ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
មនុស្ស១៣នាក់ស្លាប់ និងជិត១០០របួស ក្នុងការវាយប្រហារតាមអាកាសពីអារ៉ាប៊ី សាអូឌីតនៅយេមែន

មនុស្ស១៣នាក់ស្លាប់ និងជិត១០០របួស ក្នុងការវាយប្រហារតាមអាកាសពីអារ៉ាប៊ី សាអូឌីតនៅយេមែន

សង្គម និងកម្សាន្ត
យ៉ាងហោចណាស់មនុស្សចំនួន១៣នាក់ ដែលភាគច្រើនជាកុមារបានបាត់បង់ជីវិត និងមនុសុ្សប្រមាណជិយ១០០នាក់ផ្សេងទៀតបានរងរបួស ក្នុងការវាយប្រហារតាមអាកាសពីសំណាក់កងកម្លាំងចម្រុះអន្តរជាតិដឹកនាំដោយប្រទេសអារ៉ាប៊ី សាអូឌីត នៅប្រទេសយេមែន កាលពីថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០១៩នេះ ។ ប្រភពដដែលបានបន្តថា កងកម្លាំងចម្រុះអន្តរជាតិ បានវាយប្រហារតាមអាកាសលើសាលារៀនមួយកន្លែងនៅទីក្រុង Sanaa នៃប្រទេសយេមែន ខណៈដែលកុមារកំពុងសិក្សា និងបានបាត់បង់ជីវិតដោយគ្មាកំហុសបន្តិចសោះ ។ កងកម្លាំងចម្រុះអន្តរជាតិ ដឹកនាំឲ្យអារ៉ាប៊ី សាអូឌីត បានវាយប្រហារតាមអាកាសសំដៅសម្លាប់ក្រុមសកម្មប្រយុទ្ធរបស់ពួកឧទ្ទាម ហ៊ូទី ដែលគាំទ្រដោយអ៊ីរ៉ង់ ប៉ុន្តែជនរងគ្រោះពិតប្រាកដ គឺកុមារស្លូតត្រង់ទៅវិញ ៕...
ភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូងប៉ះពាល់ប្រជាពលរដ្ឋកាន់តែច្រើន

ភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូងប៉ះពាល់ប្រជាពលរដ្ឋកាន់តែច្រើន

សង្គម និងកម្សាន្ត
    មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីភ្លើងឆេះ ព្រៃដ៏មហន្តរាយនៅកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០១៩នេះ ខណៈដែលភ្លើងឆេះព្រៃបាន ចាប់ផ្តើមឆាបឆេះរាលដាលយ៉ាងលឿនតាំងពីថ្ងៃព្រហស្បតិ៍ ទី០៤ខែឆ្នាំដដែលនេះ ។ ប្រធានាធិបតីរបស់កូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានប្រកាសអាសន្នថ្នាក់ជាតិអំពីគ្រោះមហន្តរាយភ្លើងឆេះព្រៃនេះ ដែលភ្លើងព្រៃបានឆាបឆេះរាលដាលយ៉ាងឆាប់រហ័សចាប់ផ្តើមពីខេត្ត Gangwon តាមបណ្តោយឆ្នេរសមុទ្រភាគខាងកើត ។ លោក Choi Jin-ho ប្រធានភ្នាក់ងារពន្លត់អគ្គិភ័យនៅខេត្ត Gangwon បានអោយដឹងថា ប្រជាពលរដ្ឋ ប្រមាណជាង៤០០០នាក់បានភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈដែលភ្លើងឆេះព្រៃបានលេបត្របាក់ផ្ទៃដី ព្រៃអស់ជាង៥០០ហិកតា និងឆេះបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន១៩៨ខ្នង ៕...
ក្លឹបពាណិជ្ជករកម្ពុជា ទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ក្នុងការនាំទំនិញចេញ ចូលទៅប្រទេសចិន

ក្លឹបពាណិជ្ជករកម្ពុជា ទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ក្នុងការនាំទំនិញចេញ ចូលទៅប្រទេសចិន

