ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

គ្រឿងចក្រ៣គ្រឿងប្រគល់ដល់ខេត្តនៅជាប់មាត់សមុទ្រសម្រាប់សម្អាតតាមឆ្នេរ 

គ្រឿងចក្រ៣គ្រឿងប្រគល់ដល់ខេត្តនៅជាប់មាត់សមុទ្រសម្រាប់សម្អាតតាមឆ្នេរ 

សង្គម និងកម្សាន្ត
(ព្រះសីហនុ) គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានប្រកាសបានផ្តល់គ្រឿងចក្រចំនួន៣គ្រឿង ដល់ខេត្ត៤នៅតាមជាប់មាត់សមុទ្រ សម្រាប់សម្អាតឆ្នេរនៅក្នុងខេត្តឲ្យមានសោភណ្ឌស្អាតជាប្រចាំ។ យោងតាមសេចក្តីប្រកាស បានឲ្យដឹងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩នេះថា ជំហានទី១ គឺខេត្តព្រះសីនុទទួលបានគ្រឿងចក្រ២គ្រឿង រីឯខេត្តកែប និងកំពត ទទួលបាន១គ្រឿង។ នៅក្នុងថ្ងៃនេះ គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បាននាំមកតែគ្រឿងចក្រ១គ្រឿងសិន ដើម្បីធ្វើការហ្វឹកហាត់ដល់មន្ត្រីជំនាញនៅឆ្នេរសមុទ្រអូរឈើទាល ខេត្តព្រះសីហនុ ខណៈសម្រាប់គ្រឿងចក្រខេត្តកោះកុង នឹងផ្តល់ជូននៅពេលក្រោយទៀត៕...
យោធាមីយ៉ានម៉ាបង្ក្រាបយ៉ាងចាស់ដៃលើពួកឧទ្ទាមពុទ្ធសាសនិកនៅរដ្ឋ រ៉ាឃីន ជាទីដែលយោធាបង្ក្រាបលើជនមូស្ល៊ីមរ៉ូហ៊ីងយ៉ា

យោធាមីយ៉ានម៉ាបង្ក្រាបយ៉ាងចាស់ដៃលើពួកឧទ្ទាមពុទ្ធសាសនិកនៅរដ្ឋ រ៉ាឃីន ជាទីដែលយោធាបង្ក្រាបលើជនមូស្ល៊ីមរ៉ូហ៊ីងយ៉ា

សង្គម និងកម្សាន្ត
  កងកម្លាំងយោធារបស់សហភាពមីយ៉ានម៉ា ចាប់ផ្តើមវាយបង្ក្រាបយ៉ាងចាស់ដៃទៅលើក្រុមឧទ្ទាម ជាពុទ្ធសាសនិក នៅរដ្ឋ រ៉ាឃីន សហភាពមីយ៉ានម៉ា ជាទីដែលកងកម្លាំងយោធាបង្ក្រាបទៅលើជនមូស្ល៊ីម រ៉ូហ៊ីងយ៉ា ។ សូមបញ្ជាក់ថា ក្រុមឧទ្ទាម ដែលជាពុទ្ធសាសនិក គឺជាក្រុមឧទ្ទាមប្រដាប់អាវុធមួយនៅរដ្ឋ រ៉ាឃីន ជាមួយនឹងជនមូស្ល៊ីមរ៉ូហ៊ីងយ៉ា ដែលត្រូវបានបង្ក្រាបយ៉ាងចាស់ដៃពីកងកម្លាំងយោធាមីយ៉ានម៉ា ហើយក្រុមឧទ្ទាមពុទ្ធសាសនិកនេះ ត្រូវបានបង្កើតឡើងនៅរដ្ឋ រ៉ាឃីន ចាប់តាំងពីថ្ងៃទី១០ ខែមេសា​ ឆ្នាំ២០០៩កន្លងទៅ ក្នុងគោលដៅផ្តាច់រដ្ឋ រ៉ាឃីន ជារដ្ឋស្វយ័តមួយចេញពីសហភាពមីយ៉ានម៉ា ។ ទីភ្នាក់ងារមនុស្សធម៌អង្គការសហប្រជាជាតិ (UN’s humanitarian agency) បានឲដឹងថា ប្រជាពលរដ្ឋដែលជាពុទ្ធសាសនិកប្រមាណជាង ២៥០០នាក់ បានរត់ភៀសខ្លួនចេញពីការបង្ក្រាបរបស់កងកម្លាំងយោធាមីយ៉ានម៉ា ៕...
មនុស្ស៥៥៤នាក់បាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះកាលពីឆ្នាំ២០១៨

មនុស្ស៥៥៤នាក់បាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះកាលពីឆ្នាំ២០១៨

