សង្គម និងកម្សាន្ត
ឯកឧត្តម ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យជូនចំពោះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលថ្លៃថ្លានៃថ្ងៃចម្រើនជន្មាយុគម្រប់ ៩១ឆ្នាំ ឈានចូល ៩២ឆ្នាំ
ឯកឧត្តម ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យជូនចំពោះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលថ្លៃថ្លានៃថ្ងៃចម្រើនជន្មាយុគម្រប់ ៩១ឆ្នាំ ឈានចូល ៩២ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នេះ។...
ឧកញ៉ា ឡាយ ឈុនហួ អគ្គ្គនាយក ថ្នាក់ដឹកនាំនិងបុគ្គលិកនៃក្រុមហ៊ុន សុីធី រ៉ាយស៍ អុីមផត អិចផត ខូ អិលធីឌី បានចូលរួមថវិកាម្នាក់១ម៉ឺនដេីម្បីផ្តល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា
(ភ្នំពេញ)៖ ឧកញ៉ា ឡាយ ឈុនហួ អគ្គ្គនាយក ព្រមទាំងថ្នាក់ដឹកនាំនិងបុគ្គលិកនៃក្រុមហ៊ុន សុីធី រ៉ាយស៍ អុីមផត អិចផត ខូ អិលធីឌី(City Rice Import Export Co., Ltd)បានចូលរួមថវិកាម្នាក់ៗ ១ម៉ឺនរៀលបន្ថែមទៀតផ្តល់ជូនមូលនិធិគន្ធបុប្ផាលើការបរិច្ចាកប្រចាំខែរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃធនាគារ (ARDB)ដើម្បីចូលរួមគាំទ្រយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្ដួចផ្ដើមនិងដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
ការបរិច្ចាគខាងលើនេះគឺ ឆ្លើយយតបនឹងការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងជាអនុប្រធានកាកបាទក្រហមកម្ពុជា យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ដែលមានរយៈពេលពេញ ១ខែមិថុនានេះ។
យុទ្ធនាការនេះ មានគោលបំណងជំរុញចលនាកៀរគរថវិកាសប្បុរសធម៌...
សម្តេចតេជោ កត់សម្គាល់ថា ការផ្តួចផ្តើមបង្កើតយន្តការ ISC ក្នុងគោលបំណងកសាងសន្តិភាពនេះ ពិតជាចំពេលវេលាដ៏ល្អ និងសមស្រប ខណៈដែលតួនាទីរបស់អង្គការអន្តរជាតិផ្សេងៗ កំពុងតែថមថយ និងបាត់បង់ឥទ្ធិពល
នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក EK Nath Dhakal អគ្គលេខាធិការនៃសន្និសីទប្រធានសភានៃអន្តរសភា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក EK Nath Dhakal និងសហការី ចំពោះដំណើរទស្សនកិច្ចនៅកម្ពុជា។ សម្តេចតេជោបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំសន្និសីទប្រធានសភានៃអន្តរសភាកាលពីខែមេសាកន្លងទៅ ដែលជាគំនិតផ្តួចផ្តើមដ៏ល្អមួយ នៅចំពោះមុខកាលៈទេសៈដែលសភាពការណ៍ពិភពលោកកំពុងមានភាពច្របូកច្របល់ និងការថមថយចុះនូវតួនាទីរបស់អង្គការអន្តរជាតិនានា រួមទាំងអង្គការសហប្រជាជាតិផងដែរ។
នៅក្នុងឱកាសនៃជំនួបនេះ អគ្គលេខាធិការ បានប្រគល់ជូនសម្តេចតេជោ នូវសញ្ញាសម្គាល់សមាជិកស្ថាបនិក ISC និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ...
