ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ឆ្នាំ​២០២០ ខាងមុខ​ បរិមាណ​កុងតឺន័រឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ នឹង​កើនឡើងលើស​ពី​ការ​រំពឹងទុក ​

ឆ្នាំ​២០២០ ខាងមុខ​ បរិមាណ​កុងតឺន័រឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ នឹង​កើនឡើងលើស​ពី​ការ​រំពឹងទុក ​

សេដ្ឋកិច្ច និងវិនិយោគ
ព្រះសីហនុ​ ៖​ នៅ​ឆ្នាំ​២០២០ ខាងមុខ​ បរិមាណ​កុងតឺន័រ​ដែល​បាន​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ នឹង​មាន​កំណើនលើស​ពី​ការ​រំពឹងទុក ​ដោយការ​វិនិយោគ​ពង្រីក​កំពង់ផែ​ថ្មី​ ស្របតាម​ការ​រីក​ចម្រើន​សេដ្ឋកិច្ចជាតិ​។ លោកអគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ បាន​ថ្លែង​កាល​ពី​ថ្ងៃទី​១​ ឧសភា​នេះ​ ថា ​​ប្រទេស​កម្ពុជា ​បរិមាណ​ទំនិញ​ឆ្លងកាត់ ​បាន​កើន​ឡើង​ខ្ពស់​ក្នុង​ឆ្នាំ​២០១៨​ ពោល​គឺ​មាន​កំណើន ២២,០៨% ធៀប ​នឹង​ឆ្នាំ​២០១៧​ ហើយ​ចំណែក​ចំណូល​អាជីវកម្ម​សរុប​សម្រេច​បាន​ប្រមាណ​៧២ លាន​ដុល្លារ​អាមេរិក​។ លោកបាន​ថ្លែង​ទៀតថា​ ផ្អែកលើ​កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ ​បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ​​រំពឹងថា ​បរិមាណ​កុងតឺន័រ​ដែល​បាន​ឆ្លងកាត់​កំពង់ផែ​នឹង​កើន​លើស ​៧០០​រយ​ពាន់​ ធី​អ៊ី​យូ (TEUs )​នៅ​ឆ្នាំ ២០២០ ​និង​លើស ១ លាន​ ធី​អ៊ី​យូ...
ឃាត់ខ្លួន​អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ក្រសួងមហាផ្ទៃ​ម្នាក់ ករណី​ប៉ុនប៉ង​ឃាតកម្ម​

ឃាត់ខ្លួន​អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ក្រសួងមហាផ្ទៃ​ម្នាក់ ករណី​ប៉ុនប៉ង​ឃាតកម្ម​

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖​​ ​កម្លាំង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ឃាត់ខ្លួនអនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ក្រសួងមហាផ្ទៃ​ ម្នាក់​ ករណី​ប៉ុនប៉ង​ឃាតកម្ម​ (​ប្រើ​អាវុធ​ខ្លី​បាញ់​បណ្តាល​ឲ្យ​បែក​កញ្ចក់​រថយន្ត​)​ នៅចំណូច​ ភូមិ​ព្រែក​ សង្កាត់​ ច្បារ​អំពៅ​១​ ខណ្ឌ​ច្បារ​អំពៅ​ កាលពី​ម៉ោង​០០​និង​៤៥​នាទី​ កណ្តាល​អា​ធ្រា​ត្រ ចូលថ្ងៃ​ទី​០២​ ខែឧសភា​ ឆ្នាំ​២០១៩​ ។​  ជនសង្ស័យ​​ឈ្មោះ​ ដួង​ ណាគ្រី​ ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ឋានន្តរស័ក្តិ​ វរសេនីយ៍ទោ​ មាន​តួនាទី​អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ក្រសួងមហាផ្ទៃ​ ស្នាក់​នៅផ្ទះ​លេខ​៩៤៣​ ផ្លូវ​៣៦០​ សង្កាត់​បឹង​កេងកង​៣​ ខណ្ឌចំការមន ។ ​តាម​របាយការណ៍​របស់​លោក​អធិការ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ បាន​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ឈ្មោះ​ ភូ​រិ​ស្ស​ ស្តូ​រ៉ា​ន់​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​អគ្គនាយក​ក្រុមហ៊ុន​សន្តិសុខ​ ស៊ី​ភី​អេស​(CPS)​ ស្នាក់​នៅផ្ទះ​លេខ​...
ក្រុមបាតុករ និងកងកម្លាំងរដ្ឋាភិបាលវែណេស៊ុយអេឡា នៅតែប្រឈមមុខដាក់គ្នា

