ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
តំណាងអយ្យការ កំពុងសាកសួរ ជនជាតិស្វីសម្នាក់បន្លំក្រដាស ប្រាក់ដុល្លារក្លែងក្លាយនៅទូរ ATM ធនាគារ ABA

តំណាងអយ្យការ កំពុងសាកសួរ ជនជាតិស្វីសម្នាក់បន្លំក្រដាស ប្រាក់ដុល្លារក្លែងក្លាយនៅទូរ ATM ធនាគារ ABA

សង្គម និងកម្សាន្ត
ភ្នំពេញ៖  លោក ហោ លីណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ កំពុងសាកសួរជនជាតិស្វីសម្នាក់ពាក់ព័ន្ធ និងករណីបន្លំក្រដាសប្រាក់ដុល្លារនៅទូ ATM របស់ធនាគារ ABA ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច ខណ្ឌដូនពេញបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ HOFER PETER ភេទប្រុស អាយុ ៦៤ឆ្នាំ ជនជាតិស្វីស កាន់លិខិតឆ្លងដែនលេខ X៤៥៨០៨៤៤ ស្នាក់នៅផ្ទះសំណាក់ Velkommen ផ្ទះលេខ១៧ ផ្លូវលេខ១៤៤ ភូមិ៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។  ​ សមត្ថកិច្ចបានបញ្ជាក់ថា ផ្អែកតាមពាក្យបណ្តឹងរបស់តំណាងធនាគារ ABA មានភស្តុតាងកាមេរ៉ាវីដេអូផងនោះជនសង្ស័យខាងលើត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីយកក្រដាសប្រាក់១០០ដុល្លារក្លែងក្លាយទៅបន្លំនៅក្នុងទូ ATM ក្នុងធនាគារ ABA មានទីតាំងផ្ទះលេខ៦៨ ផ្លូវលេខ១៣៦ កែងផ...
រាជរដ្ឋាភិបាល ឱ្យរួមគ្នាលើកស្ទួយផលិតផលជាតិ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ

រាជរដ្ឋាភិបាល ឱ្យរួមគ្នាលើកស្ទួយផលិតផលជាតិ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ

សង្គម និងកម្សាន្ត
  មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យមានការចូលរួមទិញផលិតផលខ្មែរដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងធ្វើពិពិធកម្មវិស័យការងារជូនប្រជាពលរដ្ឋទាំងប្រទេស ជាពិសេសជំរុញការនាំចេញទៅកាន់ទីផ្សារក្នុងនិងក្រៅប្រទេស។ នៅថ្ងៃទី៨ ខែមិនាឆ្នាំ២០១៩ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ  បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការ ដើម្បីអភិវឌ្ឍន៍និងលើកទឹកចិត្តសហគ្រាសធុនតូចនិងមធ្យមដូចជាការបង្កើតធនាគារ ការចងក្រងមូលនិធិសហគ្រិនភាព និងការលើកទឹកចិត្តផ្នែកពន្ធដា និងគយជាដើម។ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មានប្រសាសន៍បែបនេះក្នុងទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី២ ឆ្នាំ២០១៩ ក្រោមប្រធានបទ យើងគាំទ្រនិងប្រើប្រាស់ផលិតផលខ្មែរ និងយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៤ ។ ដើម្បីបង្ហាញពីភាពរីកចម្រើ...
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ថា៖ បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត ទាមទារឲ្យមនុស្សដើរតួនាទីថ្មី នៅក្នុងវិស័យសេដ្ឋកិច្ច

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ថា៖ បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត ទាមទារឲ្យមនុស្សដើរតួនាទីថ្មី នៅក្នុងវិស័យសេដ្ឋកិច្ច

សង្គម និងកម្សាន្ត
  រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា ការរីកចម្រើនយ៉ាងលឿននៅលើបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត កំពុងវិវត្តន៍ទៅរកបដិវត្តន៍ឧស្សាហកម្មទី៤  ស្ថិតក្នុងបរិកាណ៍នេះ ទាមទារឲ្យមនុស្សដើរតួនាទីថ្មី នៅក្នុងវិស័យសេដ្ឋកិច្ច។ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារវិទ្យាសាស្រ្ត មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ និងសមិទ្ធផលនានា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩។ លោក ឧបនាយករដ្ឋមន្រ្តី បន្តថា ដោយមើលឃើញពីសក្តានុពលនៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនិវានុវត្តន៍ ដើរតួជាថ្មីនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម តាមរយៈការជម្រុញភាពប្រកួតប្រជែង និងផលិតភាពសេដ្ឋកិច្ច និងសម្រាប់ពន្លឿននូវកិច្ចអភិវឌ្ឍន៍ជារួម តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញន...
ឥណ្ឌានៅតែអះអាងពីការបាញ់ទម្លាក់យន្តហោះចម្បាំងប៉ាគិស្ថាន

