រដ្ឋមន្ត្រីពាណិជ្ជកម្មប្តេជ្ញាជំរុញវិស័យកីឡាប្រណាំង កង់ឱ្យកាន់តែរីកចម្រើន ដើម្បីត្រៀមប្រកួតកីឡា SEA GAMESឆ្នាំ២០ ២៣
(ភ្នំពេញ) ប្រកាសចូលកាន់តំណែងជាប្រធានសហព័ន្ធខ្មែរកីឡាទខ្មែរកីឡាទោចក្រយានក្នុងអាណត្តិ ឆ្នាំ២០១៨-២០២២ លោក សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានប្តេជ្ញាពង្រឹងកិច្ចសហការជាមួយគណៈកម្មាធិការប្រតិបត្តិ និងគ្រូបង្វឹកទាំងអស់ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍វិស័យកីឡាមួយនេះឱ្យកាន់តែរីកចម្រើនសំដៅឈានឆ្ពោះទៅដណ្តើមជ័យជម្នះក្នុងពរឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣២ ឆ្នាំ២០២៣។
លោករដ្ឋមន្ត្រីប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល ការងាររបស់គណៈកម្មាធិការប្រតិបត្តិចាស់ និងការលះបង់របស់លោកគ្រូបង្វឹកខ្មែរ និងបរទេស ក៏ដូចជាកីឡាករ-កីឡាការិនីទាំងអស់ ដែលបានចូលរួមអភិវឌ្ឍន៍វិស័យកីឡាកង់កម្ពុជា រហូតទទួលបានជោគជ័យជាបន្តបន្ទាប់ជូនជាតិ នាពេលកន្លងមក មានដូចជាមេដាយមាស ១, មេដាយប្រាក់ ១ និងពានរង្វាន់កិត្តិ យសជាច្រើន។
លោករដ្ឋមន្ត្រីបានលើកឡើងពីតម្រូវការចាំបាច់សម្រាប់វិស័យកីឡាប្រណាំងកង់ និងបានស្នើសុំទស្សនៈ...








