ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
 រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ថា៖ ​​ប្រធាន​សាលាដំបូង​ខេត្តព្រះវិហារ​ថ្មី​ ត្រូវ​អនុវត្តន៍​ភារកិច្ច​ឲ្យ​មាន​ប្រសិទ្ធិ​ភាព

 រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ថា៖ ​​ប្រធាន​សាលាដំបូង​ខេត្តព្រះវិហារ​ថ្មី​ ត្រូវ​អនុវត្តន៍​ភារកិច្ច​ឲ្យ​មាន​ប្រសិទ្ធិ​ភាព

ព័ត៌មានជាតិ
​ ​ព្រះ​វិហារ៖​លោក អង្គ​ វង្ស​វ​ឌ្ឍា​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ បានណែនាំឲ្យ​ប្រធាន​សាលាដំបូង​ខេត្តព្រះវិហារ​ថ្មី​ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​អនុវត្តន៍​ តួនាទី​ ភារកិច្ច​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​បំផុតជូនប្រជាពរដ្ឋ​។​ ​លោក​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ បានថ្លែងបែបនេះ​​នេះ​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​សាលាដំបូង​ខេត្តព្រះវិហារ​ថ្មី​ នៅ​ព្រឹក​ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០១៩​។ ​លោក​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​មានប្រសាសន៍​ថា​ ការ​ប្រកាស​ផ្ទេរ​ និង​ចូល​កាន់​មុខ​តំណែង​ប្រធាន​សាលាដំបូង​ខេត្តព្រះវិហារ​ថ្មី​នៅ​ពេល​នេះ​ មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ​ ព្រោះ​ឲ្យ​តែ​ដល់​ពេលវេលា​ ដែល​បាន​ចែង​ ចំពោះ​អាណត្តិ​នៃ​ការ​កាន់​តំណែង​ប្រធាន​សាលាដំបូង​រាជធានី​ ខេត្ត​នីមួយៗ​ គឺ​ត្រូវ​តែ​ដូរ​ហើយ​។​ ​សូម​បញ្ជាក់​ថា​ លោក​ អៀង​ គឹ​ម​ថុ​ល​ អតីត​ប្រធាន​សាលាដំប...
លោកអ៊ឹម​ ឈុ​ន​លឹ​ម​ ជាប់ឆ្នោត​​ជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រាប់​អាណត្ដិ​ទី​៨(២០១៩-២០២២)

លោកអ៊ឹម​ ឈុ​ន​លឹ​ម​ ជាប់ឆ្នោត​​ជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រាប់​អាណត្ដិ​ទី​៨(២០១៩-២០២២)

ព័ត៌មានជាតិ
ភ្នំពេញ​៖​ ​ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០១៩​ ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​រៀបចំ​បោះ​ឆ្នោត​ជ្រើសតាំង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្រាប់​អាណត្ដិ​៣​លើក​ទី​៨(២០១៩-២០២២) ​ក្រោម​អធិបតីភាព​របស់​សមាជិក​ក្រុមប្រឹក្សា​ម្មនុញ្ញ​ដែល​មាន​អាយុ​ច្រើន​ជាងគេ​។​ លោក​ អ៊ឹម​ ឈុ​ន​លឹ​ម​ ជា​បេក្ខជន​ឈរឈ្មោះ​ជា​ ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រាប់​អាណត្ដិ​៣​ឆ្នាំ​លើក​ទី​៨(២០១៩-២០២២)​ ត្រូវ​បាន​សមាជិក​ សមាជិកា​ បោះ​ឆ្នោត​គាំទ្រ​ដែល​មាន​សន្លឹក​ឆ្នោត​០៩​សម្លេង​គាំទ្រ​ លើ​៩​សម្លេង​។​ ​ ក្រោយ​ពី​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​លោក​ អ៊ឹម​ ឈុ​ន​លឹ​ម​ ​បាន​ប្ដេជ្ញា​ចិត្ដ​ ថ្លែង​ទៅ​កាន់​សមាជិក​ សមាជិកា​ថា​ នឹង​គោរព​តាម​រដ្ឋធម្មនុញ្ញ​ ច្បាប់​ បទបញ្ជាផ្ទៃក្នុង​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ ការ​កសាង​កា​ពារ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​ក្លាយទៅជា​នីតិរដ្ឋ​ និង​អ​ភ​វឌ្ឍន៍​។​ ក្រុ...
ក្មេងប្រុស ស្រីតូចៗបួននាក់ លង់ទឹកស្រះស្លាប់ជាមួយគ្នា ក្នុងពេលតែមួយ​​