ឯកឧត្តម ប៉ែន បូណា៖ ការងារដ៏មានតម្លៃរបស់សមត្ថកិច្ចនគរបាលគួរត្រូវបានផ្សព្វផ្សាយឱ្យទូលំទូលាយដល់ប្រជាពលរដ្ឋ
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា៖ «ពេលប្រជាពលរដ្ឋកំពុងគេងលក់ស្រួល ធ្វើដំណើរដោយសុវត្ថិភាពប្រកបដោយសន្តិសុខល្អ គ្មានការភ័យខ្លាច គឺដោយសារសមត្ថកិច្ចឈរសម្របសម្រួល និងការពារទាំងយប់ទាំងថ្ងៃ និងនៅគ្រប់ទិសទី។ ប៉ុន្តែ ជាទូទៅមិនសូវមានអ្នកណាគិតដល់រឿងនេះប៉ុន្មានទេ។ ផ្ទុយទៅវិញ នៅពេលមានបញ្ហាអ្វីមួយកើតឡើង គេនាំគ្នាបន្ទោសសមត្ថកិច្ចពេញហ្វេសប៊ុក»។ ឯកឧត្តម កត់សម្គាល់ទៀតថា ទោះយ៉ាងណា សមត្ថកិច្ចនៅតែបម្រើនិងការពារប្រជាពលរដ្ឋមិនដែលនឿយណាយឡើយ។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះបានអញ្ជើញធ្វើជាវាគ្មិនក្នុងសិក្ខាសាលាតម្រង់ទិស ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ» នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោកឧ...
អគ្គលេខាធិការដ្ឋាននៃ(គ.ល.ក.)ផ្សព្វផ្សាយស្តីពី “ស្តង់ដានីតិវិធីប្រតិបត្តិស្តីពីការបណ្តុះបណ្តាលបុគ្គលិកពិសេសកាស៊ីណូសម្រាប់ឆ្នាំ២០២៥-២០២៧”
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី “ស្តង់ដានីតិវិធីប្រតិបត្តិស្តីពីការបណ្តុះបណ្តាលបុគ្គលិកពិសេសកាស៊ីណូសម្រាប់ឆ្នាំ២០២៥-២០២៧” ក្រោមអធិបតីភាពរបស់ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់អគ្គលេខាធិការដ្ឋាននៃ គ.ល.ក., ឧកញ៉ា, លោក, លោកស្រី ជាប្រតិបត្តិករ និង/ឬកម្មសិទ្ធិករកាស៊ីណូ សរុបចំនួនប្រមាណ ៤០០ នាក់។...
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានអញ្ជើញ ចូលរួមជាគណៈអធិបតីនៅក្នុងកម្មវិធីអបអរសាទរខួប ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥
កំពង់ចាម: ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមជាគណៈអធិបតីនៅក្នុងកម្មវិធីអបអរសាទរខួប ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តកំពង់ចាម៕...
លោក នូ សុីថា រងការចោទពីអ្នករកស៊ីដឹកជញ្ជូនថា កំពុងដាក់មន្រ្តីគយនិងជនសុីវិលពង្រាយគ្រប់ច្រក ផ្លូវទូទាំងប្រទេសដើរគៀបលើក្រុមហ៊ុនដឹកជញ្ជូនទំនិញមិនញញើតច្បាប់
ភ្នំពេញ៖ យោងតាមសេចក្តីរាយការណ៍មន្រ្តីស្និទ្ធនិងក្រុមហ៊ុនដឹកជញ្ជូនបានលើកឡើងថា ក្រោមលេសកំណែទម្រង់លោក នូ សុីថា ដាក់មន្រ្តីគយនិងជនសុីវិលពង្រាយគ្រប់ច្រកល្ហរតាមផ្លូវទូទាំងប្រទេសដើរជញ្ជាក់កាក់ល្អិតមិនលើកលែងបន្ទាប់ពីបានឡើងតំណែងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
ប្រភពខាងលើបញ្ជាក់ថា លោក នូ សុីថា បានធ្វើឲ្យរំជើបរំជួលដល់ក្រុមអ្នករកស៊ីតូចធំទូទាំងប្រទេសចំពោះវិធានការថ្មីនៃការប្រមូលពន្ធដើម្បីទៅ រកប្រាក់ចំណូលជូនជាតិ។
ប៉ុន្តែតាមប្រភពពីឈ្មួញនិយាយថា គឺក្រុមលោក នូ ស៊ីថា ប្រមូលថវិកាចូលហោប៉ៅផ្ទាល់ខ្លួនច្រើនជាងចូលហិបថវិកាជាតិ។ អ្វីដែលពិសេសគឺមានក្រុមជំនួយការផ្ទាល់ ជាជនស៊ីវិលដើរធ្វើការជាមួយពួកឈ្មួញធំៗនៅតាមច្រកព្រំដែន និងនៅរាជធានីភ្នំពេញផ្ទាល់តែម្ដង។ករណីនេះគេហៅថា កំណែទម្រង់សេដ្ឋកិច្ចដើម្បីប្រមូលពន្ធជូនជាតិ។
ប្រភពព័ត៌មានរាយការណ៍ថា លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិ...
