លោកហេង សួរ បង្ហាញពីរ៉ាមីតនៃកម្លាំងពលកម្មនៅកម្ពុជា ក្នុងសម័យបដិវត្តឧស្សាហកម្មទី៤
ភ្នំពេញ៖ លោកហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្លាំងពលកម្មនៅកម្ពុជាអាចបែងចែកជាបីក្រុមធំៗរាងដូចពីរ៉ាមីត ដើម្បីឱ្យពួកគេអាចវិវត្តខ្លួនឱ្យស្របទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងដើម្បីឆ្លើយតបទៅនឹងពិភពការងារដែលកំពុងផ្លាស់ប្តូរ។
លោកបានបង្ហាញពីរ៉ាមីតនៃកម្លាំងពលកម្មសំខាន់ៗមាន៖
១- ផ្នែកកំពូលពីរ៉ាមីត គឺក្រុមមនុស្សដែលជាអ្នកស្រាវជ្រាវបច្ចេកវិទ្យា អ្នកវិទ្យាសាស្ត្រ អ្នកបង្កើតគ្រឿងយន្ត និងឧបករណ៍ប្រើប្រាស់ជាដើម ដែលក្រុមនេះមានចំនួនតិចជាងក្រុមដទៃ។ នៅពេលក្រុមនេះផលិតរបស់អ្វីមួយបានហើយ គឺដល់វេនក្រុមមនុស្សដែលនៅផ្នែកកណ្ដាលនៃពីរ៉ាមីតម្ដង។
២- ផ្នែកកណ្ដាលនៃពីរ៉ាមីត គឺជាក្រុមការងារជំនាញដែលអាចប្រើប្រាស់ផលិតផលរបស់អ្នកវិទ្យាសាស្ត្រ។ ក្រុមនេះអាចបម្លែង ពីការប្រើប្រាស់ពីភាពស្មុគស្មាញ មកធ្វើឱ្យមានភាពងាយស្រួលសម្រាប់ក្រុមមួយទៀតអនុវត្ត។
៣- ផ្នែកខាងក្រោមនៃពីរ៉ាមីត គឺជាក្រុម...








