ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
គម្រោងសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅក្រុងតាខ្មៅ អស់ទឹកប្រាក់ប្រមាណ៦៤លានដុល្លារអាមេរិក​កំពុងតែដំណើរ

គម្រោងសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅក្រុងតាខ្មៅ អស់ទឹកប្រាក់ប្រមាណ៦៤លានដុល្លារអាមេរិក​កំពុងតែដំណើរ

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ការស្ថាបនាស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ស្ថានីយបូមទឹក ការតបណ្ដាញលូពីផ្ទះប្រជាពលរដ្ឋ និងការស្ដារស្ទឹង គឺធ្វើឡើងក្រោមគម្រោងកម្ចីឥណទានសម្បទានរបស់ធនាគារនីហរ័ណ អាហរ័ណកូរ៉េ នូវ​ទឹកប្រាក់ប្រមាណ៦៤លានដុល្លារអាមេរិក ក្នុងគោលបំណងដើមរក្សាបាននូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ អនាម័យល្អ បរិស្ថានស្រស់បំព្រង ការពារទឹកជំនន់ និងការទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាវិនិយោគិនជាតិ និងអន្តរជាតិ។ អាងប្រព្រឹត្តិកម្មទឹកកខ្វក់នេះមានសមត្ថភាពចម្រោះទឹកកខ្វក់បានចំណុះ៧៦០០ម៣/ថ្ងៃ ចំណែកឯស្ថានីយបូមទឹកកខ្វក់ទាំង១០ទីតាំងមានសមត្ថភាពបូមបាន២៩៩៥២ម៣/ថ្ងៃ។ ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់គម្រោងនេះ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នេះ​ លោកស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាប្រចាំឆ្នាំ ប្រកបដោយស្ថេរភាព និងរឹងមាំ បានធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធា ដែលជាកត្តាជំរុញឱ្យតម្រូវការប្...
កម្ពុជាបង្កើតយន្តការគ្រប់គ្រងស្ថិរភាពហិរញ្ញវត្ថុ ស្របពេលនិន្នាការពិភពលោក មានវិបត្តិហិរញ្ញវត្ថុ

កម្ពុជាបង្កើតយន្តការគ្រប់គ្រងស្ថិរភាពហិរញ្ញវត្ថុ ស្របពេលនិន្នាការពិភពលោក មានវិបត្តិហិរញ្ញវត្ថុ

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់អន្តរក្រសួង នៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំ និងពិភាក្សា លើរបៀបវារៈ  ស្តីពីការបង្កើតគណៈកម្មាធិការជាតិ ស្ថិរភាពហិរញ្ញវត្ថុកម្ពុជា គណៈកម្មាធិការបានកំពុងជម្រុញបង្កើតយន្តការគ្រប់គ្រងស្ថិរភាពហិរញ្ញវត្ថុ គឺជានិន្នាការតំបន់ និង ពិភពលោក បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុ ដែលបានកើតឡើងជាបន្តបន្ទាប់នាពេលកន្លងមក។ ចំពោះការបង្កើតយន្តការនេះ គឺដើម្បី ទប់ស្កាត់ និងគ្រប់គ្រងវិបត្តិហិរញ្ញវត្ថុ ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដែលមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការកាត់បន្ថយឥទ្ធិពលអវិជ្ជមាន ទៅលើវិស័យហិរញ្ញវត្ថុទាំងមូល និងការរាលដាលទៅកាន់វិស័យសេដ្ឋកិច្ចរូបវ័ន្ត សំដៅ ធានាបាននូវស្ថិរភាព និងចីរភាពនៃការ អភិវឌ្ឍវិស័យហិរញ្ញវត្ថុ ។ សម្រាប់កម្ពុជាវិញខណៈដែលវិស័យហិរញ្ញវត្ថុកាន់តែមានការអភិវឌ្ឍ ពិពិធកម្មកាន់តែទូលំទូលាយ និងសមារណកម្មស៊ីជម្រៅ, អនុវិស័យហិរញ្ញវត្ថុនីមួយ...
លោកឯល សិទ្ធិគ្រីយ៉ា អគ្គនាយក ក្រុមហ៊ុន N&Y ត្រូវបានព្រះមហាក្សត្រតែងតាំងជាឧកញ៉ា

