ចិន និងរុស្ស៊ី កំពុងរួមគ្នា ដណ្តើមយកមហាអំណាចពិភពលោកពីអាមេរិក
ក្នុងដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ទៅកាន់ប្រទេសរុស្ស៊ី គេសង្កេតឃើញថា ចិន និងរុស្ស៊ីកំពុងតែខិតចូលជិតគ្នាកាន់តែខ្លាំង លើផ្នែក នយោបាយ យោធា និងពាណិជ្ជកម្ម ក្នុងគោលដៅ ដណ្តើមយកតំណែងមហាអំ ណាចពិភពលោកពីសហរដ្ឋ អាមេរិក ។
ប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង និងប្រធានា ធិបតីរបស់ប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន មានគោលដៅប្រហាក់ប្រហែលគ្នាក្នុងការដណ្តើមយកតំណែងមហាអំណាចពិភពលោកពីសហរដ្ឋអាមេរិក ដោយការរួមកម្លាំងគ្នា ។
ចិន និងរុស្ស៊ី កំពុងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែខ្លាំងថែមទៀតលើផ្នែក នយោបាយ យោធា ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ដែលជាការរួមកម្លាំងគ្នាមួយដ៏មានឥទ្ធិពល រហូតធ្វើអោយសហរដ្ឋអាមេរិកបង្ហាញនូវក្តីបារម្ភ ។
លោក ស៊ី ជីនពីង បានធ្វើដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃទៅកាន់ប្រទេសរុស្ស៊ី និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនជាមួយរុស្ស៊ី រួមទាំងកិច្ចព្រមព្រៀងផ្នែកពាណិជ្ជកម្ម និងការទិញលក់ប្រព័ន្ធ...







