ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ប៉ូលីសទួរគី តាមចាប់ជនសង្ស័យពាក់ព័ន្ធក្នុងគម្រោងធ្វើរដ្ឋប្រហារមិនបានសម្រេច

ប៉ូលីសទួរគី តាមចាប់ជនសង្ស័យពាក់ព័ន្ធក្នុងគម្រោងធ្វើរដ្ឋប្រហារមិនបានសម្រេច

សង្គម និងកម្សាន្ត
ប៉ូលីសរបស់ប្រទេសទួរគីបានបើកប្រតិបត្តិការចាប់ខ្លួនជនសង្ស័យប្រមាណជាង៤០០នាក់នៅទូទាំងប្រទេស កាលពីថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០១៩នេះ ដោយចោទប្រកាន់ជនសង្ស័យពីបទពាក់ព័ន្ធផែនការធ្វើរដ្ឋប្រហារមិនបានសម្រេច កាលពីឆ្នាំ២០១៦កន្លងទៅ ។ ក្នុងចំណោមជនសង្ស័យទាំងជាង៤០០នាក់នោះ ប៉ូលីសទួរគី បានសម្រេចឃុំខ្លួនជនសង្ស័យចំនួន១២៧នាក់ និងរង់ចាំការស៊ើបអង្កេតបន្ត និងការបើកសវនាការកាត់ក្តីពីតុលាការនៃប្រទេសនេះ ។ សូមរំលឹកថា កាលពីឆ្នាំ២០១៦កន្លងទៅ រដ្ឋប្រហារមួយបានកើតឡើងនៅទួរគី ហើយបើតាមរដ្ឋាភិបាលទួរគីអះអាងថា ជារដ្ឋប្រហារដែលរៀបចំឡើងដោយបព្វជិតសាសនាអ៊ីស្លាម Fethullah Gulen ដែលរស់នៅលើទឹកដីអាមេរិក ដោយមានការជួយជ្រោមជ្រែងពីអាមេរិក ក្នុងបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ៕...
ក្រសួងសាធារណៈការ និងដឹកជញ្ជូន ​ក្រុមហ៊ុនដឹកអ្នកដំណើរត្រូវ​រក្សា​តម្លៃ​ធម្មតា កុំ​ផ្ទុក​លើស​ចំណុះ

ក្រសួងសាធារណៈការ និងដឹកជញ្ជូន ​ក្រុមហ៊ុនដឹកអ្នកដំណើរត្រូវ​រក្សា​តម្លៃ​ធម្មតា កុំ​ផ្ទុក​លើស​ចំណុះ

សង្គម និងកម្សាន្ត
  ​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានចេញ​សេចក្តីណែនាំ​​ដល់ ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ និង​អាជីវករ​ដឹកជញ្ជូន​អ្នកដំណើរ​ទាំងអស់ ត្រូវ​អនុវត្តតាម​គោលការណ៍​ណែនាំ ៣ ចំណុច ក្នុងអំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ ចាប់ពី​ថ្ងៃទី​១៤-១៦ ខែមេសា ឆ្នាំ​២០១៩​។​ ​គោលការណ៍​ណែនាំ​ទាំង ៣​ចំណុច របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រួមមាន​៖១-​រក្សា​តម្លៃ​សេវា​ដឹកជញ្ជូន​អ្នកដំណើរ​ឲ្យ​នៅ​ដដែល ដូច​តម្លៃ​ធម្មតា ដែល​សមាគម​ដឹកជញ្ជូន​អ្នកដំណើរ ក្រុមហ៊ុន និង​អាជីវករ​ដឹកជញ្ជូន ធ្លាប់​យក​ក្នុង​ថ្ងៃ​ធម្មតា​ ២-​មិន​អនុញ្ញាត​ឲ្យ​ផ្ទុក​អ្នកដំណើរ​លើស​ចំណុះ និង​ផ្ទុកទំនិញ​សំពីងសំពោង​ខុស​លក្ខណៈ​បច្ចេកទេស គ្មាន​ផាសុខភាព ដែល​ងាយ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ ៣-​ដើម្បី​ជៀសវាង​គ្រោះថ្នាក់ ដែល​កើតឡើង​ជាយថាហេតុ ក្នុងពេល​ធ្វើដំណើរ សូម​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ការគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ការយោគយល់​អធ្យាស្...
ប្រធានក្លឹបពាណិជ្ជករកម្ពុជា អរគុណជនបរទេសម្នាក់ ជាអ្នកការពារអភិរក្សសត្វព្រៃ ជាប្រភេទសត្វកម្រ និងជិតផុតពូជនៅកម្ពុជា

