មេប៉ូលិសរាជធានីភ្នំពេញ ចុះបង្ក្រាបក្លឹប ម៉ៃ អាមី និងឃាត់ខ្លួនមនុស្សប្រុស ស្រីបាន៥០នាក់
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានដឹកនាំកងកំលាំតចុះបង្ក្រាបកន្លែងលួចលាក់ផលិតសារធាតុញៀនខុសច្បាប់ នៅទីតាំងក្លឹប ម៉ៃ អាមី ផ្លូវ៣៦០ សង្កាត់បឹងកេងកងមួយ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់មនុស្សចំនួន ៥០នាក់ ស្រី ១២នាក់ និងដកហូតម៉ាស៊ីនផលិតគ្រឿងញៀនមួយចំនួន និងសារធាតុញៀនមួយចំនួន។កាលពីវេលាម៉ោង ១ និង៣០នាទី រំលងអាធ្រាត ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ។
លោកឧត្តមសេនីយ៍ឯក ស ថេត បានឲ្យដឹងថា កិច្ចការសម្រេចទៅបាន ដោយមានការអនុញ្ញាតពីលោក លី សុផាន់ណា ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ និងមានការសហការពីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌចំការមន ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលដ្ឋានបឹងកេងកង។ បច្ចុប្បន្ន មនុស្ស និង...








