ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្តេច​តេ​ជោ ថា ៖ កម្ពុជា​កំពុង​ពិចារណា​ប្តឹង EU ទៅ WTO

សម្តេច​តេ​ជោ ថា ៖ កម្ពុជា​កំពុង​ពិចារណា​ប្តឹង EU ទៅ WTO

សេដ្ឋកិច្ច និងវិនិយោគ
​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បានថ្លែងក្នុង​វេទិកា​ផ្នែក​ឯកជន និង​រាជរដ្ឋាភិបាល នា​ព្រឹក​ថ្ងៃទី​២៩ ខែមីនា​នេះថា  ខាង​សហព័ន្ធ​ស្រូវ​អង្ករ ស្នើសុំ​មក​សម្តេច ថា​នឹង​ប្តឹង​សហភាព​អឺរ៉ុប ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO​។ ដូច្នេះ​សម្តេច​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម សិក្សា ថា​យើង​គួរ​ប្តឹង លើ​បញ្ហា​នេះ​ឬទេ​? ​សម្តេច​តេ​ជោ  បញ្ជាក់ថា ករណី​សហ​ភា​អឺរ៉ុប EU យកពន្ធ​លើ​អង្ករ​ខ្មែរ​នេះ មិនមែនជា​រឿង EBA ទេ តែ​ជា​រឿង​គាំពារ​និយម ដើម្បី​ជួយ​អង្ករ​របស់​អ៊ីតាលី ដែល​លក់​មិន​ដាច់ មក​ធ្វើបាប​អង្ករ​កម្ពុជា​។ សម្តេច​តេ​ជោ បញ្ជាក់ថា អ្វីដែល​អឺរ៉ុប យកពន្ធ​លើ​ស្រូវ អង្ករ​របស់​យើង គឺ​មិនបាន​ប៉ះពាល់​ដល់​ការនាំចេញ​អង្ករ​កម្ពុជា​ទេ​។ នៅ​ឆ្នាំនេះ យើង​នាំចេញ​បាន​ច្រើនជាង​ឆ្នាំមុន​។ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​វិស័យ​ឯកជន និង​រាជរដ្ឋាភិបាល ពង្រីក​លទ្ធភាព ដើម្បី​នាំចេញ​អង្ករ​កម្ពុជា​ឲ្យ​បាន​...
ម្តាយបង្កើតរបស់សពកញ្ញា ឌុំ រីដា អ្នកស្រី ផាត់ ពៅ បានដាក់ពាក្យបណ្តឹងទារសំណងជំងឺចិត្ត រដ្ឋប្បវេណីចំនួន២០ម៉ឺនដុល្លារ ពីជនបង្កឈ្មោះ យិន ម៉ាណា

ម្តាយបង្កើតរបស់សពកញ្ញា ឌុំ រីដា អ្នកស្រី ផាត់ ពៅ បានដាក់ពាក្យបណ្តឹងទារសំណងជំងឺចិត្ត រដ្ឋប្បវេណីចំនួន២០ម៉ឺនដុល្លារ ពីជនបង្កឈ្មោះ យិន ម៉ាណា

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ម្តាយបង្កើតរបស់សពកញ្ញា ឌុំ រីដា ដែលជាអតីតនិស្សិតទអាហារូបករណ៍សិក្សាឆ្នាំទី៤ នៃសាកលវិទ្យាល័យ «ផារ៉ាហ្គន» (Paragon) អ្នកស្រី ផាត់ ពៅ បានដាក់ពាក្យបណ្តឹងទារសំណងជំងឺចិត្ត រដ្ឋប្បវេណីចំនួន២០ម៉ឺនដុល្លារ ពីជនបង្កឈ្មោះ យិន ម៉ាណា ភេទស្រី ដែលបានបើករថយន្តទៅបុកកូនស្រីរបស់ខ្លួន បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចផ្លូវលេខ៣១៧ កែង ផ្លូវ៥២៨ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះបើយោងតាមពាក្យបណ្តឹងរបស់សពម្តាយកញ្ញា ឌុំ រីដា ដែលអង្គភាពព័ត៌មានទទួលបាននៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ។ តាមរយៈពាក្យបណ្តឹងបានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ កន្លងទោនៅចំណុចផ្លូវលេខ៣១៧ កែង ផ្លូវ៥២៨ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានរថយន្តម៉ាក Rang Rover ពាក់ស្លាកលេខភ្នំពេញ 2AF-7777 បើកបរដោយជនបង្កឈ្មោះ យិន ម៉ាណា បានបើកបរក្នុងល្បឿនយ៉ាងលឿន លើផ្លូវ៣១៧ ទិសដៅពីជើងទៅត្បូង លុះមកដល់កែងផ្លូវ៥២៨ ...
សម្តេច​តេ​ជោ  ដឹកនាំ​កិច្ចពិភាក្សា ក្នុង​វេទិកា​រាជរដ្ឋាភិបាល​និង​ផ្នែក​ឯកជន លើក​ទី​១៨