សង្គម និងកម្សាន្ត
សមាគមគ្រប់គ្រងចរាចរណ៍អាកាស Air Traffic Control Association បានចេញរបាយការណ៍ប្រចាំឆ្នាំមួយបញ្ជាក់ថា មានមនុស្សចំនួន៥៥៤នាក់ បាត់បង់ជីវិតក្នុងរយៈពេលពេញមួយឆ្នាំនៃឆ្នាំ២០១៨ ដោយសារគ្រោះថ្នាក់យន្តហោះ ។ របាយការណ៍ដដែលបានឲ្យដឹងទៀតថា កំណើននៃការបាត់បង់ជីវិតមនុស្សដោយគ្រោះថ្នាក់យន្តហោះក្នុងឆ្នាំ២០១៨ គឺកើនឡើងរហូតដល់១៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៧កន្លងទៅ មានមនុស្សស្លាប់ត្រឹមតែ១៣នាក់ ។ ភាគច្រើននៃគ្រោះថ្នាក់យន្តហោះកាលពីឆ្នាំ២០១៨ គឺកើតឡើងនៅប្រទេសគុយបា រុស្ស៊ី ឥណ្ឌូនេស៊ី និងប្រទេសមួយចំនួនទៀត ៕...
លោកដូណាល់់ ត្រាំ ស្តីបន្ទោសរដ្នមន្ត្រីការពារជាតិចំពោះចំណាត់ការលើនយោបាយយោធាអាមេរិកមិនបានល្អ

លោកដូណាល់់ ត្រាំ ស្តីបន្ទោសរដ្នមន្ត្រីការពារជាតិចំពោះចំណាត់ការលើនយោបាយយោធាអាមេរិកមិនបានល្អ

សង្គម និងកម្សាន្ត
ប្រធានាធិបតីអាមេរិក លោក​ដូណាល់ ត្រាំ ស្តីបន្ទោសចំពោះរដ្ឋមន្ត្រីការពារជាតិដែលបានដាក់ពាក្យលាលែងចេញពីតំណែង លោក Jim Mattis ពីបទមានចំណាត់ការមិនបានល្អលើនយោបាយយោធាអាមេរិក ។ ការស្តីបន្ទោសរបស់លោកត្រាំ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីអាមេរិកជាលើកដំបូងក្នុងឆ្នាំ២០១៩នេះ ។ សូមបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Jim Mattis បានដាក់ពាក្យលាលែងចេញពីតំណែង ដោយសាររដ្ឋមន្ត្រីការពារជាតិរូបនេះ មិនពេញចិត្តនឹងនយោបាយយោធារបស់លោកត្រាំ ៕...
មនុស្សរាប់សិបនាក់ស្លាប់ ក្នុងការប្រយុទ្ធគ្នា២ថ្ងៃរវាងកងកម្លាំងរដ្ឋាភិបាល និងពួកឧទ្ទាមនៅស៊ីរី

មនុស្សរាប់សិបនាក់ស្លាប់ ក្នុងការប្រយុទ្ធគ្នា២ថ្ងៃរវាងកងកម្លាំងរដ្ឋាភិបាល និងពួកឧទ្ទាមនៅស៊ីរី

សង្គម និងកម្សាន្ត
ប្រព័័ន្ធផ្សព្វផ្សាយទីបញ្ជាការកណ្តាលយោធាស៊ីរី បានឲកយដឹងថា មនុស្សរាប់សិបនាក់បានបាត់បង់ជីវិត ក្នុងប្រយុទ្ធគ្នារយៈពេល២ថ្ងៃរវាងកងកម្លាំងរដ្ឋាភិបាលស៊ីរី និងពួកឧទ្ទាមប្រឆាំងរដ្ឋាភិបាល ។ នាយទាហានខាងរដ្ឋាភិបាលស៊ីរីបានឲ្យដឹងថា កងកម្លាំងរដ្ឋាភិបាល បានវាយប្រហារទៅលើទីតាំងលាក់ខ្លួនរបស់ពួកឧទ្ទាម ដែលមានសម្ព័ន្ធភាពជាមួយក្រុមរដ្ឋអ៊ីស្លាម ISIS នៅជាប់ព្រំដែនប្រទេសទួរគី ។ ចំណែកក្រុមឃ្លាំម់ើលផ្នែកសិទ្ធិមនុស្សមានមូលដ្ឋាននៅអង់គ្លេស Britain-based Syrian Observatory for Human Rights បានឲ្យដឹងដែរថា កងកម្លាំងរដ្ឋាភិបាលស៊ីរីបានវាយប្រហារទៅលើទីតាំងរបស់ក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាល ក្នុងគោលដៅដណ្តើមយកទីតាំងទាំងនោះមកកាន់កាប់វិញ ៕  ...
ពួកឧទ្ទាមតាលីបង់បាញ់សម្លាប់កងកម្លាំងសន្តិសុខ២១នាក់នៅប្រទេសអាហ្វហ្គានិស្ថាន