ឥណ្ឌានៅតែអះអាងពីការបាញ់ទម្លាក់យន្តហោះចម្បាំងប៉ាគិស្ថាន

សង្គម និងកម្សាន្ត
មេបញ្ជាការកងកម្លាំងទ័ពអាកាសរបស់ប្រទេសឥណ្ឌា បានអះអាងថា កងទ័ពអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យន្តហោះចម្បាំងប្រភេទ F-16 របស់ប្រទេសប៉ាគិស្ថាន កាលពីខែកុម្ភៈ ឆ្នាំ២០១៩នេះ ដោយមានទាំងរូបភាពតាមប្រព័ន្ធរ៉ាដាថែមទៀតផង ។ ការលើកឡើងពីការបាញ់ទម្លាក់យន្តហោះចម្បាំង F-16 របស់ប៉ាគិស្ថាននេះ ត្រូវបានធ្វើឡើងក្រោយពីនាយករដ្ឋមន្ត្រីរបស់ប្រទេសប៉ាគិស្ថាន បានអះអាងថា ឥណ្ឌាមិនបានបាញ់ទម្លាក់យន្តហោះចម្បាំង F-16 របស់ខ្លួននោះទេ ។ សូមបញ្ជាក់ថា ភាពតានតឹង និងការប្រឈមមុខដាក់គ្នាខាងកងកម្លាំងយោធា រវាងឥណ្ឌា និង ប៉ាគិស្ថាននៅតំបន់ កាស្មៀរ នៅតែកើតឡើងនៅឡើយ ខណៈដែលការប្រឈមមុខដាក់គ្នានេះ បានកើត ឡើងចាប់តាំងពីដើមឆ្នាំ២០១៩នេះ ៕...
កម្ពុជា ស្នើ​វៀតណាម ជួយផ្គត់ផ្គង់​ថាមពល​អគ្គិសនី  ដើម្បី​ជួយ​សម្រួល​តម្រូវការ នៅពេល​បច្ចុប្បន្ន

កម្ពុជា ស្នើ​វៀតណាម ជួយផ្គត់ផ្គង់​ថាមពល​អគ្គិសនី  ដើម្បី​ជួយ​សម្រួល​តម្រូវការ នៅពេល​បច្ចុប្បន្ន

សង្គម និងកម្សាន្ត
​ ​ភ្នំពេញ​៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល បានអនុញ្ញាត​ឲ្យ​លោក LE BIEN CUONG ទីប្រឹក្សា​ពាណិជ្ជកម្ម ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ជួបនិង​ពិភាក្សា​ការងារ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង។  លោក LE BIEN CUONG បានប្រគល់​ជូន​លោកម​រដ្ឋមន្ត្រី នូវ​លិខិត​ជូនពរ​របស់រដ្ឋមន្ត្រី​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​យ​ជាតិខ្មែរ​។ លោក ស៊ុយ សែម បានស្នើ​វៀតណាម បន្ថែម​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី ដើម្បី​ជួយ​សម្រួល​តម្រូវការ នាពេល​បច្ចុប្បន្ន​។​ លោក​រដ្ឋមន្ត្រីស៊ុយ សែម បានស្នើឲ្យរ​ដ្ឋ​មន្ត្រី​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម សូមជួយ​គាំទ្រ​នូវ​សំណើ​របស់​កម្ពុជា តាមរយៈ​អគ្គិសនី​កម្ពុជា ឲ្យ​ជួយ​បន្ថែម​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី ចំនួន​៥០​មេ​ហ្គា​វ៉ា​ត់​បន្ថែមទៀត តាម​ច្រក​ចូ​វ​ដុក ដើម្បី​ដោះស្រាយ​នូវ​ការខ្វះខាត​នាពេល​បច្ចុប្...
មន្ត្រីកាំកុងត្រូល​ខេត្តតាកែវ​ ត្រួតពិនិត្យ​ចំណីអាហារ​ ​ក្នុង​ផ្សារ​តាកែវ​ និង​តាម​ដេប៉ូ​លក់​ស្រា​បៀរ​ 

មន្ត្រីកាំកុងត្រូល​ខេត្តតាកែវ​ ត្រួតពិនិត្យ​ចំណីអាហារ​ ​ក្នុង​ផ្សារ​តាកែវ​ និង​តាម​ដេប៉ូ​លក់​ស្រា​បៀរ​ 