សម្តេច​តេ​ជោ  ដឹកនាំ​កិច្ចពិភាក្សា ក្នុង​វេទិកា​រាជរដ្ឋាភិបាល​និង​ផ្នែក​ឯកជន លើក​ទី​១៨

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ ដឹកនាំ​កិច្ចពិភាក្សា​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន លើក​ទី​១៨  នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩​។ ​វេទិកា​នេះចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា និង​អ្នកវិនិយោគ​ធុរជន ដែល​កំពុង​វិនិយោគ និង​ធ្វើ​អាជីវកម្ម នៅក្នុង​ប្រទេស​កម្ពុជា​។ នៅក្នុង​វេទិកា​នេះ មានការ​ជជែក​ដោយ​បើកចំហរ​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អ្នកធ្វើអាជីវកម្ម​នៅ​កម្ពុជា ​ពាក់ព័ន្ធ​ការវិនិយោគ ការធ្វើ​ពាណិជ្ជកម្ម និង​ធ្វើ​ធុរកិច្ច​ជាដើម​។ សម្តេច​តេ​ជោ បានប្រកាស​ដាក់ចេញ​ការធ្វើកំណែទម្រង់​ជាច្រើន ដើម្បី​ធានា​ដល់​ការធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា ក៏ដូចជា​ធានា​ដល់​ការប្រកួតប្រជែង​ទំនិញ​របស់​កម្ពុជា នៅលើ​ទីផ្សារ​អន្តរជាតិ ជាពិសេស​ដើម្បី​ធ...
នាវាចម្បាំងអាមេរិក នឹងកើនឡើងដល់៣៥៥គ្រឿងក្នុងរយៈពេល១៥ឆ្នាំខាងមុខ

នាវាចម្បាំងអាមេរិក នឹងកើនឡើងដល់៣៥៥គ្រឿងក្នុងរយៈពេល១៥ឆ្នាំខាងមុខ

សង្គម និងកម្សាន្ត
មន្ទីរបញ្ចកោណសហេដ្ឋអាមេរិកចង់បាននាវាមុជទឹក ដែលត្រូវបានបំពាក់ដោយប្រព័ន្ធបាញ់គ្រាប់មីស៊ីលនុយក្លេអ៊ែរចំនួន៣២គ្រឿងបន្ថែមទៀតក្នុងរយៈពេល១៥ឆ្នាំខាងមុខ ដើម្បីបំពេញតម្រូវការកងទ័ពជើងទឹកអាមេរិក ។ ចំនួននាវាចម្បាំងអាមេរិក នឹងកើនឡើងដល់៣៥៥គ្រឿងក្នុងរយៈពេល១៥ឆ្នាំខាងមុខ រួមបញ្ចូលទាំងនាវាមុជទឹកបំពាក់មីស៊ីលនុយក្លេអ៊ែរ៣២គ្រឿងថែមទៀត ប៉ុន្តែការចង់បានរបស់មន្ទីរបញ្ចកោណនេះ មិនទាន់ត្រូវបានឯកភាពជាផ្លូវការទេ ។ មន្ត្រីមន្ទីរបញ្ចកោណអាមេរិកបានឲ្យដឹងថា នាវាមុជទឹកបំពាក់មីស៊ីលនុយក្លេអ៊ែរ នឹងត្រូវបានដាក់ពង្រាយនៅដែនសមុទ្រអន្តរជាតិនៅជុំវិញពិភពលោក ជាពិសេសគឺនៅក្នុងដែនសមុទ្រដែលនៅជិតប្រទេសជាគូបដិបក្សអាមេរិក ៕...
កម្លាំងសមត្ថកិច្ចចំរុះចុះបង្រ្កាប និងឃាត់ខ្លួនជនជាតិចិន ពីបទបើកល្បែងស៊ីសងតាម Internet

