សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា (JCI Cambodia) ទទួលបានការគាំទ្រលើការបណ្តុះបណ្តាលជំនាញសហគ្រិនភាពនៅកម្រិតវិទ្យាល័យពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោក សាំង តារារស្មី ប្រធានថ្នាក់ជាតិ និងថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាលនៃសភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា (JCI Cambodia) ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង។ គោលបំណង នៃជំនួបគឺ ទី១ បង្ហាញពីចក្ខុវិស័យ សមិទ្ធិផល និងទិសដៅបន្តការងាររបស់ JCI Cambodia ដែលបានសម្រេច នាពេលកន្លងមក រួមមានការចូលរួមការងារសង្គមផ្សេងៗ អភិវឌ្ឍន៍ធនធានមនុស្ស និងជាពិសេសចូលរួមក្នុងការបណ្តុះបណ្តាលជំនាញសហគ្រិនភាព ដល់ពលរដ្ឋសកម្មវ័យក្មេងនៅកម្ពុជា និងទី២ ស្នើសុំនូវការគាំទ្រពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សរបស់សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា។
ឯកឧត្ដមរដ្ឋមន្ត្រី ហេង សួរ បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះ JCI Cambodia ក្នុងការបន្តរួមចំណែកអភិវឌ្ឍន៍សង្គមកម្ពុជា ជាពិសេសផ្តល់ស...