សេដ្ឋកិច្ច និងវិនិយោគ
  លោកភារម្យ វិចិត្រដារ៉ា ប្រធានក្លឹបពាណិជ្ជករកម្ពុជា បានទទួលអាជ្ញាប័ណ្ណក្នុងកិច្ចសហការណ៍គ្នារវាងកម្ពុជា ចិន តំណាងពីការវិនិយោគដ៏ស្របច្បាប់ពីប្រទេសចិន ។ លោក វិចិត្រដារ៉ា បានបញ្ជាក់ថា ក្នុងនោះដែរលិខិតទទួលបានបញ្ជាក់ពីអាជ្ញាប័ណ្ណមានសហរដ្ឋអាមេរិក ការណាដា តៃវ៉ាន់ សាំងហ្គាពួរ ម៉ាឡេស៊ី និងប្រទេសកម្ពុជា ។ ហើយការទទួលបានអាជ្ញាប័ណ្ណនេះ គឺយើងមានឳកាសទទួលបានអ្នកវិនិយោគពីបណ្តាប្រទេសទាំងអស់ខាងលើ ជាពិសេសជួយជំរុញ(S M E) ដល់ស្រុកខ្មែរ ទទួលបានអ្នកវិនិយោគ តាមរយះក្លឹបពាណិជ្ជករកម្ពុជា ។ លោកភារម្យ វិចិត្រដារ៉ា បានឲ្យដឹងទៀតថា ក្លឹបពាណិជ្ជករកម្ពុជា បានខិតខំប្រឹងប្រែងរហូតដល់ទទួលបានអាជ្ញាប័ណ្ណនេះ ជាការតស៊ូមួយ ហើយជាមោទភាពមួយសម្រាបប្រជាជនយើង ក៏ដូចជាសហគ្រឹនវ័យក្មេងរបស់យើងផងដែរ។ ហើយក៏ជាការជួយជំរុញខាងវិស័យនាំទំនិញ ចេញចូល រវាងកម្ពុជា និងចិន ។ សហគ្រឹនវ័យក្មេងរូបនេះបានឲ្យដឹងទៀតថា ប្រទេសទាំងប៉ុន្មានខាងលើអាចន...
អំពើហិង្សានៅសហភាពមីយ៉ានម៉ាលើជនមូស្ល៊ីមរ៉ូហ៊ីងយ៉ានៅតែកើតមានដដែល

អំពើហិង្សានៅសហភាពមីយ៉ានម៉ាលើជនមូស្ល៊ីមរ៉ូហ៊ីងយ៉ានៅតែកើតមានដដែល

សង្គម និងកម្សាន្ត
នាយទាហានរដ្ឋាភិបាលសហភាព មីយ៉ានម៉ា បានប្រកាសថា ជនមូស្ល៊ីមចំនួន៦នាក់ បានបាត់បង់ជីវិតនិង៩នាក់ផ្សេងទៀតបានរងរបួស ក្នុងការវាយប្រហារតាមអាកាសពីសំណាក់កងកម្លាំងរដ្ឋាភិបាល ទៅលើរដ្ឋ រ៉ាឃីន ភាគខាងលិច ។ នាយទាហានមីយ៉ានម៉ាដដែលបានបន្តថា ក្រុមជនមូស្ល៊ីមទាំងនោះ មានទំនងទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមភេរវករនៅតំបន់មជ្ឈិមបូព៌ា និងបានបង្កើតជាចលនាប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាលនៅលើទឹកដី នៃរដ្ឋ រ៉ាឃីន មីយ៉ានម៉ា ។ សូមរំលឹកថា ចាប់តាំងពីឆ្នាំ២០១៧រហូតដល់ដើមឆ្នាំ២០១៩នេះ វិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា មិនទាន់ត្រូវបាន ដោះស្រាយនៅឡើយទេ ខណៈជនមូស្ល៊ីមរ៉ូហ៊ីងយ៉ាប្រមាណជាង៧៥ម៉ឺននាក់ បានរត់ភៀសខ្លួនទៅកាន់ ប្រទេសបង់ក្លាដែស ដោយសារការបង្ក្រាបពីកងកម្លាំងយោធាមីយ៉ានម៉ា ៕...
សមាគមអ្នកវាយតម្លៃអចលនទ្រព្យថា៖ ឆ្នាំ២០១៩នេះជាឆ្នាំនៃការរីកលូតលាស់ខ្លាំងខាងវិស័យសំណង់