ក្មេងប្រុស ស្រីតូចៗបួននាក់ លង់ទឹកស្រះស្លាប់ជាមួយគ្នា ក្នុងពេលតែមួយ​​

សង្គម និងកម្សាន្ត
តាកែវ ៖ ក្មេងប្រុស ស្រីតូចៗបួននាក់ បានលង់ទឹកស្លាប់រួមគ្នា នៅក្នុងទឹកស្រះមួយនៅវាលស្រែ  មានចង្ងាយពីផ្ទះប្រមាណ២០០ម៉ែត្រ ក្បែរភូមិត្រពាំងក្រឡាញ់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ នៅវេលាម៉ោង៤រសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩។ អាណាព្យាបាល បានផ្អើលឆោរឡោរនាំគ្នាដើររកក្មេងទាំង៤នាក់នេះ ហើ់យសង្ស័យលង់ទឹក ទើបប្រជាពលរដ្ឋរស់នៅក្បែរនោះ នាំគ្នាចុះរាវរកនៅក្នុងស្រះ ក៏ប្រទះឃើញក្មេងៗទាំងនេះ លង់លិចទៅបាតស្រះទាំង៤នាក់។ មន្ត្រីនគរស្រុកបាទី បានឲ្យដឹងថា ក្មេងលង់ទឹកស្លាប់ទាំង៤នាក់នេះ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ដែលគេមុនពេលកើតហេតុ ពួកគេបាននាំគ្នាដើរលេងនៅតាមវាលស្រែក្បែរនោះ ហើយនាំគ្នាចុះលេងទឹកស្រះ ដែលជម្រៅជ្រៅបណ្តាលឲ្យលង់ស្លាប់ទាំងអស់គ្នាតែម្តងទៅ។ មន្ត្រីនគរបាលបានបញ្ជាក់ថា ក្មេងស្លាប់ទាំង៤នាក់មានឈ្មោះ ឈ្មោះ ហៀង សុខឃីម ភេទស្រី អាយុ៥ឆ្នាំ, ឈ្មោះ ហៀង វីត ភេទប្រុស អាយុ៣ឆ្នាំ, ឈ្មោះ នៅ ស្រីឡេង ភេទស្រី អាយុ៣ឆ្នាំ និងឈ្មោះ ន...
គ្រឿងក្នុង​ជ្រូកទម្ងន់ ៥៧៣ គីឡូក្រាម ដែល​​ខូចគុណភាព និង​មាន​ផ្ទុក​សា​ធាតុគីមី ដែលឈ្មួញ​នាំចូល​ពី​ថៃ តាម​ច្រកអន្តរជាតិ​ប៉ោយប៉ែត​

គ្រឿងក្នុង​ជ្រូកទម្ងន់ ៥៧៣ គីឡូក្រាម ដែល​​ខូចគុណភាព និង​មាន​ផ្ទុក​សា​ធាតុគីមី ដែលឈ្មួញ​នាំចូល​ពី​ថៃ តាម​ច្រកអន្តរជាតិ​ប៉ោយប៉ែត​

សង្គម និងកម្សាន្ត
បន្ទាយមានជ័យ៖ គ្រឿងក្នុង​ជ្រូក ទម្ងន់ ៥៧៣ គីឡូក្រាម ដែល​​ខូចគុណភាព និង​មាន​ផ្ទុក​សា​ធាតុគីមី ត្រូវ​ឈ្មួញ​នាំចូល​ពី​ថៃ តាម​ច្រក​ប៉ោយប៉ែត​ ត្រូវបាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការ​នគរបាល​ខេត្ត ស្ទាក់​ចាប់បាន នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ណា​កា​ឆាយ ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យកាលពី​​រសៀល ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩។ ​ប្រតិបត្តិការ​នេះ សមត្ថកិច្ច បាន​ឃាត់ខ្លួន​អ្នកបើករថយន្ត​ម្នាក់ ឈ្មោះ គូ លាង​ចិន ភេទ​ប្រុស អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​ពីរ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ជា​ម្ចាស់​រថយន្ត​តូ​យូ​តា អាល់​ហ្វា​ត ដែល​ពាក់​ស្លាក​លេខ បន្ទាយមានជ័យ  ២B-៦៧៧៩ ។ សមត្ថកិច្ច ចាប់យក​បានជា​ភស្តុតាង​នូវ​គ្រឿងក្នុង​ជ្រូក​ចម្រុះ ចំនួន ១២ កេស​ស្នោ ស្មើ ៥៧៣ Kg ដែល​សុទ្ធតែជា​ទំនិញ​ខូចគុណភាព និង​មាន​ផ្ទុក​សា​ធាតុគីមី មាន​ប្រភពដែល​ឈ្មួញ​នាំចូល​ពីប្រទេស​ថៃ តាម​ច្រក​អន្តរជាតិ​ប៉...
អ្នកសេដ្ឋកិច្ច​​ថា៖ ផ្សារភាគហ៊ុន​កម្ពុជា​​​​ត្រូវការពេលវេលាថែមទៀត​​​​ទើប​មានក្រុមហ៊ុន​តិច​​​​​មកចុះបញ្ជី​​បោះផ្សាយ​​​

