ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

សាច់បង្កកអត់ច្បាប់ប្រមាណជា ៤តោនទៀត​ហើយ ត្រូវបានដឹកពីវៀត​ណាម ចូលមកប្រទេសកម្ពុជា ដើម្បីចែកចាយក្នុងរាជធានីភ្នំពេញ

សាច់បង្កកអត់ច្បាប់ប្រមាណជា ៤តោនទៀត​ហើយ ត្រូវបានដឹកពីវៀត​ណាម ចូលមកប្រទេសកម្ពុជា ដើម្បីចែកចាយក្នុងរាជធានីភ្នំពេញ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ សាច់បង្កកអត់ច្បាប់ប្រមាណជា ៤តោនទៀត​ហើយ ត្រូវបានដឹកពីវៀត​ណាម ចូលមកប្រទេសកម្ពុជា ដើម្បីចែកចាយក្នុងរាជធានីភ្នំពេញ។ តែត្រូវមន្ត្រី​ជំនាញ​​របស់ក្រសួងកសិកម្មចាប់បានពេលដឹកតាមផ្លូវក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ នៅវេលាម៉ោង ៨៖៣០នាទីយប់នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ក្រុម​អន្ត​រាគមន៍​បង្ក្រាប​​បទ​ល្មើស​ចលនា​សត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម សហការ​ជាមួយ​​ការិយា​ល័យ​ផលិត​កម្ម និងបសុព្យាបាល​ខេត្តកំពង់ចាម បាន​ចុះឃាត់រថយន្ត ១គ្រឿង ម៉ាក SSANGYONG ISTANA កំពុងដឹកសាច់បង្កក។ ក្នុងរថយន្តនេះ ដឹកសាច់សត្វបង្កកសរុបចំនួន ៣៧៩៨គីឡូក្រាម ចំនួន ១៨៧កេសក្រដាស ស្មើ​នឹង​២២៤៨​គីឡូក្រាម ( ស្បែកជ្រូក ជើងជ្រូក) និងហតដកសាច់មាន់ចំនួន ៣១បាវស្មើនឹង ១៥៥០​គីឡូ​ក្រាម​។ ក្រុមការងារបានឃាត់រថយន្តនេះ ​លើផ្លូវបេតុង ឃុំជីហែ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ រថយន្ត​ខាង​​លើបាន​ដឹកសាច់សត្វបង្កកទាំងនេ...
ឯកឧត្តម វង សូត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Elnur Mammadov អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋអាស៊ែបៃហ្សង់

ឯកឧត្តម វង សូត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Elnur Mammadov អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋអាស៊ែបៃហ្សង់

សង្គម និងកម្សាន្ត
ភ្នំពេញ:ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Elnur Mammadov អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្នុងពេលដែលឯកឧត្តម បានអញ្ជើញបំពេញទស្សនកិច្ចការងារនៅកម្ពុជា និងចូលរួមជាសហប្រធានកិច្ចប្រជុំពិគ្រោះយោបល់នយោបាយកម្ពុជា-អាស៊ែបៃហ្សង់លើកទី៤ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានមានប្រសាសន៍ថា ប្រទេសទាំងពីរ កម្ពុជា-អាស៊ែបៃហ្សង់ បានផ្សារភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាអស់រយៈពេលជាង ៣០មកហើយ ដែលក្នុងរយៈពេលបីទសវត្សរ៍មកនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ជាពិសេសក្រោយពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្...
ធ្លាប់ឃើញមន្រ្តីប្តឹងអ្នកាសែត ឥឡូវអ្នកកាសែតប្ដឹងបកវិញពីបទៈបរិហារបង្កាច់កេរ្តិ៍!

ធ្លាប់ឃើញមន្រ្តីប្តឹងអ្នកាសែត ឥឡូវអ្នកកាសែតប្ដឹងបកវិញពីបទៈបរិហារបង្កាច់កេរ្តិ៍!