សមាគមអ្នកវាយតម្លៃអចលនទ្រព្យថា៖ ឆ្នាំ២០១៩នេះជាឆ្នាំនៃការរីកលូតលាស់ខ្លាំងខាងវិស័យសំណង់

សេដ្ឋកិច្ច និងវិនិយោគ
  អ្នកជំនាញអចលនទ្រព្យនៅកម្ពុជាមានសុទិដ្ឋិនិយមបានចាត់ទុកថា នៅឆ្នាំ២០១៩នេះគឺជាឆ្នាំនៃការរីកលូតលាស់ខ្លាំង នៃការទិញឬជួលអគារស្នាក់នៅ ខុនដូ មានសកម្មភាពជាធម្មតា។ លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃអចលនទ្រព្យនិងជាអគ្គនាយកក្រុមហ៊ុន ស៊ីភីអិល បានបញ្ជាក់ថា នៅឆ្នាំ២០១៩ជាឆ្នាំមានការរីកចម្រើនទៅមុខខាងវិស័យអចលនទ្រព្យ នៃការទិញដូ លក់និងជួលនៅតែមានដំណើរការជាធម្មតា ហើយថ្មីៗនេះអ្នកវិនិយោគពីបណ្តាក្រៅប្រទេសផ្សេងៗទៀតបានចាប់អារម្មណ៍ប្រទេសកម្ពុជាបន្ថែមទៀតនៅពេលប្រទេសកម្ពុជាកំពុងតែមានការអភិវឌ្ឍន៍ជាមួយនិងសុខសន្តិភាពពេញផ្ទៃប្រទេស។ លោកឧកញ៉ាបានបន្តទៀតថា សកម្មភាពទិញ ដូរ នៅតាមជាយក្រុង និងនៅបណ្តាខេត្តមួយចំនួនកំពុងតែដំណើរជាបន្តបន្ទាប់ ជាមួយនិងការអភិវឌ្ឍធនធានមនុស្សនិងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគពីក្រៅប្រទេស ខណៈដែលសកម្មភាពវិនិយោគដីឡូតិ៍ បុរី និងផ្ទះល្វែង ខុនដូ កំពុងតែមានសន្ទុះខ្លាំងផងដែរ។ ...
រដ្ឋមន្ត្ក្រីក្រសួងពាណិជ្ជកម្ម ប្រាប់វិនិយោគិនជប៉ុន ឲ្យជួយផ្សព្វផ្សាយពីសក្តានុពលទីក្រុងធម្មជាតិគិរីរម្យ

រដ្ឋមន្ត្ក្រីក្រសួងពាណិជ្ជកម្ម ប្រាប់វិនិយោគិនជប៉ុន ឲ្យជួយផ្សព្វផ្សាយពីសក្តានុពលទីក្រុងធម្មជាតិគិរីរម្យ