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីពិធីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
កណ្តាល: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ប្រធានក្រុមការងារចលនាយុវជនស្រុកខ្សាច់កណ្តាល ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល នៅថ្ងៃទី១៧ ខែឧសភានេះបានអញ្ជើញជាអធិបតីពិធីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ។
នៅក្នុងពិធីអបអរសាទរនៃការបើកការប្រគួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រចាំស្រុកខ្សាច់កណ្តាលឆ្នាំ២០២៥ គឺ ជាលើកទី៦ហើយ ដែលកម្មវិធីថ្ងៃនេះ មានការអញ្ជើញចូលរួមពី លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល លោកប្រធាន និងសមាជិកក្រុម ប្រឹក្សាស្រុក គណៈអភិបាលស្រុក គណៈកម្មការរៀបចំការប្រកួត ក្រុមគ្រូពេទ្យ កងកម្លាំងការពារ និងសមាជិកក្រុមការងារចលនាយុ...
អង្គភាពប្រឆាំងអំពើពុករលួយ និងអគ្គសវនកម្មជាតិគួរមានការស៊ើបអង្កេតលើ «គម្រោងដេញថ្លៃសាងសង់ស្ថានីយចម្រោះទឹកកខ្វក់មានតម្លៃប្រហែល៣០លានដុល្លារដែលផ្តល់ឱ្យក្រុមហ៊ុន BUCG »
ស្វាយរៀងៈ អង្គភាពប្រឆាំងអំពើពុករលួយដែលមាន ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យិនទៀង ជាប្រធានអង្គភាព និងលោកជំទាវ សោម គីមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ គួរមានការស៊ើបអង្កេតលើករណី «គម្រោងដេញថ្លៃសាងសង់ស្ថានីយចម្រោះទឹកកខ្វក់មានតម្លៃប្រហែល៣០លានដុល្លារដែលផ្តល់ឱ្យក្រុមហ៊ុន BUCG វិញគម្រោងសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ ស្ថិតនៅ ក្រុងបាវិត ខែត្រស្វាយរៀង ក្រោមឥណទានរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅថា អេឌីប៊ី ( ADB ) ដែលមានលោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនជានាយកគម្រោង។
ការស្នើសុំឲ្យមានការស៊ើបអង្កេតនេះធ្វើឡើងខណៈដែលថ្មីៗនេះមានក្រុមហ៊ុនមួយចំនួនដែលបរាជ័យក្នុងការចេញថ្លៃបានទម្លាយប្រាប់ ដេលីខ្មែរថា កន្លងទៅក្រុមហ៊ុនចិនមួយ បានចូលរួមដេញថ្លៃគម្រោងខាងលើដែរ ប៉ុន្តែបរាជ័យ ដោយសារតែគ្មានខ្នងបង្អែករឹងមាំនិងបក្សពួកជួយសម្រួល ទើបបរាជ័យ ដោយសារតែការដេញថ្លៃផ្តាច់មុខ ការដេញថ្លៃក្រុមហ៊ុនជាប់មុខដដែលៗ ទើបដេញមិនឈ្...