សង្គម និងកម្សាន្ត
តាកែវ​៖​ សាខា​កាំកុងត្រូល​ខេត្តតាកែវ​ នឹង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ៤​ កើត​ ខែចេត្រ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ពុទ្ធសករាជ​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​៨​ ខែមេសា​ ឆ្នាំ​២០១៩​ បាន​ត្រួតពិនិត្យ​ចំណីអាហារ​ គ្រឿង​កំប៉ុង​ ដាក់​លក់​នៅ​ក្នុង​ផ្សារ​តាកែវ​ នឹង​ដេប៉ូ​លក់​ស្រា​បៀរ​មួយ​ចំនួន​នៅ​ក្រុង​ដូន​កែវ​។​ ​លោក​ ប៉ោ​ លាង​គង់​ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ​ បាន​មាន​ប្រសាសន៍​ថា​ ការ​ត្រួតពិនិត្យ​ចំណីអាហារ​ និង​គ្រឿង​ឧបភោគ​ បរិភោគ​កំពុង​ដាក់​តាំង​លក់​នៅ​ផ្សារ​តាកែវ​ និង​តាម​ដេប៉ូ​លក់​ស្រ​បៀរ​ផ្សេងៗ​នៅ​ក្នុង​ក្រុង​ដូន​កែវ​ មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ងៀត​បបែល​១០​គីឡូ​កន្លះ​ និង​ផ្សិត​កំប៉ុង​ធំ​២៧​កំប៉ុង​ ដែល​ហួស​កាល​បរិ​ច្ឆេ​ប្រើប្រាស់​។​ ​លោក​ ប៉ោ​ លាង​គង់​ បន្ថែម​ទៀត​ថា​ បន្ទាប់​ពី​បាន​រក​ឃើញ​នូវ​សារ​ធាតុគីមី​ លើ​ងៀត​បបែល​ និង​គ្រឿង​កំប៉ុង​ និង​ស្រា​បៀរ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស...
ឆេះអគាររដ្ឋបាលសាលាខេត្តតាកែវ

ឆេះអគាររដ្ឋបាលសាលាខេត្តតាកែវ

សង្គម និងកម្សាន្ត
តាកែវ៖ វេលាម៉ោងប្រមាណជាង១១ ព្រឹកថ្ងៃទី០៨  ខែមេសា  ឆ្នាំ ២០១៩ អគ្គីភ័យបានឆាបឆេះអាគាររដ្ឋបាលមួយផ្នែកឈាងខាងត្បូង នៃរដ្ឋបាលខេត្តតាកែវ ខូចខាតអស់ជាង ១០ភាគរយ ដោយឡែកសម្ភារៈសរុបនៃការខូចខាតជាក់ស្តែងនៅមិនទាន់ដឹងនៅឡើយ។ បើយោងតាមលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការរងនគរបាលខេត្តតាកែវ បានឲ្យដឹងថាកំម្លាំង ពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានប្រើប្រាស់ទឹកអស់ ៤រថយន្ត បច្ចុប្បន្នកំម្លាំងជំនាញពន្លត់បានទាំងស្រុងហើយ៕  ...
ធនាគារជាតិកម្ពុជា ត្រូវបានទទួលស្គាល់ថា មានលក្ខណៈទូលំទួលាយ និងមានសមាហរណកម្មខ្ពស់

ធនាគារជាតិកម្ពុជា ត្រូវបានទទួលស្គាល់ថា មានលក្ខណៈទូលំទួលាយ និងមានសមាហរណកម្មខ្ពស់

សេដ្ឋកិច្ច និងវិនិយោគ
វិស័យធនាគារនៅកម្ពុជា បានទទួលស្គាល់ថា មានលក្ខណៈបើកទូលាយហើយ មានសមាហរណកម្មខ្ពស់ ដោយបច្ចុប្បន្នគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមកពីប្រទេសក្នុងតំបន់ភាគច្រើន មានវត្តមាននៅកម្ពុជា។ បើតាមការឲ្យដឹងពីលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។ លោក ជា ចាន់តូ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ទេសាភិបាល ធនាគារកណ្តាលអាស៊ានលើកទី១៥ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី៥ នៅខេត្តឈៀងរ៉ៃ ប្រទេសថៃ។ កិច្ចប្រជុំជាន់ខ្ពស់កម្រិតតំបន់នៃ វិស័យហិរញ្ញវត្ថុនេះ មានគោលបំណងពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពសមាហរណកម្ម និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យហិរញ្ញវត្ថុអាស៊ាន ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច និងពង្រឹងស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់ ស្របតាមគោលដៅនៃផែនការសហគមន៍ សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥។ ធនាគារជាតិនៃកម្ពុជា បានដើរតួនាទីគន្លឹះមួយ ក្នុងសមាហរណកម្មហិរញ្ញវត្ថុអាស៊ាន បានចូលរួមពង្រឹងសមាហរណកម្មវិ...
 កម្ពុ​ជាមាន​សមត្ថភាព ​រស់​ដោយ​ខ្លួនឯង ដោយ​ឯករាជ្យ មិន​ស្ថិតក្រោម​គំនាប និង​ទារុណកម្ម​សេដ្ឋកិច្ច​ពីបរទេស