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជំរុញវិនិយោគិនជប៉ុន ត្រូវសហការជាមួយអគ្គនាយកដ្ឋានណិជ្ជកម្ម ដើម្បីផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍ទីក្រុងធម្មជាតិគិរីម្យ ដែលហ៊ុំព័ទ្ធដោយតំបន់អេកូទេសចរណ៍បៃតង  ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងប្រែក្លាយគម្រោងមួយ ឱ្យទៅជាគំរូនៃការអភិវឌ្ឍទីក្រុងធម្មជាតិ នៅតាមប្រទេសក្នុងតំបន់។ ក្នុងជំនួបជាមួយលោក ថាក់ខិឈិ អ៊ីហ្ស៊ូកា (Takeshi Izuka) នាយកក្រុមហ៊ុន A2A Town (Cambodia) Co., Ltd  កាលពីថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០១៩ លោកប៉ាន សូរស័ក្តិ បានបង្ហាញការគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍ទីក្រុងធម្មជាតិគិរីម្យ និងលើកទឹកចិត្តក្រុមហ៊ុនសហការជាមួយមន្ត្រីជំនាញរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីបង្កើតព្រឹត្តិការណ៍ពិព័រណ៍ផ្សេងៗ សំដៅទាក់ទាញវត្តមានភ្ញៀវទេសចរ និងវិនិយោគិន ឱ្យចូលមកទស្សនា និងស្វែងយល់អំពីសក្តានុពលនៅកម្ពុជា។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសរសើរគំនិតច្នៃប្រឌិតរបស់លោក ថា...
លោក​ជំទាវ អគ្គស្នងការ​រង​នគរបាល​ជាតិ​៖​ ជំរុញ​ឲ្យ​មន្ត្រី​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​ និង​អាជីវកម្ម​ផ្លូវភេទ

លោក​ជំទាវ អគ្គស្នងការ​រង​នគរបាល​ជាតិ​៖​ ជំរុញ​ឲ្យ​មន្ត្រី​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​ និង​អាជីវកម្ម​ផ្លូវភេទ

សង្គម និងកម្សាន្ត
​ ​ភ្នំពេញ​៖​ លោក​ជំទាវ​នាយ​ឧត្តមសេនីយ៍​ យក់​ សុខា​ អគ្គស្នងការ​រង​នគរបាល​ជាតិ​បាន​ជំរុញ​ដល់​មន្ត្រី​នគរបាល​ប្រឆាំង​ការ​ជូ​ញ​ដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ត្រូវ​ខិតខំ​បន្ថែម​ទៀត​ ក្នុង​ការ​ទប់ស្កាត់​ និង​បង្ក្រាប​ការ​ជូ​ញ​ដូរ​មនុស្ស​ និង​អាជីវកម្ម​ផ្លូវភេទ​ ខណៈ​ករណី​នេះ​នៅ​តែ​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​នៅ​ប្រទេស​កម្ពុជា​នោះ​។​ ​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ និង​អាជីវកម្ម​ផ្លូវភេទ​ ឆ្នាំ​២០១៨​ និង​លើក​ទិស​ដៅ​ការងារ​ ឆ្នាំ​២០១៩​នា​ព្រឹក​ថ្ងៃ​ទី​៥​ ខែមេសា​ ឆ្នាំ​២០១៩​នេះ​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​លោក​ជំទាវ​នាយ​ឧត្តមសេនីយ៍​ យក់​ សុខា​ បាន​លើក​ឡើង​ថា​ ក្នុង​នាម​ យើង​ជា​នគរបាល​រក​យុត្តិធម៌​ និង​ប្រឆាំង​ការ​ជូ​ញ​ដូរ​មនុស្ស​ត្រូវ​តែ​ស្រាវជ្រាវ​រក​ករណី​ខាងលើ​ នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត​ ដើម្បី​ធ្វើ​យ៉ាងណា​ស្វែងរក​ចាប់ខ្...
រាជរដ្ឋាភិបាលកម្ពុជា អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត»

រាជរដ្ឋាភិបាលកម្ពុជា អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត»

សង្គម និងកម្សាន្ត
រាជរដ្ឋាភិបាលកម្ពុជា អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត»ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩នេះ។ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា  សេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត» ត្រូវបានរៀបចំតាក់តែងឡើង ដើម្បីឱ្យស្របនឹងបរិបទនៃវិស័យប្រេងកាតនៅកម្ពុជានាពេលបច្ចុប្បន្ន។ សេចក្តីព្រាងនេះរៀបចំ និងតាក់តែងឡើងក្នុងគោលបំណងជំរុញអភិវឌ្ឍវិស័យប្រេងកាតប្រកបដោយនិរន្តភាព និងប្រសិទ្ធភាពដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងផលប្រយោជន៍យូរអង្វែងរបស់ប្រទេសជាតិ និងការអភិវឌ្ឍធនធានប្រេងកាតទាំងដែនគោក និងដែនសមុទ្រ ដើម្បីឈានទៅរកការផលិតធនធានប្រេងកាតលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជានាឆ្នាំខាងមុខនេះ។ សេចក្តីព្រា...
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមានផាកពិន័យដល់ម្ចាស់ភោជនីយដ្ឋានណាមិនព្រមដាក់តម្លៃ( Menu)ឱ្យភ្ញៀវក្នុងថ្ងៃបុណ្យចូលឆ្នាំ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមានផាកពិន័យដល់ម្ចាស់ភោជនីយដ្ឋានណាមិនព្រមដាក់តម្លៃ( Menu)ឱ្យភ្ញៀវក្នុងថ្ងៃបុណ្យចូលឆ្នាំ