ពួកឧទ្ទាមតាលីបង់បាញ់សម្លាប់កងកម្លាំងសន្តិសុខ២១នាក់នៅប្រទេសអាហ្វហ្គានិស្ថាន

សង្គម និងកម្សាន្ត
ក្រុមសកម្មប្រយុទ្ធរបស់ពួកឧទ្ទាមតាលីបង់ បានបាញ់សម្លាប់កងកម្លាំងសន្តិសុខសរបស់រដ្ឋាភិបាលចំនួន២១នាក់ និង២៣នាក់ផ្សេងទៀតរងរបួស នៅទីក្រុង Sar-e-Pul ភាគខាងត្បូងនៃប្រទេសអាហ្វហ្កានិស្ថាន ។ លោក Zabihullah Amani អ្នកនាំពាក្យកងកម្លាំងសន្តិសុខបានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធរបស់ពួកឧទ្ទាមតាលីបង់ បានសម្រុកចូលទៅកាន់បន្ទាយសន្តិសុខ និងបាញ់សម្លាប់សន្តិសុខដោយមិនបានដឹងខ្លួនជាមុន ។ នេះមិនមែនជាលើកទីមួយទេសម្រាប់ការបាញ់សម្លាប់គ្នាក្នុងសង្គ្រាមស៊ីវិលនៅអាហ្វហ្កានិស្ថាន ក្នុងសង្គ្រាមរយៈពេលជាង១៧ឆ្នាំនៅក្នុងប្រទេសនេះ ៕...
សមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនថៅកែហាងកែសម្ផស្ស ឌែម៉ូគ្លីនិក បន្ទាប់ពីរៀបការរួច

សមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនថៅកែហាងកែសម្ផស្ស ឌែម៉ូគ្លីនិក បន្ទាប់ពីរៀបការរួច

សង្គម និងកម្សាន្ត
  ភ្នំពេញ៖  ជាថៅកែហាងកែសម្ផស្ស ឌែម៉ូគ្លីនិក ទើបនឹងរៀបការជាមួយ អ្នកជំនួញថៃវ័យក្មេង កាលពីចុងឆ្នាំ២០១៨ កន្លងផុតទៅ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបន្ទាប់ពីរៀបការរួចមក។ សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីថៅកែហាងកែសម្ផស្សរូបនោះមានឈ្មោះ ហូវ ដាណេ ជាស្រី្តមេម៉ាយ ត្រូវកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនពាក់ព័ន្ធករណី ថតវីដេអូ អតិថិជន ដែលទៅទទួលសេវាកម្មកែសម្ផស្សដើម្បីគំរាមទារប្រាក់។ ប្រភពបញ្ជាក់ថា ជនរងគ្រោះបានប្តឹងស្ត្រីជាជនសង្ស័យថា បានបើកហាងកែសម្ផស្សខាងលើដោយ ផ្តល់សេវាកម្មកែសម្ផស្សចាក់ថ្នាំឲ្យស និងដេរប្រដាប់ភេទស្ត្រីៗ (ធ្លាប់រួមភេទរួច) ឲ្យរួមតូចដូចនៅ ក្រមុំ (ហ្ស៊ីន) ដោយយកតម្លៃ ៧០០ដុល្លារអាមេរិក ។ នៅពេលចេញវិក្កយបត្រមាន ២គឺ មួយតម្លៃ ៧០០ដុល្លារ និងមួយទៀត តម្លៃ ២៨០០០ដុល្លារ ដោយអះអាងថា តម្លៃ ២៨០០០ដុល្លារ ជាសេវាចាក់ថ្នាំផ្សេងៗ។ ពេលនោះជនរងគ្រោះបានតវ៉ាលើសេវាផ្សេងៗសុំត្រឹមលតែ ២០០០ដុល្លារ ។ ប៉ុន្តែស...
ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់សមាជិកមួយគ្រួសារមានគ្នា៦នាក់នៅភាគខាងត្បូងប្រទេសថៃ

ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់សមាជិកមួយគ្រួសារមានគ្នា៦នាក់នៅភាគខាងត្បូងប្រទេសថៃ

