អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បញ្ជាក់ថា« កន្លងមកបានចំណាយថវិកាផ្ទាល់ខ្លួនក្នុងការវិនិយោគ ដោយ ពុំដែលបានធ្វើការកៀរគរប្រមូលថវិកាពីនរណាម្នាក់ឬ ក្រុមហ៊ុនណាមួយដើម្បីយកមកវិនិយោគនៅ (CIC)ទេ»
ភ្នំពេញ៖ នៅក្នុងលិខិតបំភ្លឺសាធារណៈ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី គឺ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា កាលពីថ្ងៃសៅរ៍ទី២៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ លោកបានបង្ហោះសារមួយលើគណនីFacebook របស់ខ្ញុំ ពាក់ព័ន្ធនឹងក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី Cambodian Investors Corporation Plc. (CIC) គឺជា មតិរបស់ខ្ញុំ ក្នុងនាមជាជនរងគ្រោះម្នាក់ដែលបានចំណាយថវិកាក្នុងការវិនិយោគក្នុងក្រុមហ៊ុន»។
https://youtu.be/zguG7uOsBfw?si=z6LqzEh2PzBlE6gf
អ្នកឧកញ៉ាបានរំលឹកថា ថ្មីៗនេះ មានព័ត៌មានលើបណ្តាញសង្គម បានផ្សារភ្ជាប់រូបលោកទៅនឹងតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល នៃ ក្រុមហ៊ុន ខេមបូឌាន អ៊ុនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី Cambodian Investors Corporation Plc. (CIC)។ដូច្នេះលោកសូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០១៨ រហូតមកដល់បច្ចុប្បន្ន លោកលែងជាសមាជិកក្រុមប្រឹក្សាភិបាល ...