ប្រធានក្លឹបពាណិជ្ជករកម្ពុជា អរគុណជនបរទេសម្នាក់ ជាអ្នកការពារអភិរក្សសត្វព្រៃ ជាប្រភេទសត្វកម្រ និងជិតផុតពូជនៅកម្ពុជា

សង្គម និងកម្សាន្ត
អរគុណ លោក បេន ដាវីស (BEN DAVIS) ដែលជាជនជាតិ Australia និងជាអ្នកការពារ សត្វព្រៃ ដែលជាប្រភេទសត្វកំរ និងជិត ផុតពូជ នៅក្នុង ប្រទេស កម្ពុជា ។ ថ្ងៃទី ៩ ខែ មេសា ឆ្នាំ២០១៩ លោកភារម្យ វិចិត្រដារ៉ា ប្រធានក្លឹបពាណិជ្ជករកម្ពុជា និងភរិយា បាននាំយកគ្រឿង ឧបភោគបរិភោគនិងសម្ភារៈប្រេីសប្រាស់មួយចំនួនចែកជូនលោកបេន ដាវីស ​មានទីតាំងនៅ ភូមិ តាបុស្ស ឃុំ ព្រៃស្តៅ ស្រុក សង្គមថ្មី ខេត្ត ព្រះវិហា ដែលជាវិរៈជនការពារ សត្វព្រៃ ដោយមិនខ្លាចពីសុវត្ថភាព ដែលអាចកេីតឡេីងគ្រប់ពេល ។ លោកបានយកអំណោយជួនលោក បេន ដាវីស ​ដែលជាសកម្មជនការពារព្រៃឈើ និងសត្វព្រៃនៅភូមិតាបុស្ស ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ព្រោះគាត់ជាសកម្មជនម្នាក់ដែលជួយការពារព្រៃឈើ និងបរិស្ថាន ដោយមើលឃើញពីភាពខ្វះខាត់ខ្លាំង។ លោកភារម្យ វិចិត្រដារ៉ា និងភរិយា បានយកអំណោយ ជាគ្រឿងបរិភោគមកចែកជូនក្រុមគ្រួសារលោក បេន ។ លោកវិចិត្រដារ៉ាបានបញ្ជាក់ថា លោក និងភរិយា សប្បាយចិត្តក្នុងការចូលរួមជ...
ប្រធានចលនាយុវជនស្រុកល្វាឯមជំរុញឲ្យយុវជនចូលរួមលេងកីឡានិងជៀសឲ្យឆ្ងាយពីគ្រឿងញៀន