សង្គម និងកម្សាន្ត
បាងកក យោងតាមការចុះផ្សាយរបស់ RT បានឲ្យដឹងថា បុរសខ្មាន់កាំភ្លើងម្នាក់ បានបាញ់សម្លាប់សមាជិកគ្រួសាររបស់ខ្លួនចំនួន៦នាក់ នៅខេត្ត Chumphon ប្រទេសថៃ ។ ប៉ូលីសនៅកន្លែងកើតហេតុ បាននិយាយថា បុរសខ្មាន់កាំភ្លើងគឺជាសមាជិកក្នុងគ្រួសារនោះ បានបាញ់សម្លាប់សមាជិកគ្រួសាររបស់ខ្លួនចំនួន៦នាក់ និងបានបាញ់សម្លាប់ខ្លួនឯងជាក្រោយ ។ ប៉ូលីសដដែលបានបន្តថា នៅថ្ងៃកើតហេតុនោះ ខ្មាន់កាំភ្លើងបានផឹកស្រាស្រវឹងខ្លាំង ក្នុងការអបអរឆ្នាំថ្មី(ឆ្នាំសកល) ខណៈកំពុងផឹកស៊ី ខ្មាន់កាំភ្លើងបានទាស់សម្តីជាមួយកូនប្រសារ បន្ទាប់មកទាញកាំភ្លើងបាញ់សម្លាប់សមាជិកគ្រួសារទាំងអស់តែម្តង ៕...
អាមេរិកចំណាយប្រាក់ជាង៥៨៥លានដុល្លារ ក្នុងការផលិតប្រព័ន្ធខែលការពារមីស៊ីលបាលីស្ទិក

អាមេរិកចំណាយប្រាក់ជាង៥៨៥លានដុល្លារ ក្នុងការផលិតប្រព័ន្ធខែលការពារមីស៊ីលបាលីស្ទិក

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយYahoo News បានឲ្យដឹងថា ក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក បានចំណាយទឹកប្រាក់ប្រមាណ៥៨៥លាន២សែនដុល្លារ ដល់ក្រុមហ៊ុន Lockheed Martin ក្នុងការផលិតប្រព័ន្ធខែលការពារគ្រាប់មីស៊ីលបាលីស្ទិក ។ អាមេរិកមានគម្រោងនឹងដាក់ពង្រាយប្រព័ន្ធខែលការពារគ្រាប់មីស៊ីលបាលីស្ទិកនេះ នៅតាមរដ្ឋមួយចំនួន មានរដ្ឋ ហាវៃ អាឡាស្កា និងរដ្ឋមួយចំនួនទៀត ។ មន្ត្រីមន្ទីរបញ្ចកោណអាមេរិកបាននិយាយថា ការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលបាលីស្ទិកនេះ គឺមានគោលដៅទប់ទល់ជាមួយនឹងការគម្រាមកំហែងដោយមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង ៕...
រថយន្តដឹកជ្ូកបុកគ្នាក្រឡាប់ងាប់ជ្រូកអស់ជាច្រើនក្បាលនៅខេត្តបាត់ដំបង

រថយន្តដឹកជ្ូកបុកគ្នាក្រឡាប់ងាប់ជ្រូកអស់ជាច្រើនក្បាលនៅខេត្តបាត់ដំបង

សង្គម និងកម្សាន្ត
  បាត់ដំបង: រថយន្តធុនធំមួយគ្រឿងដឹកជ្រូកនាំចូលពីប្រទេសថៃបុកជាមួយរថយន្ដ១គ្រឿងទៀតបណ្តាលអោយក្រឡាប់ងាប់និងរបួសជ្រូកជាច្រើនក្បាល់កាលពីវេលាម៉ោង៦:៣០នាទីព្រឹកថ្ងៃទី០១ខែមករា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥ស្ថិតនៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុបានឲ្យថា រថយន្តដឹកជ្រូកនេះបានបើកបរក្នុងល្បឿនលឿនពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើក៍ទៅបុកនិងរថយន្តកូរ៉េមួយគ្រឿងទៀតបណ្តាលឲ្យក្រឡាប់ទៅម្ខាងផ្លូវខាងឆ្វេងងាប់អស់សត្វជ្រូកច្រើនក្បាល់។ លោកវរសេនីយ៍ឯកផង់ សុភាព អធិការនគរបាលស្រុកថ្មគោលបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៌រវាងរថយន្តដឹកជ្រូកនិងរថយន្តកូរ៉េបុកគ្នាបណ្តាយឲតៃកុងនិងអ្នករួមដំណើរទាំង សងខាងរងរបួសស្រាលនិងជ្រូកងាប់អស់មួយចំនួនធំ។ ករណីនេះសមត្ថកិច្វជំនាញនគរបាលស្រុកថ្មគោល បានប្រគល់ឲ្យកម្លាំងនគរបាលការិយាល័យចរាចរណ៍ខេត្តចាត់ការតាមនីតិវិធី។ សមត្ថកិច្ចសន្និដ្ឋានថាហេតុការណ៍នេះម...