ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញចុះសាកសួរសុខទុក្ខកសិករដាំដុះបន្លែផ្ទះសំណាញ់ ១៣គ្រួសារ ស្ថិតក្នុងគម្រោងកាត់បន្ថយភាពក្រីក្រ របស់ធនាគារ ARDB
បាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅព្រឹកថ្ងៃទី១៤ ខែកក្កដានេះ បានអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនជាកសិករអ្នកផលិតបន្លែផ្ទះសំណាញ់ចំនួន ១៣គ្រួសារស្មើ ៥២ខ្នងផ្ទះ ដែលមានទីតាំង ស្ថិតនៅឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ប្រជាកសិករចំនួន ១៣គ្រួសារខាងលើ ពួកគាត់មកពីឃុំ និងស្រុកផ្សេងៗគ្នា ក្នុងខេត្តបាត់ដំបង និងខ្លះទៀតធ្លាប់ចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ប៉ុន្តែពេលនេះបានក្លាយជាកម្លាំងផលិតបន្លែមួយដ៏សកម្មបំផុតនៅសហគមន៍ នៃគម្រោងកាត់បន្ថយភាពក្រីក្រ គាំទ្រដោយធនាគារ ARDB។
ក្នុងឱកាសអញ្ជើញពិនិត្យកន្លែងផលិត និងដាំដុះបន្លែផ្ទះណាញ់របស់កសិករទាំង១៣ គ្រួសារខាងលើ ឯកឧត្តមបណ្ឌិតប្រតិភូបានលើកទឹកចិត្តដល់ ប្រធានគម្រោងខេត្តពង្រីកផ្ទៃដីដាំដុះ និងបង្កើនគ្រួសារអ្នកផលិតបន្ថែមទៀត ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅជនបទ។
សូមជម្រាបថា គម្រោ...







