ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្ភារៈផ្លូវអាកាសរបស់រុស្ស៊ីបានដាក់បង្ហាញក្នុងពីធីតាំងពិព័រណ៌យន្តហោះនៅឥណ្ឌា

សម្ភារៈផ្លូវអាកាសរបស់រុស្ស៊ីបានដាក់បង្ហាញក្នុងពីធីតាំងពិព័រណ៌យន្តហោះនៅឥណ្ឌា

បច្ចេកវិទ្យា
រុស្ស៊ី បានដាក់បង្ហាញ យន្តហោះដឹកទំនិញ MS-21 airliner យន្តហោះចម្បាំង Mikoyan MiG-35, MiG-29M , Yakovlev Yak-130  រួមទាំងឧទ្ធម្ភាគចក្រ ច្រើនប្រភេទទៀតនៅក្នុងពិធីតាំងពិព័រណ៌ មធ្យោបាយដឹកជញ្ជូនផ្លូវអាកាស ធំបំផុតនៅប្រទេសឥណ្ឌាសម្រាប់ឆ្នាំ២០១៩នេះ ។ រុស្ស៊ីបានដាក់បង្ហាញយន្តហោះចម្បាំង S-35 fighter jet ដែលជាយន្តហោះចម្បាំងល្បីល្បាញជាងគេ និងត្រូវបានបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាយោធាជំនាន់ទី៥ ដែលមានសមត្ថភាពខ្ពស់បំផុតក្នុងសមរភូមិប្រយុទ្ធ ។ រុស្ស៊ីកំពុងខិតខំប្រឹងប្រែងក្នុងការទាក់ទាញឥណ្ឌាឲ្យទិញយន្តហោះរបស់ខ្លួន ទាំងយន្តហោះចម្បាំង និងយន្តហោះដឹកទំនិញ រួមទាំងឧទ្ធម្ភាគចក្រផងដែរ ខណៈដែលឥណ្ឌា មើលឃើញតែយន្តហោះចម្បាំងរបស់ប្រទេសបារាំង ៕...
ប្រទេសឥណ្ឌា ចាប់អារម្មណ៍វិនិយោគលើវិស័យអាទិភាពចំនួន ៤ នៅកម្ពុជា

ប្រទេសឥណ្ឌា ចាប់អារម្មណ៍វិនិយោគលើវិស័យអាទិភាពចំនួន ៤ នៅកម្ពុជា

សេដ្ឋកិច្ច និងវិនិយោគ
តំណាងវិស័យឯកជននៃប្រទេសឥណ្ឌា បានបង្ហាញពីចំណាប់អារម្មណ៍វិនិយោគលើវិស័យសំខាន់ៗចំនួន៤ នៅក្នុងប្រទេសកម្ពុជា រួមមានវិទ្យាសាស្រ្ត និងបចេ្ចកវិទ្យា ទេសចរណ៍ ហេដ្ឋាចរចនាសម្ព័ន្ធ (ផ្លូវថ្នល់ ផ្លូវដែក និងស្ពាន) និងកសិឧស្សាហកម្ម ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឱ្យបានខ្លាំងថែមទៀត។ ក្នុងជំនួបពិភាក្សារវាង លោក សាន់ឌិប សូម៉ានី (Sandip Somany) ប្រធានសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា (FICCI) ជាមួយលោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលជាផ្នែកមួយនៃកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី៤ នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា។ លោក សាន់ឌិប សូម៉ានី បានជម្រាបជូន លោករដ្ឋមន្ត្រីកម្ពុជាអំពីទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសឥណ្ឌា និងរដ្ឋជាសមាជិកអាស៊ាន ព្រមទាំងចក្ខុវិស័យរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការពង្រ...
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញឲ្យឥណ្ឌាបញ្ចប់ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ RCEP នៅចុងឆ្នាំនេះ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញឲ្យឥណ្ឌាបញ្ចប់ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ RCEP នៅចុងឆ្នាំនេះ