អ្នកសេដ្ឋកិច្ច​​ថា៖ ផ្សារភាគហ៊ុន​កម្ពុជា​​​​ត្រូវការពេលវេលាថែមទៀត​​​​ទើប​មានក្រុមហ៊ុន​តិច​​​​​មកចុះបញ្ជី​​បោះផ្សាយ​​​

សេដ្ឋកិច្ច និងវិនិយោគ
លោក ច័ន្ទ​​​​​​ សុផល នាយកវិទ្យាស្ថានសិក្សាគោលនយោបាយ​​បានមាន​ប្រសាសន៍បាត់ទុក​​ថា ​​ទីផ្សារភាគហ៊ុន​នៅកម្ពុជា​​យើងកន្លងមក​​​មានភាពមួយ​​​​ទាបនៅឡើយ ដោយសារតែ​​​ចំនួន​ក្រុមហ៊ុនចុះបញ្ជី​​និង​​​​​​​​​ចូលរួមនៅ​​តិច​​​មិន​​​​​ទាន់​​​ដំណើរ​​​ការបានទូលំទូលាយទេ ។​ ប៉ុន្តែ​បើសិន​​​ជាមានក្រុមហ៊ុន​​​ចុះបញ្ជីច្រើន​ទៀត​​កាន់តែល្អ​សម្រាប់ទីផ្សារភាគហ៊ុន​​ដែល​សង្ឃឹម​​​ទីផ្សារមួយ​​នេះនឹងដំណើរការទៅថ្ងៃខាងមុខ​​​​។​ លោក ច័ន្ទ​​​​​ សុផល ​​បា​នពន្យល់ថា«ចំណែកវិស័យ​សេដ្ឋកិច្ច​ ​​​​បើសិន​ទីផ្សារ​ភាគ​​ហ៊ុន​ល្អ​​នឹងជួយ​ជំរុញឲ្យ​មាន​​ការ​​​​​​ទាក់ទាញ​​​​អ្នក​​វិនិយោគ​​​ច្រើន​ថែម​ទៀត​​​​​ ហើយ​អ្នក​​វិនិយោគខ្លះបាន​​ដាក់ទុន​​ចូលហើយពួកគាត់​​​ចង់លក់​​ហ៊ុននោះ​​​​ចេញវិញ តាម​​​រយៈ​ផ្សារភាគហ៊ុន ប៉ុន្តែ​​​បើសិន​​​ជាយើង​មិន​មាន​ផ្សារភាគហ៊ុន​​​ទូលំទូលាយ​​​ទេនោះ គឺ​ពិបាក​​ទាក់ទាញ​​​​​អ្នកវិនិយោគ​​»​​។​ លោក​បន្តទៀតថា ​​​​វិស័យ​នេះដើ...
អគ្គនាយកក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទាត់ចោលរបាយការណ៍របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា 

អគ្គនាយកក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទាត់ចោលរបាយការណ៍របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា 

