លោកអុិន ចាន់នី មេដឹកនាំល្អបំផុតគឺ ចង់ឲ្យបុគ្គលិករបស់ខ្លួនមានអនាគតល្អ
នៅក្នុងក្រុមហ៊ុន ឬអាជីវកម្មមួយ បុគ្គលិកតែងតែចង់បានមេដឹកនាំល្អចេះគិតគូរដល់បុគ្គលិកជាធំ គឺមេដឹកនាំដែលអាចដឹកនាំពួកគេទៅកន្លែងមួយអាចទទួលបានជោគជ័យទាំងអស់គ្នា មិនមែនសំងំ យកសេចក្តីសុខ និងទទួលយកភាពជោគជ័យតែម្នាក់ឯងនោះទេ ។
ថ្លែងនៅក្នុងវេទិការមួយលោក អុិន ចាន់នី អគ្គនាយកធនាគា អេស៊ីលីដា ដែលជាធនាគាធំបំផុត និងមានសាខារច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា លោកបានលើកឡើងថា “មេដឹកនាំដែលល្អបំផុតគឺ តែងតែចង់ឲ្យបុគ្គលិករបស់ខ្លួន មានអនាគតល្អ”។
លោកលើកឡើងបែបនេះគឺចង់ដាស់តឿន ដល់ប្រធានក្រុមហ៊ុន ម្ចាស់អាជីវកម្ម និងបណ្តារមេដឹកនាំផ្សេងៗទៀតឲ្យចេះគិតគូរដល់អនាគតបុគ្គលិករបស់ខ្លួន ហើយអ្វីដែលលោកចង់បានជាងគេនោះគឺ ធ្វើជាមេដឹកនាំគេ មិនត្រូវសំងំយកជោគជ័យតែម្នាក់ឯងនោះទេ។
ពាក្យមួយឃ្លានេះបើសិន ជាយើងយកមកពិចារណារគឺ ពិតជាមានអត្ថន័យសំខាន់ណាស់សម្រាប់មេដឹកនាំទាំងឡាយកំពុងតែដឹកនាំបុគ្គលិករបស់ខ្លូន និងកំពុងធ្វើជាអ្នកដឹកនាំរបស់គេ។ វាពិតជាចំណុចមួ...








