នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដឹកនាំកិច្ចប្រជុំ ពីការចុះស្រង់ស្ថិតិជនបរទេសក្នុងខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំនៅសាលាខេត្តព្រះសីហនុ ដើម្បីស្តាប់របាយការណ៍ដំបូងស្តីពីការចុះស្រង់ស្ថិតិជនបរទេសក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។
លោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា វត្តមានជនបរទេសចម្រុះជាតិសាសន៍នៅក្នុងខេត្តព្រះសីហនុកើនឡើងច្រើននាពេលបច្ចុប្បន្ននេះ ពិសេសជនជាតិចិន។ ការកើនឡើងនេះ អភិបាលខេត្តបញ្ជាក់ថា ដោយសារតែខេត្តព្រះសីហនុ កំពុងតែមានសន្ទុះនៃការអភិវឌ្ឍន៍តាមរយៈនៃគម្រោងវិនិយោគជាច្រើនគម្រោង ហើយគម្រោងវិនិយោគទាំងអស់នេះ មានសំណង់ហេដ្ឋារចនាសម្ពន្ធ័ជាច្រើនបានកើតឡើងដូចជាសំណង់អគារពាណិជ្ជកម្មកម្ពស់ខ្ពស់ៗជាដើម ដែលពីមុនមិនធ្លាប់មានទេ។
លោកយន្ត មីន បានបញ្ជាក់ថា ចំពោះជនបរទេសគឺបែងចែកជា៣ប្រភេទ ទី១ជនបរទេសដែលជាម្ចាស់ក្រុមហ៊ុនវិនិយោគ ។ ទី២ ជនបរទេសដ...