លោកឯល សិទ្ធិគ្រីយ៉ា អគ្គនាយក ក្រុមហ៊ុន N&Y ត្រូវបានព្រះមហាក្សត្រតែងតាំងជាឧកញ៉ា

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកឯល សិទ្ធិគ្រីយ៉ា អគ្គនាយក ក្រុមហ៊ុន N&Y ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម​ សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់​តែងជាឧកញា៉ ។ យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ជាក់ថា យោងតាមសេចក្តីក្រាបបង្គំទួលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ព្រះអង្គបានសព្វព្រះរាជហរទ័យ បានត្រាស់បង្គាប់តែងតាំង លោកឯល សិទ្ធិគ្រីយ៉ា ជា ឧកញ៉ា។ ឆ្លៀតក្នុងឳកាសនេះដែរលោកឯល រ៉ូហ្សែត អគ្គនាយកក្រុមហ៊ុន អាយ អាយ អេស និងភរិយា គឺលោកស្រីឆឹង សុជាតិ ព្រមទាំងបុគ្គលិកអគ្គនាយកក្រុមហ៊ុន អាយ អាយ អេស ទាំងអស់ បានចូលសំដែងការអប់អរសាទរ ចំពោះលោកឯល សិទ្ធិគ្រីយ៉ា ត្រូវបានព្រះមហាក្សត្រតែងតាំងជាឧកញ៉ា៕...
ស្វែងយល់ខ្លះៗ​ពី​​​​លោក Jack Ma មុន​​​ធ្វើ​ឲ្យ​ក្រុមហ៊ុន​​Alibabaល្បី​ឈ្មោះ​លើពិភពលោក​​​​​

ស្វែងយល់ខ្លះៗ​ពី​​​​លោក Jack Ma មុន​​​ធ្វើ​ឲ្យ​ក្រុមហ៊ុន​​Alibabaល្បី​ឈ្មោះ​លើពិភពលោក​​​​​

សេដ្ឋកិច្ច និងវិនិយោគ
បន្ទាប់​ពី​បញ្ចប់​អាជីព​ជា​គ្រូ​បង្រៀន ក្នុង​ឆ្នាំ ១៩៩៥ លោក Jack Ma មាន​ឱកាស​ទៅ​ទឹក​ដី​សហរដ្ឋអាមេរិក​ជា​លើក​ដំបូង ហើយ​ត្រូវ​បាន​គេ​នាំ​ឲ្យ​ស្គាល់​ពី​អ្វី​ទៅ​ជា​អ៊ីនធឺណិត។ លុះ​វិល​មក​ដល់​ស្រុក​កំណើតលោក​ក៏​បាន​បង្កើត​អាជីវកម្ម​លើ​អ៊ីនធឺណិតឈ្មោះឲ្យ China Pages ប៉ុន្តែលោក​ត្រូវ​​រង​សម្ពាធ​ពីការ​ទាមទារ​ឲ្យ​បណ្ដាក់ទុន​ជាមួយ China Telecom រហូត​ធ្វើ​ក្រុមហ៊ុន​ទាំង​មូល​បាត់​បង់តុល្យភាព និង​ត្រូវ​បរាជ័យ។ ​ភាព​អត់ធ្មត់​នៅ​ជាប់​ក្នុង​ចិត្ត​ជា​និច្ច​បាន​​ជំរុញ​ឲ្យលោក Ma ក្រោក​ឈរ​ម្តង​ទៀត​នា​ឆ្នាំ ១៩៩៩ ហើយ​បាន​ហៅ​មិត្ត ១៧ នាក់ មក​ពិភាក្សា​ក្នុង​បន្ទប់​ជួល​មួយ ដើម្បី​បង្កើត​អាជីវកម្ម​លក់​ទំនិញ​លើ Online។​ គ្រា​ននោះ​​ហើយ​ដែល Alibaba.com បាន​លេច​វត្តមាន ដែល​អនុញ្ញាត​ឲ្យ​បណ្តា​អ្នក​លក់​​ អាច​ធ្វើ​ការ​បង្ហោះ​ចេញ​នូវ​ទំនិញ​របស់​ខ្លួន ហើយ​អតិថិជន​អ្នក​ទិញ​មាន​សិទ្ធិធ្វើ​ការ​ស្វែងរក​យ៉ាង​ធំ​ទូលាយ។ សំណាង​ល្អ​ក...
លោក សោម សម្បត្តិ«ចង់ក្លាយជាអ្នកជំនួញ​ត្រូវប្រកាន់ភ្ជាប់​គោលការ៥យ៉ាងជាមុនសិន​​»

លោក សោម សម្បត្តិ«ចង់ក្លាយជាអ្នកជំនួញ​ត្រូវប្រកាន់ភ្ជាប់​គោលការ៥យ៉ាងជាមុនសិន​​»