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ក្រោយលោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ ខេត្តបាត់ដំបង ប្ដឹងលោក សែម បូរ៉ា ចាងហ្វាងសារព័ត៌មានTNM ពីបទ"ញុះញង់ បរិហារកេរ្តិ៍ ផ្សព្វផ្សាយព័ត៌មានមិនពិត"នោះមក!!។ ហើយបណ្ដឹង១នេះ គ្មានប្រសិទ្ធភាព ដោយត្រូវបាន សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍បាត់ដំបង សម្រេចទម្លាក់បទចោទលើលោក សែម បូរ៉ា ។ លុះសាលដីកាសាលាឧទ្ធរណ៍បាត់ដំបង ចូលជាស្ថាពរ លោក សែម បូរ៉ា ក៏បានប្ដឹងលោក ម៉ិល សុផល បកវិញក្នុងបទៈ បរិហារបង្កាច់កេរ្តិ៍.ចូលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែតុលាការ បានប្ដូរដែនសមត្ថកិច្ច ទៅសាលាដំបូងខេត្តបាត់ដំបង ជាអ្នកអនុវត្តនីតិវិធី!!។ -នេះបើយោងតាម សាលដីការបស់សាលាឧទ្ធរណ៍បាត់ដំបង លេខ ៧១២(ខ) ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ និងពាក្យបណ្ដឹងរបស់លោក សែម បូរ៉ា។ -ក្នុងនាមជាដើមបណ្ដឹងលោក សែម បូរ៉ា បានអះអាងប្រាប់"ដើមរាំង"ថា ដើមចបដំបូង កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សារព័ត៌មានTNM បានធ្វើការផ្សព្វផ្សាយ តាមសំណើរបស់ប្រជាពលរដ្ឋ...
ឯកឧត្តម តាំង សុខឃី  ម្ចាស់កសិដ្ឋាននៅស្រុកឱរ៉ាល់កំពុងពង្រីកផលិតកម្មចិញ្ចឹមសត្វ និង​បន្លែ​គាំទ្រ​ដល់​សន្តិសុខ​ស្បៀង​ក្នុង​ស្រុក

ឯកឧត្តម តាំង សុខឃី ម្ចាស់កសិដ្ឋាននៅស្រុកឱរ៉ាល់កំពុងពង្រីកផលិតកម្មចិញ្ចឹមសត្វ និង​បន្លែ​គាំទ្រ​ដល់​សន្តិសុខ​ស្បៀង​ក្នុង​ស្រុក

សង្គម និងកម្សាន្ត
កំណង់ធំ:ម្ចាស់កសិដ្ឋាននៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងចូលរួមក្នុងគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) និងគោលនយោបាយ របស់រាជរដ្ឋាភិបាល លើការពង្រីកគម្រោងដាំបន្លែ ជា​ពិសេស​ការ​ចិញ្ចឹម​មាន់ ទា ក្ងាន ដើម្បីរក្សាសន្តិសុខស្បៀង និងស្ថិរភាពលើទីផ្សារ និងការនាំចេញ។ ឯកឧត្តម តាំង សុខឃី ប្រធានក្រុមប្រឹក្សាភិបាល ឃី ចិន្តា ឌីវេឡុបម៉ិន និង​ជា​ម្ចាស់​កសិ​ដ្ឋាន​ដាំ​ដុះ​ដំណាំ ​វារីវប្បកម្ម និងការចិញ្ចឹមមាន់ ទា ក្ងាន នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លើកឡើងថា ជុំវិញ​ការចិញ្ចឹមសត្វបែបធម្មជាតិ គ្រួសារកសិករដែលមានដី ទូលាយ គួរអនុវត្តការដាំដុះបន្លែ និង​ការ​ចិញ្ចឹម​សត្វឱ្យបានច្រើន ជាពិសេសការចិញ្ចឹម មាន់ ទា ក្ងានជាដើម ព្រោះការចិញ្ចឹមបែបនេះ ប្រសិន​បើ​យើងយកចិត្តទុកដាក់ វានឹងហុចផងឱ្យយើងបានយ៉ាងងាយស្រួល ដើម្បីដោះស្រាយ​នូវ​ខ្ទង់​ចំណាយ​ផ្សេងៗ សម្រាប់ជីវភាព រស់នៅប្រចាំថ្ងៃដូចជា ការផ្គត់ផ្គង់ហូបចុកនៅក្នុងគ្រួសារ និង​អាច​លក់ដូរ...
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)សូមអំពាវនាវដល់អតិថិជនទាំងអស់ឱ្យបានជ្រាបថា ដោយថ្មីៗនេះមានជនខិលខូចបានក្លែងបន្លំជាបុគ្គលិករបស់ធនាគារធ្វើការឆបោកអតិថិជនតាមរយៈទូរសព្ទដៃ និងបណ្តាញតេឡេក្រាម