កម្លាំងសមត្ថកិច្ចចំរុះចុះបង្រ្កាប និងឃាត់ខ្លួនជនជាតិចិន ពីបទបើកល្បែងស៊ីសងតាម Internet

សង្គម និងកម្សាន្ត
សៀមរាប៖ សមត្ថកិច្ច ចុះបង្រ្កាប់ និងឃាត់ខ្លួនជនជាតិចិន១៦៤នាក់ ករណី បើកល្បែងស៊ីសងតាមប្រព័ន្ធ Internet នៅក្នុងក្រុងសៀមរាប។ ហេតុការណ៍បានធ្វើឡើងកាលពីវេលាម៉ោង ១០:៣០នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ដោយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គុំ កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប និងកម្លាំងផែនអន្តោប្រវេសន៍ សហការណ៍ជាមួយ កម្លាំងនគរបាលការិយាល័យអន្តរាគមន៍ នៃស្នងការនគរបាលខេត្តសៀមរាប សម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប។ ការចុះប្រត្តិការណ៍បង្រ្កាបទីតាំងប្រព្រឹត្តបទល្មើស ភ្នាល់ល្បែង ស៊ីសងតាមប្រព័ន្ធ Internet ដែលមានទីតាំងស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចំនួន២ទីតាំងដែលប្រព្រឹត្តដោយជនជាតិចិន។ សមត្ថកិច្ចបានឲ្យដឹងថា បានរកឃើញ និងឃាត់ជនជាតិចិនសរុបចំនួន១៦៤នាក់ ស្រី៣៤នាក់ និង Computer ប្រមាណ១៥០គ្រឿង និងឧបករណ៍សម្ភារៈជាច្រើនទៀតដែលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង។ លោក ណុប សារ៉...
ប្រទេស៤នៅលើពិភពលោក មានមីស៊ីលប្រឆាំងផ្កាយរណប

ប្រទេស៤នៅលើពិភពលោក មានមីស៊ីលប្រឆាំងផ្កាយរណប

សង្គម និងកម្សាន្ត
  លោក Narendra Modi នាយករដ្ឋមន្ត្រីរបស់ប្រទេសឥណ្ឌា បានប្រកាសថា រហូតដល់ឆ្នាំ២០១៩នេះ ប្រទេស៤នៅលើពិភពលោកដែលមានមីស៊ីលប្រឆាំងផ្កាយរណប ហើយឥណ្ឌាគឺជាប្រទេសទី៤នៅលើពិភពលោក ដែលបានផលិតមីស៊ីលប្រឆាំងផ្កាយរណប បន្ទាប់ពីអាមេរិក រុស្ស៊ី និងប្រទេសចិន ។ សេចក្តីប្រកាសរបស់លោក Narendra Modi ត្រូវបានធ្វើឡើងក្រោយពីកងទ័ពអាកាសរបស់ប្រទេសឥណ្ឌាបានបាញ់សាកល្បងមីស៊ីលប្រឆាំងផ្កាយរណបបានដោយបានដោយជោគជ័យ កាលពីថ្ងៃពុធ ទី២៧ ខែមីនានេះ ដោយគ្រាប់មីស៊ីលឥណ្ឌា បានហោះទៅកំទេចផ្កាយរណបឥណ្ឌានៅក្នុងគន្លងតារាវិថី ។ មុនពេលបាញ់សាកល្បងមីស៊ីលនេះ ក្រុមជំនាញខាងអវកាសឥណ្ឌា បានបាញ់បង្ហោះផ្កាយរណបមួយគ្រឿងទៅដាក់ក្នុងគន្លងសុញ្ញាកាសក្នុងកម្រិតទាប ក្នុងចម្ងាយប្រមាណជាង៣០០គីឡូម៉ែត្រពីភពផែនដី និងបាញ់មីស៊ីលប្រឆាំងផ្កាយរណបទៅកម្ទេចផ្កាយរណបនោះចោលក្នុងទីអវកាស ដោយជោគជ័យ ៕...
 ប៉ូលិស​ទុកពេល ៣​ថ្ងៃ ឲ្យ​ឪពុក នាំ​កូនស្រី ដែលបើកឡាន បុក​និស្សិត​ស្រី​ស្លាប់ ចូល​បង្ហាញខ្លួន