សេដ្ឋកិច្ច និងវិនិយោគ
លោក សោម សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុន​​ផលិតថ្នាំពណ៌ជាតិ​ខាំផែន​​បាន​ពន្យល់ពីគន្លឹះសំខាន់ៗ​​​ចំនួន​៥ យ៉ាងដល់សហគ្រិនវ័យ​ក្មេងនៅកម្ពុជា​​​​​​ដែលមានបំណងចង់​ក្លាយខ្លួនជាអ្នកជំនួញ ដោយ​ក្នុងនោះលោកថា« ចំណុចទី១ បង្កើត​ផលិតផលនិងសេវាឲ្យបានល្អជាមុនសិន​​  ចំណុចទី២ ពេលមាន​​ផលិតផលល្អហើយ​​ត្រូវលក់​ឲ្យដាច់ដើម្បីទទួលបាន​ចំណូលច្រើន​​ ចំណុចទី៣  ការគ្រប់គ្រងហិរញ្ញវត្ថុ​​និងបំណុលឲ្យ​បាន​​ជារឿងសំខាន់ ​​​​ ចំណុចទី៤ ​​ការគ្រប់គ្រងធនធានមនុស្ស​​ និងចំណុចទី៥ ត្រូវចេះ​​បច្ចេកវិទ្យាក្នុងការគ្រប់គ្រងក្រុមហ៊ុន»។​ លើសពីនេះ​​លោក​បាន​​មានប្រសាសន៍ថា ​ការ​បង្កើតផលិតផលគឺនរណាៗក៏អាចបង្កើតបា​នដែរ ក៏ប៉ុន្តែការ​បង្កើត​ផលិតល្អហើយ​​និងលក់ដាច់ទៀត​​​​ជារឿងសំខាន់ ហេតុដូច្នោះ​ហើយ ការធ្វើ​ទីផ្សារ​​​​​ក៏មានតួនា​​ទីសំ​ខាន់​​​​ក្នុងការ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ទទួល​បាន​ប្រាក់ចំណូលច្រើន​​ ដែលទាមទារឲ្យ​​​ផលិតផល​មានគុណភាពល្អ​​​និង​មានទី...
កម្ពុជាគ្រោងសាងសង់ផ្លូវល្បឿនលឿនចំនួន៣ខ្សែរទៀតនៅពេលឆាប់ៗខាងមុខ

កម្ពុជាគ្រោងសាងសង់ផ្លូវល្បឿនលឿនចំនួន៣ខ្សែរទៀតនៅពេលឆាប់ៗខាងមុខ

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឲ្យដឹងថា កម្ពុជាគ្រោងសាងសង់ផ្លូវល្បឿនលឿនចំនួន៣ខ្សែទៀតក្នុងពេលឆាប់ៗខាងមុខ ដើម្បីដើរឲ្យទាន់ការវិវត្តរីកចម្រើនសេដ្ឋកិច្ចនិងការកាត់បន្ថយថ្លៃដឹកជញ្ជូន ហើយតាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជាគឺមានគោលនយោបាយរួចរាល់ហើយក្នុងការសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិត ពីភ្នំពេញទៅខេត្តសៀម និងពីភ្នំពេញទៅប៉ោយប៉ែត ហើយបច្ចុប្បន្នមានក្រុមហ៊ុនចិន ជប៉ុន និងកូរ៉េ កំពុងតែសិក្សាពីលទ្ធភាពក្នុងការវិនិយោគសាងសង់នេះ។ លោក ស៊ីមសូរិយា បានបញ្ជាក់ទៀតថា ផ្លូវល្បឿនលឿនទាំងបីខាងលើគឺ មានតែផ្លូវពីភ្នំពេញទៅក្រុងបាវិតទេ ដែលបានសិក្សារួចហើយដោយអង្គការចាយការ(JACA)របស់ជប៉ុនមានប្រវែងជាង ១០០គីឡូម៉ែត្រ ដែលគ្រោងចំណាយថវិកាប្រមាណជាង៣ ពាន់ ៨០០ លានដុល្លារអាមេរិក ហើយការវិនិយោគនេះខណៈដែលសេដ្ឋកិច្ចកម្ពុជាកំពុងតែមានការរីកចម្រើន ដោយត្រូវសាងសង់ឲ្យមានផ្លូវល្បឿនលឿន ដើម្បីសម្រួលដល់វិស...
គម្រោងលក់អាវុធឲ្យអារ៉ាប៊ី សាអូឌីត ត្រូវបានជំទាស់ពីសមាជិកសភាអាមេរិក