សង្គម និងកម្សាន្ត
  ភ្នំពេញ៖  លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ឲ្យដឹងថា  ចំពោះភោជនីយដ្ឋាន-អាហារដ្ឋានណា ដែលមិនព្រមបិទបង្ហាញតម្លៃទំនិញ-សេវាកម្ម ឬតារាងតម្លៃ (Menu)ឱ្យភ្ញៀវមើលនឹងផាកពិន័យលើម្ចាស់ភោជនីយដ្ឋានទាំងនោះ ។ លោកថោង ខុន​ បានថ្លែងបែបនេះ ក្នុងឱកាសបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ ត្រីមាសទី១ ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តត្រីមាសទី២  ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩។ លោករដ្ឋមន្ត្រីថោង ខុន បានបញ្ជាក់ថា «យើងមិនអាចកំណត់ថ្លៃជំនួសម្ចាស់អាជីវកម្មទាំងនោះបានទេ យើងផាកតែអ្នកណាអត់សរសេរតម្លៃ មានន័យថា យើងអត់ផាករឿងឡើងថ្លៃ ឬមិនឡើងថ្លែនោះទេ បើគេសរសេរហើយ អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញត្រូវចុះត្រួតពិនិត្យមើលថា តម្លៃដែលគេសរសេរនោះត្រឹមត្រូវ ឬក៏អត់ ហើយបើសមស្របហើយ យើងទទួលស្គាល់ឲ្យគេដាក់ទៅ»។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានរម្លឹកដល់ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ន...
មធ្យោបាយធ្វើដំណើរថ្មី អាចកាត់បន្ថយការកកស្ទះចរាចរណ៍ផ្លូវគោកបាន

មធ្យោបាយធ្វើដំណើរថ្មី អាចកាត់បន្ថយការកកស្ទះចរាចរណ៍ផ្លូវគោកបាន

សង្គម និងកម្សាន្ត
ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសអូទ្រីស Austrian airline group និងក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសចិន Ehang Inc បានហោះហើរបង្ហាញយន្តហោះធុនតូចប្រភេទថ្មី សម្រាប់ដឹកអ្នកដំណើរតាមផ្លូវអាកាសនៅពេលខាងមុខ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់អតិថិជន ។ យន្តហោះដឹកអ្នកដំណើរធុនតូចនេះ ឈ្មោះ អឺហាង ២១៦ (Ehang 216) ជាប្រភេទយន្តហោះគ្មានមនុស្សបើកបរ ដែលអាចដឹកមនុស្សបានពីរនាក់ និង អាចហោះហើរក្នុងល្បឿនពី១២០ ទៅ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង ។ លោក ដឺរិក យីហ្វាង (Derrick Yifang) សហស្ថាបនិក និងជាប្រធានក្រុមហ៊ុន អឺហាង បានឲ្យដឹងថា យន្តហោះធុនតូចនេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុង ។ លោក ដឺរិក យីហ្វាង បានបន្តថា យន្តហោះធុនតូច អឺហាង ត្រូវបានផលិតឡើងសម្រាប់បំពេញតម្រូវការអតិថិជន ដែលចង់ធ្វើដំណើរតាមផ្លូវអាកា សក្នុងទីជិត ក្នុងចម្ងាយជាង២៥០គីឡូម៉ែត្រ ៕...