ប្រធានចលនាយុវជនស្រុកល្វាឯមជំរុញឲ្យយុវជនចូលរួមលេងកីឡានិងជៀសឲ្យឆ្ងាយពីគ្រឿងញៀន

សង្គម និងកម្សាន្ត
    លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងជា ប្រធានចលនាយុវជនទទួលបន្ទុក ស្រុកល្វាឯមបានជំរុញឲ្យយុវជនចូលរួមលេងកីឡានិងជៀសឲ្យឆ្ងាយពីគ្រឿងញៀន។ ការលើកឡើងធ្វើឡើងនៅស្រុកល្វាឯម ខេត្តកណ្តានៅ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅមូលដ្ឋានឃុំទឹកឃ្លាំង មានការរៀបចំ កម្មពិធីប្រកួតផ្តាច់ព្រាត់ បាល់ទាត់រវាងក្រុមយុវជនសស យក វិទ្យា ល័យពាមឧកញ៉ាអ៊ុង និងយុវជនសសយកឃុំថ្មគរ ដណ្តើមពានរង្វាន់សសយកស្រុកល្វាឯម។ លើសពីនេះ លោក កៅ ថាច បានលើកទឹកចិត្តដល់យុវជនចូលរួមលេងកីឡាអោយបានច្រើនទាំងអស់គ្នាដើម្បីភាពរីកចម្រើក ព្រោះការលេងកីឡានាំមកនូវសុខភាព មានសាមគ្គីភាព និងធ្វើអោយយុវជនមានសន្តិភាពផ្លូវចិត្ត។ បន្ថែមលើនេះលោក អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទបានអំពាវនាវដល់យុវជនត្រូវខិតខំរៀនសូត្រ ធ្វើជាពលរដ្ឋល្អ ជៀសឆ្ងាយពីគ្រឿងញៀន និងត្រូវចូលរួមអភិវឌ្ឍន៍សង្គមជាតិ ម្យ៉ាងទៀតក្នុងនាមយុវជនត្រូវចូលរួមរក្សាសុខសន្តិភាពដែលរាជរដ្ឋាភិបាលកម្ព...
រឹបអុសឱសថ​ជំនួយ​ផ្លូវភេទ (ថ្នាំសម្រើម)ជាង ១​ម៉ឺន​គ្រាប់ ​ពី​ហាង​លក់​ថ្នាំចិនសែ ៣​កន្លែង ក្នុងរាជធានីភ្នំពេញ

រឹបអុសឱសថ​ជំនួយ​ផ្លូវភេទ (ថ្នាំសម្រើម)ជាង ១​ម៉ឺន​គ្រាប់ ​ពី​ហាង​លក់​ថ្នាំចិនសែ ៣​កន្លែង ក្នុងរាជធានីភ្នំពេញ

សង្គម និងកម្សាន្ត
​​ភ្នំពេញ ៖  ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បានថ្លែងក្នុង​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៩ នេះថា ឱសថ​បុរាណ​ចិន និង​ឱសថ​សម័យ ដែល​រឹបអូស​បាន​ជាង ១​ម៉ឺន​គ្រាប់​ គឺ ជា​ឱសថ​ជំនួយ​ផ្លូវភេទ បង្កើន​ភាព​ស្រើបស្រាល ឬ​ថ្នាំសម្រើប ដែល​មិនបាន​ចុះបញ្ជី​ការ គ្មាន​លិខិតអនុញ្ញាត​ឲ្យ​នាំចូល ហួស​កាលបរិច្ឆេទ​កំណត់ និង​ត្រូវបាន ហាមឃាត់​ដោយ​ច្បាប់​។​ ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា បន្ថែមថា ម្ចាស់​ទីតាំង​ឱសថ​ចិន​សែ​ទាំង ៣ កន្លែង​នោះ មិន​ត្រូវបាន​ឃាត់ខ្លួន​ទេ តែ​ត្រូវបាន​កម្លាំង​ពិសេស នៃ​គណៈកម្មាធិការ​ប្រយុទ្ធ ប្រឆាំង​ផលិតផល​ក្លែងក្លាយ កំពុង​កសាង​សំណុំរឿងបញ្ជូនទៅ​តុលាការ ដើម្បី​កំណត់​ស្ថានទោស​។ ​សូមជម្រាបថា កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩ ប៉ូលិស​នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ ឆែកឆេរ ផ្...
រុស្ស៊ីនឹងផ្តល់ប្រព័ន្ធការពារដែនអាកាស S-400 ឲ្យទួរគីនៅខែឧសភាខាងមុខនេះ