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក កៅ ជៀនជៀង (Cao Jianjiang) អគ្គនាយកក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ បានចេញសេចក្តីប្រកាសបដិសេធចំពោះការផ្សាយបង្ខូចកិត្តិយសពីមន្ត្រីនៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលចោទប្រកាន់ទាំងងងឹតងងល់ថា សហគ្រាសមួយចំនួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានផ្ទេរទំនិញនាំពីប្រទេសចិន ចូលព្រះរាជាណាចក្រកម្ពុជា រួចនាំចេញដោយខុសច្បាប់ទៅកាន់សហដ្ឋអាមេរិក។ លោកអគ្គនាយក បានមានប្រសាសន៍ថា លោកប្រឆាំងយ៉ាងដាច់ខាតចំពោះរាល់សកម្មភាពទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ លោកបានសរសេរទៀតថា «ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានយកចិត្តទុកដាក់លើបញ្ហានេះយ៉ាងខ្លាំង រួចបានបើកការស៊ើបអង្កេតភ្លាមៗ។ ជាលទ្ធផលបានឲ្យដឹងថា បច្ចុប្បន្ននេះនៅក្នុងសួនឧស្សាហកម្មនេះ មានសហគ្រាសចំនួន២៩ បានធ្វើការនាំចេញ [ផលិតផលរប...
ធនាគារជាតិនៃកម្ពុជា ជំរុញវិស័យហិរញ្ញវត្ថុកម្ពុជា ដើរឱ្យទាន់សមាហរណកម្ម ក្នុងតំបន់ និងពិភពលោក

ធនាគារជាតិនៃកម្ពុជា ជំរុញវិស័យហិរញ្ញវត្ថុកម្ពុជា ដើរឱ្យទាន់សមាហរណកម្ម ក្នុងតំបន់ និងពិភពលោក

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចាត់ទុកការអភិវឌ្ឍធនធានមនុស្ស ជាទ្រព្យសកម្មភាពដ៏សំខាន់ និងចាំបាច់មិនអាច ខ្វះបាន ដើម្បីឲ្យកម្ពុជា ជាពិសេសវិស័យហិរញ្ញវត្ថុ ដើរឱ្យទាន់សមាហរណកម្ម ទៅក្នុងតំបន់ និងពិភពលោក ក្នុងពិធីបើកវគ្គសុក្រិតការ ជំនាន់ទី១៣ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ។ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាអ្នកដឹកនាំ ប្រកបដោយគុណវឌ្ឍិ មន្ត្រីបុគ្គលិកទាំងអស់ត្រូវបន្តស្វែងយល់ និងតាមឱ្យទាន់សភាពការណ៍ ត្រូវការអភិវឌ្ឍជំនាញ ការរៀនសូត្រពីបទពិសោធន៍ល្អៗ តាមរយៈលក្ខណៈសម្បត្តិ៣យ៉ាងគឺ សុចរិតភាព សមត្ថភាព និងការចេះយល់ចិត្ត ។ លោក បន្តទៀតថា ទាក់ទិននឹងការពង្រីកសមត្ថភាពនេះ ធនាគារជាតិនៃកម្ពុជា ចាត់ទុកការអភិវឌ្ឍន៍ធនធានមនុស្ស គឺជាទ្រព្យសកម្មភាពដ៏សំខាន់ និងចាំបាច់សម្រាប់ការអភិវឌ្ឍនាពេលបច្ចុប្បន្ន  ដើម្បីតាមឱ្យទាន់សមាហរណកម្មរបស់កម្ពុជាទៅក្នុងតំបន់ និងពិភពលោក ជាពិ...
ឥណ្ឌាដាក់ពង្រាយនាវាពិឃាតនៅសមុទ្រ ពែក្ស ខណៈអាមេរិកតានតឹងជាមួយអ៊ីរ៉ង់

ឥណ្ឌាដាក់ពង្រាយនាវាពិឃាតនៅសមុទ្រ ពែក្ស ខណៈអាមេរិកតានតឹងជាមួយអ៊ីរ៉ង់

សង្គម និងកម្សាន្ត
អ្នកនាំពាក្យកងទ័ពជើងទឹករបស់ប្រទេសឥណ្ឌា បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនានេះថា កងទ័ពជើងទឹករបស់ខ្លួនបានបញ្ជូននាវាពិឃាតពហុជំនាញបាញ់មីស៊ីលតម្រង់គោលដៅ INS Channai ទៅកាន់ឈូងសមុទ្រ ពែក្ស (Persian Gulf) ។ ការបញ្ជូននាវាពិឃាតទៅកាន់ឈូងសមុទ្រ ពែក្ស របស់កងទ័ពជើងទឹកឥណ្ឌា ត្រូវបានធ្វើឡើងខណៈដែលប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកមានភាពតានតឹងជាមួយគ្នា ក្រោយពីអ៊ីរ៉ង់បានបាញ់ទម្លាក់យានដ្រូនមួយគ្រឿងរបស់អាមេរិក ។ អ្នកនាំពាក្យដដែលបានបន្តថា ការបញ្ជូននាវាពិឃាតទៅកាន់ឈូងសមុទ្រ ពែក្ស ត្រូវបានធ្វើឡើងក្នុងគោលដៅរក្សាសុវត្ថិភាពដល់នាវាពាណិជ្ជកម្មឥណ្ឌា ដែលធ្វើដំណើរឆ្លងកាត់ឈូងសមុទ្រ ពែក្ស និងសមុទ្រ Hormuz ៕...
សហភាពអឺរ៉ុបផ្តល់ឥណទានសម្បទាន ៦០លានដុល្លារ សម្រាប់គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង