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)សូមអំពាវនាវដល់អតិថិជនទាំងអស់ឱ្យបានជ្រាបថា ដោយថ្មីៗនេះមានជនខិលខូចបានក្លែងបន្លំជាបុគ្គលិករបស់ធនាគារធ្វើការឆបោកអតិថិជនតាមរយៈទូរសព្ទដៃ និងបណ្តាញតេឡេក្រាម

សង្គម និងកម្សាន្ត
ភ្នំពេញ: ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)សូមអំពាវនាវដល់អតិថិជនទាំងអស់ឱ្យបានជ្រាបថា ដោយថ្មីៗនេះមានជនខិលខូចបានក្លែងបន្លំជាបុគ្គលិករបស់ធនាគារធ្វើការឆបោកអតិថិជនតាមរយៈទូរសព្ទដៃ និងបណ្តាញតេឡេក្រាម ហេតុនេះសូមអតិថិជនកុំធ្វើការបង់ប្រាក់ក្រៅពីដៃគូសហការរបស់ធនាគារដូចមានជម្រាបនៅក្នុងសេចក្តីប្រកាសព័ត៍មានឱ្យសោះ។ ធនាគារនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលដែលក្លែងបន្លំលើករណីនេះ។...
អគ្គលេខាធិការដ្ឋាននៃគណៈកម្មការ (គ.ល.ក.)ចេញសេចក្តីណែនាំស្តីពីការពង្រឹងការគ្រប់គ្រងប្រតិបត្តិការល្បែងកាស៊ីណូនៅក្នុងព្រះរាជាណាចក្រកម្ពុជា

អគ្គលេខាធិការដ្ឋាននៃគណៈកម្មការ (គ.ល.ក.)ចេញសេចក្តីណែនាំស្តីពីការពង្រឹងការគ្រប់គ្រងប្រតិបត្តិការល្បែងកាស៊ីណូនៅក្នុងព្រះរាជាណាចក្រកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក.)នៅថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២៥នេះបានចេញសេចក្តីណែនាំស្តីពីការពង្រឹងការគ្រប់គ្រងប្រតិបត្តិការល្បែងកាស៊ីណូនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ អគ្គលេខាធិការដ្ឋានអនុលោមតាមមាត្រា៣៥ នៃច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម នីតិបុគ្គលអាចប្រតិបត្តិការ ល្បែងពាណិជ្ជកម្មបាន លុះត្រាតែមានអាជ្ញាបណ្ណជាមុន អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ។ គ្មានបុគ្គល ណាអាចតាំងខ្លួនជាតំណាងរបស់អ្នកកាន់កាប់អាជ្ញាបណ្ណនិងប្រតិបត្តិករល្បែងពាណិជ្ជកម្ម បានឡើយ លើកលែងតែមានការអនុញ្ញាត អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ។ ខាងក្រោមនេះជាខ្លឹមសារទាំងមូលសូមអាន!...
អគ្គលេខាធិការដ្ឋាននៃគណៈកម្មការ (គ.ល.ក.) សហការជាមួយរដ្ឋបាលខេត្តសៀមរាបរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ”

អគ្គលេខាធិការដ្ឋាននៃគណៈកម្មការ (គ.ល.ក.) សហការជាមួយរដ្ឋបាលខេត្តសៀមរាបរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ”

