សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរ ពាក់ពន័្ធជួយអន្តរាគមន៍ ចែកទឹកដល់ប្រជាពលរដ្ឋ និងជីកអណ្តូងបន្ថែម
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យអាជ្ញាធរតាមបណ្តាខេត្ត ដែលកំពុងខ្វះខាតទឹក ប្រើប្រាស់ត្រូវរកវិធីដោះស្រាយ មិនត្រូវទុកឲ្យប្រជាពលរដ្ឋនៅតំបន់ណាមួយ ដែលគ្មានប្រភពទឹក ខ្វះទឹកប្រើប្រាស់នោះទេ ត្រូវមានរថយន្តដឹកទឹក ទៅកាន់តំបន់ទាំងនោះ ហើយត្រូវជំរុញការជីកអណ្តូងបន្ថែម។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គ្រប់ខេត្តទាំងអស់ ត្រូវណែនាំឲ្យប្រជាពលរដ្ឋ ផ្អាកឈប់ធ្វើស្រែប្រាំងតទៅទៀត បន្ទាប់ពីការច្រូតកាត់រួចរាល់ហើយ ព្រោះដោយសារខ្វះទឹក ស្រូវក៏មិនទាន់ចេញ រីឯទឹកក៏ខ្វះប្រើ។ ដូច្នេះត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ។
សូមរម្លឹកថា ចាប់ពីដើមខែកុម្ភៈនេះ កង្វះទឹកស្អាតប្រើប្រាស់ បានកើតឡើងនៅតាមបណ្តាខេត្តមួយចំនួន។ ចាប់តាំងពីថ្ងៃទី១២ ខែកុម្ភៈ អាជ្ញាធរខេត្តកោះកុង បានដឹកទ...