ក្រុមបាតុករ និងកងកម្លាំងរដ្ឋាភិបាលវែណេស៊ុយអេឡា នៅតែប្រឈមមុខដាក់គ្នា

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភានេះថា ក្រុមបាតុករ និងកងកម្លាំងរដ្ឋាភិបាលនៃប្រទេសវែណេស៊ុយអេឡា នៅតែប្រឈមមុខដាក់គ្នា ដែលអាចរុញច្រានប្រទេសនេះឲ្យធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល ។ ប្រធានាធិបតីរបស់ប្រទេសវែណេស៊ុយអេឡា លោក Nicolas Maduro បានប្រកាស ក្នុងទិវាពលកម្មអន្តរជាតិ កាលពីថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៩នេះ ថា លោកមានបំណង នឹងជួបចរចាជាមួយប្រធានគណបក្សប្រឆាំង លោក Juan Guaido នៅចុងសប្តាហ៍នេះ ដើម្បី បញ្ចប់វិបត្តិនយោបាយនៅក្នុងប្រទេសនេះ ។ ចំណែក លោក Juan Guaido ប្រធានគណបក្សប្រឆាំងរបស់ប្រទេសនេះ បានអំពាវនាវតាមប្រព័ន្ធបណ្តាញសង្គម Twitter របស់លោកឲ្យអ្នកគាំទ្របក្សប្រឆាំងចេញធ្វើបាតុកម្មកាន់តែច្រើនថែមទៀត ក្នុងគោលដៅទម្លាក់ លោកប្រធានាធិបតី Nicolas Maduro ចេញពីអំណាច ៕...
ព្រះចៅអធិរាជថ្មីជប៉ុនឡើងគ្រងរាជ្យជាផ្លូវការនៅថ្ងៃនេះ

ព្រះចៅអធិរាជថ្មីជប៉ុនឡើងគ្រងរាជ្យជាផ្លូវការនៅថ្ងៃនេះ

សង្គម និងកម្សាន្ត
ព្រះចៅអធិរាជថ្មីរបស់ប្រទេសជប៉ុន Naruhito បានឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការហើយ នៅថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៩ ដែលនឹងក្លាយទៅជាព្រះចៅអធិរាជទី១២៦របស់ប្រទេសនេះ ក្រោយពីព្រះបិតារបស់ព្រះអង្គ ព្រះចៅអធិរាជ Akihito បានដាក់រាជ្យសម្បត្តិជាផ្លូវការ កាលពីថ្ងៃអង្គារ ទី៣០ ខែមេសាឆ្នាំដដែលនេះ ។ ព្រះរាជបន្ទូលដំបូងរបស់ព្រះចៅអធិរាជថ្មី Naruhito ក្នុងទិវាឡើងគ្រងរាជ្យសម្បត្តិជាលើកដំបូង គឺព្រះអង្គនឹងបំពេញព្រះរាជកិច្ចដែលជានិមិត្តរូបនៃប្រជាជនជប៉ុន ប្រកបដោយសន្តិភាព និងវិបុលភាពសម្រាប់ប្រទេសមួយនេះទៅថ្ងៃអនាគត ។ នេះគឺជាសករាជថ្មីសម្រាប់ប្រជាជននៃប្រទេសជប៉ុន ដែលមានព្រះចៅអធិរាជថ្មីក្នុងរយៈពេល៣០ឆ្នាំ ដែលសករាជថ្មីនេះ ត្រូវឲ្យឈ្មោះថា Reiwa ៕...
បច្ចេកវិទ្យា ឌីជីថល ដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា

បច្ចេកវិទ្យា ឌីជីថល ដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកស្ទួយកិច្ចសម្រួលពាណិជ្ជកម្ម និងចំណាត់ថ្នាក់ស្តីពីភាពងាយស្រួលក្នុងការធ្វើធុរកិច្ចរបស់កម្ពុជា ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលដែលពិភពលោកកំពុងតែធ្វើដំណើរឆ្ពោះទៅចាប់យកកាលានុវត្តភាពពីឧស្សាហកម្មជំនាន់ទី៤។ លោករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះក្នុងជំនួបពិភាក្សាជាមួយ លោក ចាស្ទីន វូដ (Justin Wood) នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាសមាជិកគណៈកម្មការប្រតិបត្តិនៃមូលនិធិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ដើម្បីស្វែងរកកិច្ចសហការបន្ថែមរវាងស្ថាប័នទាំងពីរ ទាក់ទងនឹងកិច្ចសម្រួលពាណិជ្ជកម្ម។ លោកប៉ាន សូរស័ក្តិ បានបញ្ជាក់ឲ្យដឹងថា ចំពោះគម្រោងរបស់មូលនិធិ WEF បានផ្តល់កិច្ចសហការល្អដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០១៧ ប្រកបដោយជោគជ័យ ដែលបានរួមចំណ...
លោក​ឧកញ៉ា ហ៊ុន តូ ផ្តល់ថវិការជាង ២,៤ លាន​ដុល្លារ ដល់​កាកបាទក្រហមកម្ពុជា

លោក​ឧកញ៉ា ហ៊ុន តូ ផ្តល់ថវិការជាង ២,៤ លាន​ដុល្លារ ដល់​កាកបាទក្រហមកម្ពុជា

សង្គម និងកម្សាន្ត
​ភ្នំពេញ៖ លោក​ឧកញ៉ា ហ៊ុន តូ ក្មួយប្រុស​សម្តេច​តេ​ជោហ៊ុន សែន បាន​បរិច្ចាគ​ថវិកា ២ ៤១០ ០០០ ដុល្លារ​អាមេរិក ជូន​កាកបាទក្រហមកម្ពុជា​ កាលពី​ព្រឹក​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៩ នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា​។​ ជំនួយ​ថវិកា​ពី​សប្បុរសជន​ទាំងនេះ ធ្វើឡើង ក្នុងឱកាស​អបអរ​ខួប​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ថ្ងៃទី​៨ ឧសភា ឆ្នាំ​២០១៩ ខាងមុខនេះ ក្រោម​ប្រធានបទ «​ខ្ញុំ​ស្រឡាញ់​កាកបាទក្រហមកម្ពុជា​» ។ ​កាកបាទក្រហមកម្ពុជា បាន​ផ្សព្វផ្សាយ​ថា ថវិកា​ដែល​បានទទួល កាលពី​ព្រឹក​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៩ រួមមាន​៖ ១/ ថវិកា​ចំនួន ២,៤១០,០០០​ដុល្លារ (​ពីរលាន​សែសិប​មួយ​ម៉ឺន​ដុល្លារ​អាមេរិក​) ពី​សប្បុរសជន​/​ក្រុមហ៊ុន​នានា ដែល​ដឹកនាំ​ដោយ អ្នកឧកញ៉ា ហ៊ុន តូ អគ្គនាយក​ក្រុមហ៊ុន អិ​ល អិ​ល អាស៊ាន អ៊ិន​វេស​មេន​។​ ២/ ថវិកា​ចំនួន ១០០.០០០​ដុល្លារ (​ដប់​ម៉ឺន​ដុល្លារ​អាមេរិក​) ពី​ក្រុមហ៊ុន ដុង​អេ អេស​ធ...
លោក កៅ ថាច ជួបសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជាមកពី១៥ឃុំ ក្នុងស្រុកព្រៃឈរ​