 កម្ពុ​ជាមាន​សមត្ថភាព ​រស់​ដោយ​ខ្លួនឯង ដោយ​ឯករាជ្យ មិន​ស្ថិតក្រោម​គំនាប និង​ទារុណកម្ម​សេដ្ឋកិច្ច​ពីបរទេស

សង្គម និងកម្សាន្ត
​ ភ្នំពេញ៖ ​ស​ម្តេច​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា  ​«ចាប់ពី​ពេលនេះ កម្ពុ​ជាមាន​សមត្ថភាព និង​លទ្ធភាព​ដកដង្ហើម​រស់​ដោយ​ខ្លួនឯង ដោយ​ឯករាជ្យ មិន​ស្ថិតក្រោម​គំនាប និង​ទារុណកម្ម​សេដ្ឋកិច្ច​បរទេស​ណា​ទេ​»  ។ ​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ដូច្នេះ កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៩ នេះ ក្នុង​ពិធី​សម្ពោធ​បើក​អោយ​ដំណើរការ​ជា​ផ្លូវការ​នូវ “​សារមន្ទីរ​ព្រះ​ស្រី​ឦសាន​វរ្ម័ន​” ដែលជា​សារមន្ទីរ​ជាតិ បង្ហាញ​អំពី​ប្រវត្តិ​សាវតា​សេដ្ឋកិច្ច និង​រូបិយវត្ថុ​របស់​ខ្មែរ​យើង តាំងពី​សម័យកាល​ហ្វូណន​មកម្ល៉េះ​។ ​សម្តេច​តេ​ជោ  បាន​បញ្ជាក់បន្ថែមថា ក្រោម​ការដឹកនាំ​របស់​សម្តេច គឺ​កម្ពុជា​បាន​ពង្រឹង​កំណើន​សេដ្ឋកិច្ចជាតិ ក្នុង​រង្វង់​ជាង ៧% ដែល​ពេលនេះ កម្ពុ​ជាមាន​សមត្ថភាព និង​លទ្ធភាព​ដកដង្ហើម​រស់​ដោយ​ខ្លួនឯង ដោយ​ឯករាជ្យ មិន​ស្ថិតក្រោម​គំនាប និង​ទារុណកម្ម​សេដ្ឋកិច្ច​បរទេស​ណា​ទេ​។​ ​សូម​រម...
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានដឹកនាំគណៈប្រតិភូកងទ័ពកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅសហរដ្ឋអាមេរិចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩។ ដំណើរទស្សនកិច្ចនេះ គឺធ្វើឡើងតាមការអញ្ជើញរបស់មេបញ្ជាការ បញ្ជាការដ្ឋានប្រតិបត្តិការពិសេស តំបន់ប៉ាស៉ីហ្វិក នៃកងទ័ពសហរដ្ឋអាមេរិក និងផ្តល់កិត្តិយសជូនលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមក្នុងសិក្ខាសាលាអន្តរជាតិ ស្តីពីប្រតិបត្តិការពិសេស តំបន់ប៉ាស៉ីហ្វិក « PASOC 19» ដើម្បីរឹតបណ្តឹងចំណងមិត្តភាព និងសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-អាមេរិក។ ដំណើរទស្សនកិច្ចលោក ឧត្តមសេនីយ៍ឯង ហ៊ុន ម៉ាណែត បង្ហាញឲ្យឃើញថា សហរដ្ឋអាមេរិក នៅតែបន្តធ្វើការយ៉ាងជិតស្និតជាមួយព្រះរាជាណាចក្រកម្ពុជា គឺផ្ទុយស្រឡះពីការបកស្រាយរបស់ក្រុមប្រឆាំងមួយចំនួន ដែលខំបំប៉ោងថា សហរដ្ឋអាមេរិក បានដាក់មេទ័ពកម្ពុជាមិនឲ្យទៅ...