រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ថា៖ បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត ទាមទារឲ្យមនុស្សដើរតួនាទីថ្មី នៅក្នុងវិស័យសេដ្ឋកិច្ច
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា ការរីកចម្រើនយ៉ាងលឿននៅលើបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត កំពុងវិវត្តន៍ទៅរកបដិវត្តន៍ឧស្សាហកម្មទី៤ ស្ថិតក្នុងបរិកាណ៍នេះ ទាមទារឲ្យមនុស្សដើរតួនាទីថ្មី នៅក្នុងវិស័យសេដ្ឋកិច្ច។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារវិទ្យាសាស្រ្ត មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ និងសមិទ្ធផលនានា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩។
លោក ឧបនាយករដ្ឋមន្រ្តី បន្តថា ដោយមើលឃើញពីសក្តានុពលនៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនិវានុវត្តន៍ ដើរតួជាថ្មីនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម តាមរយៈការជម្រុញភាពប្រកួតប្រជែង និងផលិតភាពសេដ្ឋកិច្ច និងសម្រាប់ពន្លឿននូវកិច្ចអភិវឌ្ឍន៍ជារួម តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញន...








