មន្ត្រីជំនាញនិងជាងសំណង់អំពាវនាវឲ្យយុវជនងាកមករៀនជំនាញដែលទីផ្សារកំពុងតែមានតម្រូវការខ្ពស់
មន្ត្រីជំនាញជាន់ខ្ពស់ និងមេជាងសំណង់ដែលឈ្នះជ័យលាភីពីការប្រកួតប្រជែងជំនាញរបស់ក្រុមហ៊ុន អេសស៊ីជី ឆ្នាំ២០១៩ បានលើកទឹកចិត្តឲ្យយុវជននាំគ្នារៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដែលទីផ្សារការងារកំពុងត្រូវការ ក្នុងនោះរួមទាំងជំនាញផ្នែកសំណង់ផងដែរ។
លោក ហ៊ីង ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET)នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអំពាវនាវដល់ប្រជាពលរដ្ឋ មាតាបិតា អាណាព្យាបាល សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់បញ្ជូនកូនចៅឲ្យចូលរៀននៅក្នុងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីឲ្យមានជំនាញមួយពិតប្រាកដ។
លោកអគ្គនាយក ហ៊ីង ស៊ីដេត ថ្លែងថា«កាលណាយើងមានជំនាញមួយពិតប្រាកដ យើងនឹងមានចំណូលសមស្រប បម្រើដល់ជីវភាពក្នុងគ្រួសារ ក៏ដូចជា ជួយកសាងប្រទេសជាតិ»។
បើតាមលោក ហ៊ីង ស៊ីដេត អគ្គនាយក TVETនៃក្រសួងការងារបានថ្លែងថា ជំនាញចំនួន ៥ ដែលទីផ្សារការងារកំពុងត្រូវការរួមមាន ផ្...