សង្គម និងកម្សាន្ត
សៀមរាប៖ អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក.)នៅថ្ងៃទី១៧ ខែកក្កដា គ.ស.២០២៥នេះបានសហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងគ្រប់ប្រភេទ”។ កិច្ចប្រជុំដែលរៀបចំឡើងនៅរដ្ឋបាលខេត្តសៀមរាបនេះ គឺ ក្រោមការដឹកនាំនិងសម្របសម្រួលដោយលោក ឃឹម ឧត្តម អនុប្រធាននាយកដ្ឋានកិច្ចការ គតិយុត្តនិងគ្រប់គ្រងអាជ្ញាបណ្ណ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. និងលោក សំកុល សុចិត្រា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូង។ ជាមួយគ្នានេះមានការអញ្ជើញមកពីតំណាង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, ស្នងការដ្ឋាននគរបាលខេត្ត, ប្រធាន-អនុប្រធានមន្ទីរ, គណៈបញ្ជាការ ឯកភាពរដ្ឋបាលក្រុង-ស្រុក, ថ្នាក់ដឹ...
មុននេះលោក ឃ្លាំង ហួត បានឆ្លើយតបជាមួយនាយករដ្ឋមន្ត្រីស្តីទី និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដែលបានវាយប្រហារចំពោះខ្ញុំ

មុននេះលោក ឃ្លាំង ហួត បានឆ្លើយតបជាមួយនាយករដ្ឋមន្ត្រីស្តីទី និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដែលបានវាយប្រហារចំពោះខ្ញុំ

សង្គម និងកម្សាន្ត
មុននេះលោក ឃ្លាំង ហួត បានឆ្លើយតបជាមួយនាយករដ្ឋមន្ត្រីស្តីទី និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដែលបានវាយប្រហារចំពោះខ្ញុំ។ ខ្ញុំក៏ចង់បញ្ជាក់បែបទះកំភ្លៀងចំពោះបុគ្គលរូបនេះថា បើ ហ៊ុន សែន អត់មានតម្លៃសម្រាប់ការចរចា ហេតុអ្វីលោកត្រូវអមដំណើរអតីតនាយករដ្ឋមន្ត្រីដែលកំពុងព្យួរតំណែងមកចាំទូរស័ព្ទជួបខ្ញុំនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមិនមានការណាត់ជាមុន? កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ពួកលោកចាត់ទុក ហ៊ុន សែន ជាមនុស្សមានតម្លៃដែលអស់លោកយល់ថា ត្រូវសុំឱវាទ ឬសុំយោបល់ ឬសុំចរចា តែដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោកបែរជានិយាយថា លោក ហ៊ុន សែន មិនមានតម្លៃក្នុងការចរចា។ តើលោកលេបថ្នាំខុសទេដឹង ទើបធ្វើឲ្យលោកបាត់ការចងចាំបែបនេះ? សម្រាប់តួនាទីក្នុងតំណែងគ្រប់គ្រងរដ្ឋខ្ញុំស្គាល់ច្បាស់ណាស់ ព្រោះខ្ញុំដឹកនាំនីតិប្រតិបត្តិតាំងពីលោកនៅជាកងទ័ពថៃក្រហម (កុម្មុយនីស្តថៃ) មិនទាន់ចេញពីព្រៃមកម្ល៉េះ និងឆ្លងកាត់នាយករដ្ឋ...
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារARDB បានឧបត្ថម្ភសូឡាជូនដល់កងពលតូចអន្តរាគមន៍លេខ៨ ចំនួន ១៣ ឈុតដើម្បីធ្វើការដំឡើងបន្ថែម

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារARDB បានឧបត្ថម្ភសូឡាជូនដល់កងពលតូចអន្តរាគមន៍លេខ៨ ចំនួន ១៣ ឈុតដើម្បីធ្វើការដំឡើងបន្ថែម

