តាមរយះ ឧកញ៉ា ឡូវ ហ៊ឹង ក្រុមការងារគណៈបក្សប្រជាជនកម្ពុជា ចុះជួយឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ឧកញ៉ា ឡូវ ហ៊ឹង ក្រុមការងារគណៈបក្សប្រជាជនកម្ពុជា ចុះជួយឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមមានប្ររសាសន៍ថា ការប្រកាសផ្ដល់ជូននេះ ដោយឯកឧត្តម ហ៊ុន ម៉ាណែត កាលពីថ្ងៃទី 18 មិនា 2018 ដោយក្ដាប់បានពីការលំបាករបស់ក្មួ...
នាយឧត្តមសេនីយ៍ សៅ សុខា ថា៖​កងរាជអាវុធហត្ថមានតួនាទី ការពារ ពង្រឹងការអនុវត្តច្បាប់ និងបទបញ្ជារបស់រាជរដ្ឋាភិបាល

នាយឧត្តមសេនីយ៍ សៅ សុខា ថា៖​កងរាជអាវុធហត្ថមានតួនាទី ការពារ ពង្រឹងការអនុវត្តច្បាប់ និងបទបញ្ជារបស់រាជរដ្ឋាភិបាល

សង្គម និងកម្សាន្ត
  ភ្នំពេញ ៖  លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជារងកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងថា តួនាទីភារកិច្ចសំខាន់ៗរបស់កងរាជអាវុធហត្ថ រួមមានថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ពង្រឹងការអនុវត្តច្បាប់បទបញ្ជាជាធរមានរបស់រាជរដ្ឋាភិបាលស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងជួយប្រជាពលរដ្ឋពេលជួបការលំបាកផ្សេងៗ។ នាយឧត្តមសេនីយ៍ បានបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី០៣ ខែមេសាឆ្នាំ២០១៩។ នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងអំពីនយោបាយអទិភាពរបស់រាជរដ្ឋាភិបាល និងបានចាត់ទុកបញ្ហាសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ គឺជាកិច្ចការងារចម្បង ហើយកងរាជអាវុធហត្ថ គឺមានតួនាទីក្នុងការអនុវត្តនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រជាពិសេស គឺការថ...
សំរាមមានចំនួន ២.៨៨០​តោន នឹងត្រូវបានប្រមូលចេញពីប្រឡាយបឹងត្របែក

សំរាមមានចំនួន ២.៨៨០​តោន នឹងត្រូវបានប្រមូលចេញពីប្រឡាយបឹងត្របែក

សង្គម និងកម្សាន្ត
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ លទ្ធផលប្រមូលសំរាមដឹកចេញសម្រេចពីប្រឡាយបឹងត្របែក មានចំនួន ២.៨៨០​តោន ស្មើនឹង ៨០% នៃផែនការកំណត់។ នេះតាមការឲ្យដឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ។ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ នៅ​ថ្ងៃនេះ បាន​យក​គ្រឿងចក្រ ឬ​ហៅថា អេស្កាវ៉ាទ័រ ដើម្បី​កាយ​សំរាម​ចេញពី​ប្រឡាយ​លូ​ទឹកស្អុយបឹង​ត្របែក ដែល​កំពុង​មាន​គំនរ​សំរាម​រាយប៉ាយ។ សម្មភាពកាយ​សំរាម​ចេញពី​ប្រឡាយ​ទឹក​ស្អុយ​បឹង​ត្របែកជាបន្តបន្ទាប់នេះ ក្រោយ​រង​ការរិះគន់ និង​បន្ទាប់ពី​យុវជន​មួយ​ក្រុម បាន​ធ្វើ​យុទ្ធនាការ​ប្រមូល​សំរាម​ និងស្នើឲ្យអាជ្ញាធរមានវិធានការចំពោះការចោល និងចាក់គរសំរាមនៅទីនេះ ដែលកើតឡើង​ជាដដែលៗ៕...
ស្ថានីយ អគ្គិសនីដើរដោយថាមពល ពន្លឺ ព្រះអាទិត្យ នៅខេត្តកំពង់ស្ពឺ នឹងចាប់ដំណើរការ ប្រើសាកល្បងចាប់ពីដើមខែមេសានេះ

ស្ថានីយ អគ្គិសនីដើរដោយថាមពល ពន្លឺ ព្រះអាទិត្យ នៅខេត្តកំពង់ស្ពឺ នឹងចាប់ដំណើរការ ប្រើសាកល្បងចាប់ពីដើមខែមេសានេះ

សង្គម និងកម្សាន្ត
  ភ្នំពេញ ៖ ស្ថានីយ អគ្គិសនី ដើរ ដោយ ពន្លឺ ព្រះអាទិត្យ នៅ តំបន់ ត្មាតពង ខេត្ត កំពង់ស្ពឺ ទំហំ ៦០មេ ហ្គា វ៉ាត់ នឹង បញ្ចេញ អគ្គិសនី មុន ផែនការ ចំនួន ២០ មេ ហ្កា វ៉ាត់ នៅ ថ្ងៃទី៤ ខែមេសា ២០១៩នេះ ដើម្បី ជួយ ដោះ ស្រាយ បញ្ហា កង្វះ អគ្គិសនី នៅ ចុងរដូវ ប្រាំង ឆ្នាំ២០១៩ ។ លោក កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូ អម នាយក រដ្ឋមន្ត្រី ទទួលបន្ទុក ជា អគ្គនាយក អគ្គិសនីកម្ពុជា បាន ចុះ ពិនិត្យ ការ ដាក់ ឱ្យ ដំណើ ការបន្ទាន់ ក្នុងដំណាក់កាល ទី១ ចំនួន ២០ មេ ហ្គា វ៉ាត់ នៃ គម្រោង ប្រព័ន្ធ ថាមពល ពន្លឺ ព្រះអាទិត្យ នៅ ត្មាត ពង ខេត្ត កំពង់ស្ពឺ ទំហំ៦០មេ ហ្គា វ៉ាត់ កាលពី ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ។ លោក កែវ រតនៈ បានបញ្ជាក់ថា នេះជាការធ្វើតេស្ត សាកល្បង បញ្ជូន អគ្គិសនី ចូល ប្រព័ន្ធ បណ្ដាញ ជាតិ ដំបូង ធ្វើបានដោយ ជោគជ័យ ដូច្នេះ អ្នកបច្ចេកទេស គម្រោង ជឿជាក់ ថា ថ្ងៃទី៤ ខែមេសា នេះ គេ នឹង ភ្ជាប់ ដំណាក់កាល ទី១ ចំនួន២០ មេ ហ្កា វ៉ាត់ ទាំ...