ចិនគាំទ្រការនាំចេញចេកអំបូងលឿងពីកម្ពុជា ទៅកាន់ទីផ្សារនៅប្រទេសចិន
ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ បានទទួលជួបលោក លី អាន ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រចាំស្ថានទូតនៃសាធារណ រដ្ឋប្រជាមានិតចិន ដើម្បីសម្តែងការគួរសម និងជម្រាបលាបន្ទាប់ពីលោកបានបញ្ចប់បេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា និងណែនាំលោក Wu Guoquan ដែលនឹងមកបំពេញភារកិច្ចជំនួសលោកវិញ។
លោកវេង សាខុន បានថ្លែងអំណរអរគុណជាអនេក ដល់រដ្ឋាភិបាលចិន ចំពោះការជួយឧបត្ថម្ភ គាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើន ពិសេសតាមរយ:គោលនយោបាយខ្សែក្រវាត់មួយ ផ្លូវមួយរបស់រដ្ឋាភិបាលចិនបានជួយឧបត្ថម្ភ គាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍សំខាន់ៗ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ចំពោះវិស័យកសិកម្ម រដ្ឋាភិបាលចិនបានសម្រេចបង្កើនកូតានាំចូលអង្ករកម្ពុជាទៅកាន់ទីផ្សារចិនដល់ទៅ ៤០ម៉ឺនតោន ហើយថ្មីៗបានអនុញ្ញាតឲ្យកម្ពុជានាំចេញចេកអំបូងលឿងឆ្ពោះត្រង់ទៅក...