សង្គម និងកម្សាន្ត
ARDB: ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥, ស្របពេលក្នុងដំណើរបេសកកម្ម ចុះ ពិនិត្យមើល ការទិញ លក់ និងស្តុកទុក ពោតក្រហម និង ដំឡូងមី នៅតាមបណ្តាខេត្តជាប់ព្រំប្រទល់ខ្មែរ - ថៃ, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បាន ឆ្លៀតពេលចុះ សួរសុខទុក្ខ និងផ្តល់ជាកម្លាំងចិត្ត ជូនដល់បងប្អូនកងកម្លាំង ជាទាហាន នាយទាហាន ចំណុះ ឱ្យ កងពលតូចអន្តរាគមន៍លេខ៨ ដែលកំពុងបំពេញបេសកកម្ម ឈរជើងតាមបណ្តាគោលដៅ សំខាន់ៗ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា។ ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត បានធ្វើការឧបត្ថម្ភ សូឡា ជូនដល់កងពលតូចអន្តរាគមន៍លេខ៨ ចំនួន ១៣ ឈុត ដើម្បីធ្វើការដំឡើងបន្ថែម តាមគោលដៅមួយចំនួន ក្នុងនោះរួមមាន៖ - ផ្ទាំងសូឡា កម្លាំង ៥៥០ វ៉ាត់ ចំនួន ១៣២ សន្លឹក - Inverter Growatt ១២ KW ចំនួន ១៣ ឈុត - អាគុយ ( Battery) កម្លាំង ១៥ KWH ចំនួន ១៣ ឈុត។...
មកតាមដានពីសក្ដានុពលភ្នំតាមីន ក្នុងការទប់ស្កាត់ រាល់ការប៉ុនប៉ងឈ្លានពានទឹកដី ពីសំណាក់ប្រទេសថៃ

មកតាមដានពីសក្ដានុពលភ្នំតាមីន ក្នុងការទប់ស្កាត់ រាល់ការប៉ុនប៉ងឈ្លានពានទឹកដី ពីសំណាក់ប្រទេសថៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កោះកុង៖ ភ្នំ៣២៩ ដែលបច្ចុប្បន្នហៅថា ភ្នំតាមីន មានកម្ពស់ខ្ពស់ (៣២៩ម៉ែត្រ) មានសក្តានុពលខ្លាំងបំផុត ក្នុងការទប់ស្កាត់ រាល់ការប៉ុនប៉ងឈ្លានពានបូរណភាពទឹកដី ពីសំណាក់ប្រទេសថៃ ។ ភ្នំនេះ មានកម្ពស់ ៣២៩ម៉ែត្រ ស្ថិតនៅទិសពាយ័ព្យនៃទីរួមខេត្តកោះកុង ដែលមានចម្ងាយប្រមាណ៥៦គីឡូម៉ែត្រ ជាប់ព្រំដែនកម្ពុជា- ថៃ ស្រុកខ្លងយ៉ៃ ខេត្តត្រាត ព្រះរាជាណាចក្រថៃ ។ ក្នុងសម័យសង្គ្រាមខ្មែរនិងខ្មែរ នាអតីតកាលកន្លងមក ភ្នំ៣២៩ រឺហៅថាភ្នំតាមីននេះ មានលក្ខណៈពិសេសរបស់វា ដោយមានកម្ពស់ខ្ពស់ ដែលជាលក្ខណៈមួយងាយស្រួលមួយផ្នែក ក្នុងការទប់ស្កាត់ខ្មែរក្រហម ឬពួកអមិត្ត មិនអោយធ្វើការវាយលុក រឺបាញ់ផ្លោងចូលមកក្នុងទីរួមខេត្តកោះកុង បាននោះទេ។ បច្ចុប្បន្នភ្នំតាមីន ក៏នៅតែមានសក្ដានុពល ក្នុងការទប់ស្កាត់ នៅរាល់ការឈ្លានពានបូរណភាពទឹកដី ពីសំណាកប្រទេសជិតខាងរបស់យើង (ថៃ) ដោយភូមិសាស្រ្តភ្នំនេះមានកម្ពស់ខ្ពស់ អាចអោយយើងមើលឃើញនៅលំនៅដ្ឋាន ទីតាំងកងទ័ព ផ្លូវគមនាគមន៍ ...