គម្រោងលក់អាវុធឲ្យអារ៉ាប៊ី សាអូឌីត ត្រូវបានជំទាស់ពីសមាជិកសភាអាមេរិក

សង្គម និងកម្សាន្ត
សមាជិកសភាខាងគណបក្សសាធារណរដ្ឋសហរដ្ឋអាមេរិក កំពុងស្វះស្វែងរកសម្លេងជំទាស់នឹងគម្រោងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការលក់អាវុធឲ្យប្រទេសអារ៉ាប៊ី សាអូឌីត ដែលនេះបើតាមការចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះពីប្រព័ន្ធផ្សព្វផ្សាយ Reuters News ។ ការស្វះស្វែងរកសម្លេងជំទាស់នេះ ត្រូវបានធ្វើឡើងក្រោយពីលោក ដូណាល់ ត្រាំ មានគម្រោងនឹងលក់អាវុធក្នុងតម្លៃ៨ពាន់លានដុល្លារឲ្យទៅប្រទេសអារ៉ាប៊ី សាអូឌីត និងប្រទេសអារ៉ាប់រួម ដែលប្រទេសទាំងពីរនេះអាចយកទៅធ្វើសង្គ្រាមសម្លាប់មនុស្សនៅប្រទេសយេមែន ។ សូមបញ្ជាក់ថា សង្គ្រាមកាប់សម្លាប់គ្នានៅប្រទេសយេមែន បានកើតឡើងដោយសារប្រទេស អារ៉ាប៊ី សាអូឌីត និងប្រទេសអ៊ីរ៉ង់ ដែលជាប្រទេសប្រជែងយកយេមែនអោយស្ថិតនៅក្រោមបង្គាប់ ដោយមិនបានគិតពីផលប៉ះពាល់ប្រជាពលរដ្ឋស្លូតត្រង់ ៕...
តុលាការនឹងជំនំុជម្រះកាត់ក្តី លោក ផែង វណ្ណៈ ពាក់ព័ន្ធសំណុំរឿងមេធាវី សម្តេច តេជោ ប្តឹង

តុលាការនឹងជំនំុជម្រះកាត់ក្តី លោក ផែង វណ្ណៈ ពាក់ព័ន្ធសំណុំរឿងមេធាវី សម្តេច តេជោ ប្តឹង

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះនឹងបើកសវនាការកាត់ទោសលោក ផែង វណ្ណៈ តាមបណ្តឹងរបស់លោក គី តិច មេធាវីរបស់សម្តេច តេជោ នាយករដ្ឋមន្ត្រី។ សេចក្តីជូនដំណឹង បានបញ្ជាក់ថា សវនាការជំនុំជម្រះ ដឹកនាំដោយលោកចៅក្រម លី សុខលេង និងមានលោក វង្ស ប៊ុនវិសុទ្ធ ជាតំណាងអយ្យការ ដែលនឹងសាកសួរដេញដោលជនជាប់ចោទឈ្មោះ ផែង វណ្ណៈ លើបទចោទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តិ បទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា ៣០៥ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ សូមបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃាត់ខ្លួនលោក ផែង វណ្ណៈ កាលពីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានបណ្ដឹងរបស់ឯកឧត្តម គី តិច មេធាវីរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីសាកសួរតាមនីតិវិធី លោក កី ម៉ានេ...
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី​​​ និងបន្តចូលរួមប្រជុំ CICA នៅប្រទេសតាជីគីស្ថាន

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី​​​ និងបន្តចូលរួមប្រជុំ CICA នៅប្រទេសតាជីគីស្ថាន

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ឃេមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហុងគ្រី​​​ និងបន្តទៅចូលរួមប្រជុំ CICA នៅប្រទេសតាជីគីស្ថាន។ គណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហុងគ្រី និងបន្តទៅចូលរួមប្រជុំ CICA នៅប្រទេសតាជីគីស្ថាន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។ នៅក្នុងដំណើរទស្សនកិច្ចនៅហុងគ្រីនេះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់ជនរួមជាតិថា «ខ្ញុំនឹងជួបប្រជុំទ្វេភាគីជាមួយរដ្ឋាភិបាលហុងគ្រីដើម្បីលើកកម្ពស់ ពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការអោយកាន់តែជិតស្និទ្ធថែមទៀតរវាងប្រទេសយើងទាំង២។ នៅក្នុងដំណើរទស្សនកិច្ចនេះ កម្ពុជានឹងចុះកិច្ចព្រមព្រៀងមួយចំនួនជាមួយហុងគ្រី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកម្មវិធីផ្លាស់ប្តូរវិស័យអប់រំជាមួយគ្នាផងដែរ»...