សហភាពអឺរ៉ុបផ្តល់ឥណទានសម្បទាន ៦០លានដុល្លារ សម្រាប់គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង

សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖ សហភាពអឺរ៉ុបផ្តល់ឥណទានសម្បទាន មានទំហំទឹកប្រាក់ចំនួន ៦០ លានដុល្លារអាមេរិក តាមរយៈធនាគារវិនិយោគអឺរ៉ុប (EIB) សម្រាប់ការអនុវត្តគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ។ លោក ហែម វណ្ណឌី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន ដែលមានទឹកប្រាក់ចំនួន ៦០ លានដុល្លារអាមេរិក ជាមួយតំណាងធនាគារវិនិយោគអឺរ៉ុប (EIB) នៅក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ក្នុងគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ដែលគម្រោងនេះ គ្រោងសាងសងមានរយៈពេល ៤ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ ២០២២ ក្នុងគោលដៅបង្កើនសមត្ថភាពផលិតទឹកស្អាតបន្ថែមរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលមានបរិមាណផលិតប្រមាណផលិតជិត ២០ម៉ឺនម៉ែត្រក្នុង១ថ្ងៃ នៅក្នុងឆ្នាំ ២០២២ ដើម្បីបន្ថែមលើសមត្ថភាពផលិតដែលមានស្រាប់បច្ចុប្បន្នត្រឹម ៥៦ម៉ឺនម៣/ថ្ងៃ ។ ពាក់ព័ន្ធនឹងគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹក...
ក្រសួងកសិកម្ម គាំទ្រការវិនិយោគវិស័យកសិកម្ម ក្នុងក្របខ័ណ្ឌ ASPIRE

ក្រសួងកសិកម្ម គាំទ្រការវិនិយោគវិស័យកសិកម្ម ក្នុងក្របខ័ណ្ឌ ASPIRE

សេដ្ឋកិច្ច និងវិនិយោគ
លោក វេង សាខុន រដ្ឋមន្រី្ន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានទទួលជួបក្រុមការងារស្រាវជ្រាវនៃអង្គភាពគ្រប់គ្រងគម្រោងដើម្បីគាំទ្រការវិនិយោគវិស័យកសិកម្ម ក្នុងក្របខ័ណ្ឌ ASPIRE នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលដឹកនាំដោយលោក រស់ សីលវ៉ា  នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩។ ដើម្បីស្វែងយល់បន្ថែមអំពី "ការពិនិត្យឡើងវិញលើការវិនិយោគវិស័យកសិកម្មនៅកម្ពុជា" ធ្វើការវាយតម្លៃលើទំហំវិនិយោគដោយរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងវិស័យឯកជន ម៉ូដែល គោលនយោបាយ និងយុទ្ធសាស្រ្តនៃការវិនិយោគ។ លោករដ្ឋមន្រី្ត វេង សាខុន បានមានប្រសាសន៍ថា ក្រុម ប្រឹក្សាសេដ្ឋកិច្ចជាតិដែលមានបំណង់ចង់សិក្សា និងស្រាវជ្រាវបន្ថែមលើការវិនិយោគវិស័យកសិកម្មនៅកម្ពុជានាពេលនេះ។ អំពីការវិវឌ្ឍន៍រីកចម្រើនពីដំណាក់កាលមួយ មកដំណាក់កាលមួយក្នុងវិស័យកសិកម្ម គោលនយោបាយ បរិយាកាស សក្តានុពល ឱកាស បញ្ហាប្រឈម និងយន្តការ ឬនីតិវិធីដោះស្រាយទាំងរយ:ពេលខ្លី និងរយ:ពេលវែងដែលវិស័...