រុស្ស៊ីនឹងផ្តល់ប្រព័ន្ធការពារដែនអាកាស S-400 ឲ្យទួរគីនៅខែឧសភាខាងមុខនេះ

សង្គម និងកម្សាន្ត
ប្រទេសរុស្ស៊ីនឹងប្រគល់ប្រព័ន្ធការពារដែនអាកាស S-400 របស់ខ្លួនដល់ប្រទេសទួរគី ចាប់ពីខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ទៅតាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ។ សេចក្តីប្រកាសពីការប្រគល់មីស៊ីល S-400 ពីរុស្ស៊ី ឲ្យទួរគីនេះ ត្រូវបានធ្វើឡើងក្នុងជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan នៅទីក្រុង ម៉ូស្កូ ប្រទេសរុស្ស៊ី កាលពីថ្ងៃចន្ទ ទី០៨ ខែមីនា ឆ្នាំ២០១៩នេះ ។ ក្នុងជំនួបរវាងលោក Vladimir Putin និងលោក Recep Tayyip Erdogan មេដឹកនាំទាំងពីរក៏បានប្តេជ្ញាពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការខាងយោធាជាមួយគ្នាផងដែរ ខណៈដែលទួរគីមានភាពតានតឹងជាមួយអាមេរិក ៕...
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ ​​គាំទ្រ​ដល់​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ និង​អភិរក្ស​ជីវៈចម្រុះ

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ ​​គាំទ្រ​ដល់​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ និង​អភិរក្ស​ជីវៈចម្រុះ

សង្គម និងកម្សាន្ត
នាយកដ្ឋាន​ជីវៈចម្រុះ នៃ​អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ​អភិវឌ្ឍដោយចីរភាព​ (ក.ជ.អ.ច.)នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៩​ បាន​រៀបចំ​កិច្ចប្រជុំ​ជា​មួយ​ស្ថាប័ន និង​អង្គការ​ដៃគូ​ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ការងារ​គាំទ្រ​ដល់​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ និង​អភិរក្ស​ជីវៈចម្រុះ​ នៅ​បន្ទប់​ប្រជុំ​ទុង ទីស្ដីការ​ក្រសួង​បរិស្ថាន​។ កិច្ច​ប្រជុំ​នេះ​មាន​ការ​ចូលរួម​ពី​ដៃគូ​អនុវត្ត​គម្រោង​កាំប៉ាស់ រួមមាន​តំណាង​នាយកដ្ឋាន​ជីវៈចម្រុះ​នៃ​អគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. តំណាង​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ​ អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន តំណាង​រដ្ឋបាល​ជលផល តំណាង​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី មន្ទីរ​បរិស្ថាន​ខេត្ត​ មន្ទីរ​កិច្ចការ​នារី​ខេត្តមណ្ឌលគិរី​ និង​តំណាង​អង្គការ​ដៃគូ រួមមាន៖ អង្គការ WWF, WCS, BirdLife, ERECON និង អង្គការ Live and Learn Cambodia សរុប​ចំនួន​២៦​នាក់។ តាមរយៈ​កិច្ចប្រជុំ​នេះ...
ខេត្តសៀមរាប ត្រៀមរួចជាស្រេចសម្រាប់ទទួលភ្ញៀវជាតិ អន្តរជាតិ ក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ឆ្នាំ២០១៩

ខេត្តសៀមរាប ត្រៀមរួចជាស្រេចសម្រាប់ទទួលភ្ញៀវជាតិ អន្តរជាតិ ក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ឆ្នាំ២០១៩