 ប៉ូលិស​ទុកពេល ៣​ថ្ងៃ ឲ្យ​ឪពុក នាំ​កូនស្រី ដែលបើកឡាន បុក​និស្សិត​ស្រី​ស្លាប់ ចូល​បង្ហាញខ្លួន

សង្គម និងកម្សាន្ត
​​ភ្នំពេញ​៖ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៩ ថា ប៉ូលិស​ទុកពេល ៣​ថ្ងៃទៀតដើម្បី​ឲ្យ​លោក យិន ង៉ិ​ច ដើម្បី​នាំ​កូនស្រី ឈ្មោះ យិន ម៉ា​ណា ជា​អ្នក​បើកឡាន បុក​ស្លាប់​និស្សិត​ស្រី​ម្នាក់ នៅ​ខណ្ឌទួលគោក កាលពី​រសៀល​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩ ចូល​បង្ហាញខ្លួន ដើម្បី​ប៉ូលិស​ចាត់ការ​តាម​នីតិវិធី​។​ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បញ្ជាក់ថា មកដល់​ព្រឹក​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៩ លោក យិន ង៉ិ​ច មិនទាន់​នាំ​កូនស្រី មក​បង្ហាញខ្លួន​នៅមុខ​ប៉ូលិស​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅឡើយ​ទេ​។​ ​សូម​រម្លឹកថា លោក យិន ង៉ិ​ច ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប និង​ជា​ថៅកែ​សណ្ឋាគារ នៅ​ខេត្តសៀមរាប គឺជា​ម្ចាស់​ឡាន Range Rover ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 2AF-7777 បាន​ចូលខ្លួន ដោះស្រាយ​នៅមុខ​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធ...
សម្តេចតេជោថា ៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តកិច្ចសហប្រតិបត្តិការណ៍ជាមួយអង្គការអន្តរជាតិខាងការងារ និងដៃគូអភិវឌ្ឍន៍នានា

សម្តេចតេជោថា ៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តកិច្ចសហប្រតិបត្តិការណ៍ជាមួយអង្គការអន្តរជាតិខាងការងារ និងដៃគូអភិវឌ្ឍន៍នានា

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ ម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធី ប្រារព្ធពិធីអបអរសាទរខួប១០០ឆ្នាំថ្ងៃបង្កើតបង្កើតអង្គការអន្តរជាតិខាងការងារ (ILO) និងខួប៥០ឆ្នាំ ដែលកម្ពុជាក្លាយជាសមាជិកអង្គការ ILO នៅវិមានសន្តិភាពថ្ងៃទី២៨ ខែមីនានេះ។ បច្ចុប្បន្នរាជរដ្ឋាភិបាលបានបង្កើតការងារធ្វើជូនប្រជាពលរដ្ឋបានយ៉ាងច្រើន ក្នុងអត្រា ៩៩.៣ភាគរយ នៃកម្លាំងពលកម្មសរុប ប្រមាណ១០លាននាក់ រួមមានកម្មករនិយោជិតសេដ្ឋកិច្ចក្នុងប្រព័ន្ធជិត ១លាន ៥សែននាក់ កម្មករ និយោជិតសេដ្ឋកិច្ចក្រៅប្រព័ន្ធជិត ២លាន ៤សែននាក់ វិស័យកសិកម្មជាង ៤លាននាក់ ពលករធ្វើការនៅក្រៅប្រទេសចំនួនប្រមាណ ១លាន ២សែននាក់ និងមន្ត្រីសាធារណៈចំនួនជាង ៥សែននាក់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីជំរុញការអនុវត្តគោលនយោបាយ ស្តីពីការអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម មុខរបរ និងការងារ និងការគាំពារសង្គម សម្តេចដាក់ចេញនូវគោលការណ៍មួយចំនួនដើម្បីជាការផ្តោតការយកចិត្តទុកដាក់បន្តទៀត។ សម្តេច សង្ឃឹមថា កា...
អាមេរិកមិនពេញចិត្តនឹងអ៊ីតាលី ដែលសហការជាមួយចិនក្នុងគម្រោងផ្លូវសូត្