សេដ្ឋកិច្ច និងវិនិយោគ
លោកប៉ាន សូរស័ក្តិ  រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានស្នើរឲ្យឥណ្ឌា ខិតខំពន្លឿនការចរចាបញ្ចប់កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (RCEP) នៅចុងឆ្នាំ២០១៩នេះ ។ តាមការប្តេជ្ញាចិត្តរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសចូលរួម ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងឥណ្ឌា ឱ្យបានដល់ទឹកប្រាក់ ២០០ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២។ លោករដ្ឋមន្ត្រី បានលើកសំណើនេះឡើង ក្នុងឱកាសដឹកនាំគណៈប្រតិភូចូលរួមពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ និងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី៤ ក្រោមប្រធានបទ «កិច្ចសហការបង្កើតអនាគត» ដែលរៀបចំឡើង កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមវត្តមានចូលរួមពីឧត្តមមន្ត្រីនៃប្រទេស RCEP តំណាងអង្គការអន្តរជាតិ និងវិស័យឯកជនសរុបជាង ១ពាន់នាក់។ ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានជម្រាបជូនភ្ញៀវកិត្តិយសទាំងអស់ អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងឥណ្ឌា ដែលបានចាប់ផ្តើមចេញពីដៃគូសន្ទនា...
រាជរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មាការពិនិត្យ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

រាជរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មាការពិនិត្យ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ ​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​​កម្ពុជា ​បានចេញ​សេចក្តី​សម្រេច​ ​បង្កើត​គណៈកម្មការ​រៀប​ចំ​ទីតាំង​គម្រោង​សាងសង់ ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ លើទំហំផ្ទៃដីប្រមាណ២៦០០ ហិកតា។ គណៈកម្មការ​រៀបចំ​ទីតាំង​គម្រោង​សាងសង់ ​ដឹកនាំ​ដោយ ​ឧបនាយករដ្ឋមន្ត្រី ​ជា សុផារ៉ា​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម ​និង​សំណង់ និងលោក​ ម៉ៅ ហាវ​ណ្ណា​ល់​ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រ​ដ្ឋា​ន​អាកាសចរ​ស៊ីវិល​ ជា​អនុប្រធាន និង​មន្ត្រីជាន់ខ្ពស់​ពាក់​ព័ន្ធ​ជាច្រើនរូប​ទៀត ​។ សេចក្តីសម្រេច​​​រួមមាន៧ចំណុច ទី​១ ពិនិត្យ និង​កំណត់​និយាម​កា​ទីតាំង សម្រាប់​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ទី​២ សិក្សា​វាយតម្លៃ​ថ្លៃ​ដី​នៅ​តំបន់ គម្រោង​សាងសង់​ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ ទី​៣ សម្របសម្រួល​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ទីតាំង​ដី ​ដើម្បី​បង្ក​លក្ខណៈ​ដល់​ដំណើរ...
សម្តេចតេជោហ៊ុន សែន បង្ហាញ​រូបថត​អំពី​ជីវិត​បែប​សាមញ្ញ ពោរពេញ​ដោយ​មនោសញ្ចេតនា

សម្តេចតេជោហ៊ុន សែន បង្ហាញ​រូបថត​អំពី​ជីវិត​បែប​សាមញ្ញ ពោរពេញ​ដោយ​មនោសញ្ចេតនា

សង្គម និងកម្សាន្ត
​ភ្នំពេញ៖ ​​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​រូបថត​អំពី​ជីវិត​បែប​សាមញ្ញ ពោរពេញ​ដោយ​មនោសញ្ចេតនា ការស្រឡាញ់ និង​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ជាតិ និង​ប្រជាជន​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា «​ព្រឹក​នេះ ធ្វើការ​នៅផ្ទះ រាសី​ឡើង ដោយ​ប្រពន្ធ​ចូលមក​ថតរូប​ជាមួយ​នៅក្នុង​ការិយាល័យ​តែម្តង​។ សុំទោស ពេលណា​ខ្ញុំ​ពិនិត្យ និង​ចុះហត្ថលេខា​លើ​ឯកសារ​នៅផ្ទះ ខ្ញុំ​តែង​ស្លៀកខោ​ជើង​ខ្លី និង​អាវដៃខ្លី​។​ ​កូនៗ​ចៅៗ គេ​នៅផ្ទះ​របស់គេ និង​មាន​ការងារ ដែល​ត្រូវធ្វើ សម្រាប់​កូនៗ ឯ​ចៅៗ​ទៅ​សាលារៀន​។​ ​តា និង​យាយ​នៅផ្ទះ​តែ ២​នាក់ ពេលណា ខ្ញុំ​ចេញទៅ​ធ្វើការ​យាយ​នៅផ្ទះ​ម្នាក់ឯង​។ ពេលណា​យាយ​ចេញទៅ​ធ្វើការ ខ្ញុំ​នៅផ្ទះ​ម្នាក់ឯង​។ ពេលចេញ​ទៅធ្វើ​ការ​ទាំង​អស់​គ្នា ផ្ទះ​នេះ​ ​អត់​ម្ចាស់​នៅទេ​»​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា «​រាសី​ឡើង​ទាំង​យាយ ទាំង​តា នៅផ្ទះ​ទាំងអស់គ្នា ហើយ​យាយ​មក​ថតរូប...
ក្រសួងព័ត៌មានបង្ហាញពី​សារព័ត៌មាន កំពុងដំណើរការ​អាជីវ​កម្ម នៅ​កម្ពុជា មាន​ចំនួន ១៦៣៦ អង្គភាព