សង្គម និងកម្សាន្ត
សៀមរាប ៖ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣  ខេត្តសៀមរាបនឹងរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ឆ្នាំ២០១៩ ចាប់ពីថ្ងៃទី១៤.១៥.១៦ ខែ មេសា ឆ្នាំ២០១៩ នៅតំបន់សួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប។ នេះ ជាព្រឹត្តិការណ៍មួយទៀត បន្តពីព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដើមី្បរឹតចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិខ្មែរ និង ប្រជាជាតិលើសកលលោក ។ ម៉្យាងទៀតផ្តល់ ឱកាសឲ្យយុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានស្វែងយល់ អំពីភាពរុងរឿង និងលី្បល្បាញ នៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់  ប្រពៃណី និង សាសនា នាសម័យមហានគរ រហូតមកដល់បច្ចុប្បន្ន ដែលបានបន្តថែរក្សាកេរ្តិ៍មរតកឲ្យបានគង់វង្ស និងបន្តពង្រីកកិត្យានុភាពជាតិលើឆាកអន្តរជាតិផងដែរ ។ ព្រឹត្តិការណ៍នេះរៀបចំតាំងបង្ហាញអំពីការត្បាញក្រម៉ា និង ផលិតផលស្នាដៃស្ត្រីខ្មែរ ដែលកើតចេញពីកម្លាំងប្រាជ្ញារបស់បងប្អូនស្ត្រីខ្មែរយើង។ ក្រៅពីតំបន់ទាំងនេះ  បង...
លោក ថោង ខុនថា ៖ ភ្នំគូលែននឹងក្លាយជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ ដ៏ទាក់ទាញថ្មី មានស្ដង់ដាត្រឹមត្រូវ

លោក ថោង ខុនថា ៖ ភ្នំគូលែននឹងក្លាយជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ ដ៏ទាក់ទាញថ្មី មានស្ដង់ដាត្រឹមត្រូវ

សង្គម និងកម្សាន្ត
  សៀមរាប ៖ ក្រសួងទេសចរណ៍នឹងមានគម្រោងរៀបចំតំបន់ភ្នំគូលែនទៅជា «តំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ» រួមទាំង «ទេសចរណ៍ផ្សងបែបផ្សងព្រេង» ដើម្បីទាក់ទាញថ្មីមួយទៀតនៅខេត្តសៀមរាប-អង្គរ ដើម្បីបំពេញតម្រូវការជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ។ ដើម្បីចូលរួមអនុវត្តនូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលតែងតែជំរុញឱ្យមានការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែម។ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មានប្រសាសន៍ថា  តំបន់ភ្នំគូលែនរបស់ខេត្តសៀមរាប មានសក្ដានុពលផ្នែកវប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិរួចទៅហើយ ហើយក៏មានភ្ញៀវទេសចរទៅទស្សនាកម្សាន្តជាច្រើនផងដែរ ។ ប៉ុន្តែមិនទាន់មានការរៀបចំទៅតាមស្ដង់ដាជាតិ និងអន្តរជាតិនៅឡើយ។ លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថា «នៅទីនោះសម្បូរទៅដោយព្រៃភ្នំក្រំថ្មបែបធម្មជាតិ មានប្រាង្គប្រាសាទ ចម្លាក់សិលា និងបុរាណដ៏ច្រើន មានស្ទឹងប្រវត្តិសាស្ត្រ មានពយភ្នំដែលកើតឡើងពីធម្មជាតិ    &...
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថា ៖ អ្នករត់ម៉ូតូឌុបប្រមាណជា ៩៨ភាគរយមិនទាន់មានបណ្ណបើកបរ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថា ៖ អ្នករត់ម៉ូតូឌុបប្រមាណជា ៩៨ភាគរយមិនទាន់មានបណ្ណបើកបរ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទុកពេល៣ខែឱ្យអ្នកប្រកបរបររត់ម៉ូតូកង់បីទាំងអស់ទៅរៀន និងប្រឡងយកបណ្ណបើកបរ។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំបូកសរុបការងាររបស់គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោលនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ។ លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា អ្នករត់ម៉ូតូឌុបប្រមាណជា ៩៨ភាគរយមិនទាន់មានបណ្ណបើកបរនៅឡើយនោះទេ។ ដូចនេះក្រសួងនឹងចាត់វិធានការបង្ខំឱ្យអ្នករត់ម៉ូតូកង់បីទៅរៀនច្បាប់ចរាចរណ៍ និងប្រឡងយកបណ្ណបើកបរ ក្នុងគោលបំណងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរ និងការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលបណ្តាលមកពីការមិនយល់ដឹងពីច្បាប់ចរាចរណ៍ក្នុងពេលបើកបររបស់ពួកគេ៕...