អាមេរិកមិនពេញចិត្តនឹងអ៊ីតាលី ដែលសហការជាមួយចិនក្នុងគម្រោងផ្លូវសូត្

សង្គម និងកម្សាន្ត
រដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បានបង្ហាញនូវការខកចិត្តយ៉ាងខ្លាំងចំពោះមេដឹកនាំប្រទេសអ៊ីតាលី ដែលបានសម្រេចចិត្តរួមសហការជាមួយប្រទេសចិន ។ សំណុំរឿងដែលអាមេរិកខកចិត្តជាងគេ គឺអ៊ីតាលីបានសម្រេចចិត្តរួមសហការជាមួយ ចិន ក្នុងគម្រោងសាងសង់ផ្លូវសូត្រ ឫគម្រោងផ្លូវ១ ខ្សែរក្រវ៉ាត់១ របស់ប្រទេសចិន ដែលអាមេរិ កយល់ថា ជាគម្រោងប្រមូលផ្តុំពាណិជ្ជកម្ម និងសេដ្ឋកិច្ចឲ្យទៅប្រទេសចិន ។ សូមបញ្ជាក់ថា អ៊ីតាលីគឺជាប្រទេសមួយក្នុងចំណោមប្រទេសមានឧស្សាហកម្មលូត លាស់ខ្លាំងទាំង៧ (G7 Group) នៅលើពិភពលោក និងជាប្រទេសសមាជិករបស់សហភាព អឺរ៉ុប ដែលបានចូលរួមក្នុងគម្រោងនេះជាមួយចិន ៕...
ខួប១០០ឆ្នាំ ថ្ងៃបង្កើតអង្គការ ILO និងខួប៥០ឆ្នាំ ដែលកម្ពុជាក្លាយជាសមាជិក ILO

ខួប១០០ឆ្នាំ ថ្ងៃបង្កើតអង្គការ ILO និងខួប៥០ឆ្នាំ ដែលកម្ពុជាក្លាយជាសមាជិក ILO

សង្គម និងកម្សាន្ត
ភ្នំពេញ៖  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួប១០០ឆ្នាំ ថ្ងៃបង្កើត អង្គការអន្តរជាតិខាងការងារ (International Labour Organization-ILO) និងខួប៥០ឆ្នាំ ដែលកម្ពុជាក្លាយជាសមាជិកអង្គការ ILO នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ ។ ខ្លឹមសារនៃអនុសញ្ញាអន្តរជាតិទាំងនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរបស់កម្ពុជា។ ក្នុងនោះកម្ពុជាធ្លាប់បានជាប់ឆ្នោតជាសមាជិកពេញសិទ្ធិនៃក្រុមប្រឹក្សាភិបាលរបស់អង្គការអន្តរជាតិខាងការងារ (Governing Body) ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ ហើយបានចូលរួមយ៉ាងសកម្មក្នុងយន្តការនេះរបស់អង្គការអន្តរជាតិខាងការងារ និងបានបំពេញនូវកាតព្វកិច្ចរបស់ខ្លួនទៅតាមអនុសញ្ញាដែលបានផ្តល់សច្ចាប័ន ព្រមទាំងបានសម្រេចនូវសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍ...