
តើកម្ពុជានឹងទទួលបានចំណែកយ៉ាងដូចម្តេចពីភាគលាភនៃអណ្ដូងប្រេងនៅប្លុកA ?
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋកម្ពុជាកំពុងចាប់អារម្មណ៍ និងចង់ដឹងពីផលប្រយោជន៍ដែលកម្ពុជានឹងទទួលបានពីភាគលាភអណ្តូងប្រេងនៅតំបន់ប្លុកAរបស់កម្ពុជា ដែលបានចុះហត្ថលេខារវាងក្រសួងរ៉ែ និងថាមពល និងក្រុមហ៊ុន KRISENERGY កាលពីថ្ងៃទី២៣ សីហា កន្លងមកនេះ ។
យោងតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង សម្រាប់ការអភិវឌ្ឍតំបន់ប្រេងកាតប្លុកA របស់ក្រុមហ៊ុនKRISENERGY កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមាន អត្រាកម្រៃសួយសារ, ពន្ធលើប្រាក់ចំណូល, ពន្ធលើប្រាក់ចំណូលលើសកម្រិត, ពន្ធលើការនាំចេញ, ថ្លៃជួលផ្ទៃដីប្រចាំឆ្នាំ ជាពិសេស រាជរដ្ឋាភិបាលទទួលបានភាគហ៊ុន៥%ពីគម្រោងអភិវឌ្ឍន៍នេះ។
លោក Kelvin Tang នាយកប្រតិបត្តិក្រុមហ៊ុន KRISENERGY Ltd បានលើកឡើងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះថា ការអភិវឌ្ឍអណ្តូងប្រេងប្លុកAនេះ នឹងក្លាយជាព្រឹត្...