កម្ពុជាគ្រោងសាងសង់ផ្លូវល្បឿនលឿនចំនួន៣ខ្សែរទៀតនៅពេលឆាប់ៗខាងមុខ
ភ្នំពេញ៖ លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឲ្យដឹងថា កម្ពុជាគ្រោងសាងសង់ផ្លូវល្បឿនលឿនចំនួន៣ខ្សែទៀតក្នុងពេលឆាប់ៗខាងមុខ ដើម្បីដើរឲ្យទាន់ការវិវត្តរីកចម្រើនសេដ្ឋកិច្ចនិងការកាត់បន្ថយថ្លៃដឹកជញ្ជូន ហើយតាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជាគឺមានគោលនយោបាយរួចរាល់ហើយក្នុងការសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិត ពីភ្នំពេញទៅខេត្តសៀម និងពីភ្នំពេញទៅប៉ោយប៉ែត ហើយបច្ចុប្បន្នមានក្រុមហ៊ុនចិន ជប៉ុន និងកូរ៉េ កំពុងតែសិក្សាពីលទ្ធភាពក្នុងការវិនិយោគសាងសង់នេះ។
លោក ស៊ីមសូរិយា បានបញ្ជាក់ទៀតថា ផ្លូវល្បឿនលឿនទាំងបីខាងលើគឺ មានតែផ្លូវពីភ្នំពេញទៅក្រុងបាវិតទេ ដែលបានសិក្សារួចហើយដោយអង្គការចាយការ(JACA)របស់ជប៉ុនមានប្រវែងជាង ១០០គីឡូម៉ែត្រ ដែលគ្រោងចំណាយថវិកាប្រមាណជាង៣ ពាន់ ៨០០ លានដុល្លារអាមេរិក ហើយការវិនិយោគនេះខណៈដែលសេដ្ឋកិច្ចកម្ពុជាកំពុងតែមានការរីកចម្រើន ដោយត្រូវសាងសង់ឲ្យមានផ្លូវល្បឿនលឿន ដើម្បីសម្រួលដល់វិស...