លោក កៅ ថាច ជួបសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជាមកពី១៥ឃុំ ក្នុងស្រុកព្រៃឈរ​

សង្គម និងកម្សាន្ត
កំពង់ចាម៖ លោក កៅ ថាច អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកព្រៃឈរបានអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធីផ្សព្វផ្សាយស្តីពីស្ថានភាពនយោបាយកម្ពុជាជូនដល់យុវជគណបក្សប្រជាជនមកពី១៥ឃុំ ក្នុងស្រុកព្រៃឈរ​ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ។សំណាលជាមួយ ពាក់ព័ន្ធនឹងកម្មវិធីផ្សព្វផ្សាយស្តីពីស្ថានភាពនយោបាយនៅកម្ពុជាមានប្រធានបទចំនួន២ត្រូវបានលើកយកមកពិភាក្សារួមមាន៖ ១-អំពីវិធានការកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ២-តើអ្វីទៅជា EBA? លោកកៅ ថាច បានមានប្រសាសន៍ថា ការខឹតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខក្នុងការខិតខំស្តារសេដ្ឋកិច្ចកម្ពុជាពីបាតដៃទទេ រហូតឈានដល់ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាតិជាបន្តបន្ទាប់ និងធ្វើឲ្យកម្ពុជាមានភាពស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសផ្សេងៗនៅលើឆាកអន្តរជាតិ។ លោក បានពន្យល់បន្ថែមផងដែរអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា លើយន្តការលើកកំព...
ក្រុមហ៊ុនចិនមួយ បានចាប់ដៃគូរជាមួយក្រុមហ៊ុនអចលនទ្រព្យECC Real Estateនៅកម្ពុជា ដើម្បីសាងសង់រោងចក្រចំនួន៥កន្លែងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣

ក្រុមហ៊ុនចិនមួយ បានចាប់ដៃគូរជាមួយក្រុមហ៊ុនអចលនទ្រព្យECC Real Estateនៅកម្ពុជា ដើម្បីសាងសង់រោងចក្រចំនួន៥កន្លែងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣

សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ ៖ ក្រុមហ៊ុនចិនមួយមកពីប្រទេសចិនបានសហការជាមួយក្រុមហ៊ុនអចលនទ្រព្យECC Real Estateនៅកម្ពុជា បានបង្ហាញពីគម្រោងវិនិយោគរោងចក្រចំនួន៥កន្លែង មានផ្ទៃដីជិត២០ហិកតាស្ថិតនៅភូមិព្រែកឬស្សី ឃុំព្រះនិព្វានស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ លោក ឃួន សូខាន់ឌី អគ្គនាយករងក្រុមហ៊ុនអចលនទ្រព្យ ECC Real Estateបានថ្លែងថា ការបើកការដ្ឋានសង់រោងចក្រខ្នាតតូចនិងខ្នាតធំរួមនិងផ្ទះល្វែងជាច្រើនទៀតគឺលក់ និងជួលឲ្យអតិថិជនដែលរស់នៅក្នុងគម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសផ្សារព្រែកទទឹង ហើយបង្កើតការងារជូនដល់ប្រជាពលរដ្ឋខ្មែររស់នៅតំបន់នេះផ្ផងដែរ។ លោកបានថ្លែងទៀតថា ការវិនិយោគរបស់អ្នកវិនិយោគិនចិននេះគឺបង្កើតរោចក្រនិងលំនៅឋាន ដោយមើលឃើញពីសក្តានុពលដីនៅតំបន់នោះទើបសម្រេចចិត្តបោះទុនវិនិយោគបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសតែម្តង ដើម្បីជួយអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើនទៅមុខជាលំដាប់។ លោក លី អានមិញ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យមិញស៊ិនអាន មក...
ខេត្តព្រះសីហនុ៖ ក្នុងមួយថ្ងៃទឹកកខ្វក់ជាង២ម៉ឺនម៉ែត្រគីប ហូរចូលទៅក្នុងសមុទ្រ

ខេត្តព្រះសីហនុ៖ ក្នុងមួយថ្ងៃទឹកកខ្វក់ជាង២ម៉ឺនម៉ែត្រគីប ហូរចូលទៅក្នុងសមុទ្រ

សង្គម និងកម្សាន្ត
ព្រះសីហនុ៖ ទន្ទឹមនឹងសន្ទុះនៃការអភិវឌ្ឍន៍ដ៏គំហុកបានធ្វើឲ្យ ក្រុងព្រះសីហនុមានបញ្ហាប្រឈមចំពោះមុខទាមទារនូវដំណោះស្រាយជាបន្ទាន់ និងត្រូវរៀបចំផែនការមេគ្រប់គ្រងលើបញ្ហាទឹកកខ្វក់ហូរចូលឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា ក្នុងមួយថ្ងៃជាង២ម៉ឺនម៉ែត្រគីប ។ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ក្នុងការចុះពិនិត្យមើលស្ថានភាពអាងប្រព្រឹត្តិកម្មទឹកកខ្វក់ក្រុងព្រះសីហនុ លោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីជំនាញ អាជ្ញាធរដែនដី និងដៃគូអភិវឌ្ឍន៍និងលោកស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ដោយសារតែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង តាមរយៈការសាងសង់អគារ ខុនដូរ រមណីយដ្ឋាន អគារពាណិជ្ជកម្ម និងរោងចក្រជាច្រើន បានធ្វើឲ្យបរិមាណទឹកកខ្វក់ក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ កើនឡើងលើសពីការរំពឹងទុក។ ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកកខ្វក់ក្រុងព្រះសីហនុ ដូចជាបណ្តាញលូ ស្ថានីយបូម...
គូកនមេបក្សប្រឆាំងវែណេស៊ុយអេឡារត់ទៅជ្រកកោនក្នុងស្ថានទូតប្រទេសឈីលី

គូកនមេបក្សប្រឆាំងវែណេស៊ុយអេឡារត់ទៅជ្រកកោនក្នុងស្ថានទូតប្រទេសឈីលី

សង្គម និងកម្សាន្ត
គូកនរបស់លោក Juan Guaido ប្រធានគណបក្សប្រឆាំងនៅវែណេស៊ុយអេឡា ឈ្មោះ Leopoldo Lopez បានរត់ទៅជ្រកកោនក្នុងស្ថានទូតរបស់ប្រទេសឈីលីប្រចាំនៅទីក្រុង ការ៉ាកាស ប្រទេសវែណេស៊ុយអេឡា ។ លោក Leopoldo Lopez បានចេញទៅធ្វើបាតុកម្មជាមួយលោក Juan Guaido កាលពីថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ដោយបំពានលើសេចក្តីសម្រេចរបស់តុលាការ ។ សូមរំលឹកថា កាលពីឆ្នាំ២០១៧កន្លងទៅ តុលាការកំពូលវែណេស៊ុយអេឡា បានសម្រេចឃុំខ្លួនលោក Leopoldo Lopez នៅក្នុងផ្ទះរបស់លោក ដោយមិនឲ្យជនជាប់ចោទរូបនេះចេញទៅក្រៅផ្ទះទេ ប៉ុន្តែក្នុងក្បួនបាតុកម្មកាលពីថ្ងៃអង្គារទី៣០ ខែមេសា ឆ្នាំ២០១៩នេះ គេឃើញលោក Leopoldo Lopez មានវត្តមានក្នុងក្បួនបាតុកម្ម ដែលបំពានលើសេចក្តីសម្រេចរបស់តុលាការ ៕...