ក្រសួងព័ត៌មានបង្ហាញពី​សារព័ត៌មាន កំពុងដំណើរការ​អាជីវ​កម្ម នៅ​កម្ពុជា មាន​ចំនួន ១៦៣៦ អង្គភាព

សង្គម និងកម្សាន្ត
​​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន បានប្រកាសថា នៅ​ឆ្នាំ​២០១៨ អង្គភាព​សារព័ត៌មាន ដែល​កំពុងដំណើរការ​អាជីវកម្ម នៅ​កម្ពុជា មាន​ចំនួន​សរុប ១៦៣៦ អង្គភាព ។ តាម​របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ បានបង្ហាញ​ក្នុង​សន្និបាត​បូកសរុប​ការងារ ឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ ឆ្នាំ​២០១៩ របស់​ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ បានបញ្ជាក់ថា អង្គភាព​សារព័ត៌មាន ដែល​កំពុងដំណើរការ​អាជីវកម្ម នៅ​កម្ពុជា មាន​ចំនួន​សរុប ១៦៣៦ អង្គភាព ​រួមមាន​៖ ១.​កាសែត ចំនួន ៤៣៩ អង្គភាព​ ២.​ទស្សនា​វ​ដ្តី ចំនួន ១៩៤ អង្គភាព​ ៣.​ព្រឹត្តិប័ត្រ ចំនួន ២០ អង្គភាព​ ៤.​គេហទំព័រ និង TV Online ចំនួន ៣១៥ អង្គភាព​ ៥.​រោង​ពុម្ព ចំនួន ១១៦ អង្គភាព​ ៦.​សៀវភៅ ចំនួន ២២ អង្គភាព​ព​ ៧.​សមាគម​សារព័ត៌មាន ចំនួន ៤០ អង្គភាព​ ៨.​ទីភ្នាក់ងារសារព័ត៌មាន​បរទេស ចំនួន ២១ អង្គភាព​ព​ ៩.​ស្ថា...
សហរដ្ឋអាមេរិកដកកងទ័ពចេញពីស៊ីរី តែនៅរក្សាវត្តមានកងកម្លាំងរក្សាសន្តិភាព២០០នាក់

សហរដ្ឋអាមេរិកដកកងទ័ពចេញពីស៊ីរី តែនៅរក្សាវត្តមានកងកម្លាំងរក្សាសន្តិភាព២០០នាក់

សង្គម និងកម្សាន្ត
អ្នកនាំពាក្យសេតវិមាន លោក ស្រី Sara Sander បាននិយាយថា សហរដ្ឋអាមេរិក នឹងដកកងកម្លាំងយោធារបស់ខ្លួនទាំងអស់ប្រមាណ២០០០នាក់ចេញពីប្រទេសស៊ីរីនៅពេលខាងមុខ ប៉ុន្តែអាមេរិកនៅរក្សាវត្តមានកងកម្លាំងរក្សាសន្តិភាពចំនួន២០០នាក់នៅប្រទេសនេះមួយរយៈពេលទៀត ។ លោក ស្រី Sara Sander បានបន្ថែមថា វត្តមានរបស់កងកម្លាំងរក្សាសន្តិភាពអាមេរិកនៅស៊ីរី គឺជាផ្នែកមួយនៃការជួយជ្រោមជ្រែងដល់កងកម្លាំងចលនាប្រជាធិបតេយ្យស៊ីរី និងក្រុមកុលសម្ព័ន្ធ Kurds ក្នុងការប្រយុទ្ធប្រឆាំងជាមួយក្រុមភេរវករ ។ ការដកកងកម្លាំងយោធាអាមេរិកចេញពីប្រទេសស៊ីរីនេះ ត្រូវបានធ្វើឡើងក្រោយពី ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដកកងទ័ពរបស់ខ្លួនទាំងអស់ប្រមាណ២០០០នាក់ចេញពីប្រទេសស៊ីរី កាលពីខែធ្នូ ឆ្នាំ២០១៨កន្លងទៅ ៕...
ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន និងដឹកនាំគណប្រតិភូកម្ពុជាចូលរួមក្នុង​កិច្ចប្រជុំ​នៅ​អង្គការសហប្រជាជាតិ ពីថ្ងៃ​ទី​២៤-២៦ ខែកុម្ភៈ​នៅប្រទេសស្វីស

ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន និងដឹកនាំគណប្រតិភូកម្ពុជាចូលរួមក្នុង​កិច្ចប្រជុំ​នៅ​អង្គការសហប្រជាជាតិ ពីថ្ងៃ​ទី​២៤-២៦ ខែកុម្ភៈ​នៅប្រទេសស្វីស

សង្គម និងកម្សាន្ត
​ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ជាន់ខ្ពស់ លើក​ទី​៤០ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ សហប្រជាជាតិ (High Level Segment of the 40th Session of the Human Rights Council) ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។ ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស លើកឡើងថា ក្នុង​កិច្ចប្រជុំ​ជាន់ខ្ពស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ ដោយ​ផ្តោតជាសំខាន់​ទៅលើ​វឌ្ឍនភាព​សេដ្ឋកិច្ច​-​សង្គម ដែល​កម្ពុជា​សម្រេចបាន ក៏ដូចជា​វិធានការ​ដើម្បី​ពង្រឹង​លំហ​នយោបាយ និង​សង្គម​ស៊ីវិល លើកកម្ពស់​សិទ្ធិ​ការងារ និង​ការពង្រឹង​ការអនុវត្ត​ច្បាប់​។ ​ ​ ​សេចក្តីប្រកា...
ក្រុមរដ្ឋអ៊ីស្លាម ISIS ចាប់ជនស៊ីវិលជាចំណាប់ខ្មាំង

ក្រុមរដ្ឋអ៊ីស្លាម ISIS ចាប់ជនស៊ីវិលជាចំណាប់ខ្មាំង

សង្គម និងកម្សាន្ត
ខណៈដែលកងកម្លាំងចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក និងក្រុមកុលសម្ព័ន្ធ Kurd នៅស៊ីរី កំពុងវាយប្រហារលើទីតាំងចុងក្រោយរបស់ក្រុមរដ្ឋអ៊ីស្លាម ISIS នៅភាគខាងកើតនៃប្រទេសស៊ីរី ក្រុមរដ្ឋអ៊ីស្លាម ISIS បានចាប់ជនស៊ីវិលរាប់រយនាក់ជាចំណាប់ខ្មាំង ។ ទោះបីជាយ៉ាងណាក៏ដោយ ជនស៊ីវិលប្រមាណជាង២០០០នាក់ បានរត់ភៀសខ្លួនចាកចេញពីតំបន់ឡោមព័ទ្ធដោយក្រុមរដ្ឋអ៊ីស្លាម ISIS ដែលជាឱកាសល្អសម្រាប់ការវាយប្រហារពីកងកម្លាំងចម្រុះអន្តរជាតិ ។ មេបញ្ជាក់ការកងកម្លាំងចម្រុះអន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិក បានឲ្យដឹងថា តំបន់ Baghouz នៅប្រទេសស៊ីរីភាគខាងកើត គឺជាទីតាំងកាន់កាប់ចុងក្រោយរបស់ក្រុមរដ្ឋអ៊ីស្លាម ISIS នៅលើទឹកដីស៊ីរី ៕...
រដ្ឋមន្ត្រីវេង សាខុន ដាក់ចេញផែនការណ៍៦ចំណុចដល់អគ្គនាយកដ្ឋានកៅស៊ូអនុវត្តក្នុងឆ្នាំ២០១៩

រដ្ឋមន្ត្រីវេង សាខុន ដាក់ចេញផែនការណ៍៦ចំណុចដល់អគ្គនាយកដ្ឋានកៅស៊ូអនុវត្តក្នុងឆ្នាំ២០១៩

សង្គម និងកម្សាន្ត
អគ្គនាយកដ្ឋានកៅស៊ូ បានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ។ លោកប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូបានអានរបាយការណ៍បូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០១៨ ដោយបញ្ជាក់ថា ផ្ទៃដីដាំដុះ ផលិតកម្មជ័រស្ងួត បរិមាណជ័រកៅស៊ូនាំចេញ ការកើនឡើងរោងចក្រសិប្បកម្មកែច្នៃជ័រកៅស៊ូ ការងារផ្សព្វផ្សាយ បណ្តុះបណ្តាលបច្ចេកទេស ការងារពិសោធន៍ស្រាវជ្រាវ ការងារសហប្រតិបត្តិការអន្តរជាតិ ការងារសហគមន៍ ការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងបញ្ហាប្រឈមនានាដែលបានជួបប្រទះ។ លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា តម្លៃកៅស៊ូក្នុងឆ្នាំមុនមិនសូវល្អពិតមែន ...