សមាគមអ្នកវាយតម្លៃអចលនទ្រព្យថា៖ ឆ្នាំ២០១៩នេះជាឆ្នាំនៃការរីកលូតលាស់ខ្លាំងខាងវិស័យសំណង់
អ្នកជំនាញអចលនទ្រព្យនៅកម្ពុជាមានសុទិដ្ឋិនិយមបានចាត់ទុកថា នៅឆ្នាំ២០១៩នេះគឺជាឆ្នាំនៃការរីកលូតលាស់ខ្លាំង នៃការទិញឬជួលអគារស្នាក់នៅ ខុនដូ មានសកម្មភាពជាធម្មតា។
លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃអចលនទ្រព្យនិងជាអគ្គនាយកក្រុមហ៊ុន ស៊ីភីអិល បានបញ្ជាក់ថា នៅឆ្នាំ២០១៩ជាឆ្នាំមានការរីកចម្រើនទៅមុខខាងវិស័យអចលនទ្រព្យ នៃការទិញដូ លក់និងជួលនៅតែមានដំណើរការជាធម្មតា ហើយថ្មីៗនេះអ្នកវិនិយោគពីបណ្តាក្រៅប្រទេសផ្សេងៗទៀតបានចាប់អារម្មណ៍ប្រទេសកម្ពុជាបន្ថែមទៀតនៅពេលប្រទេសកម្ពុជាកំពុងតែមានការអភិវឌ្ឍន៍ជាមួយនិងសុខសន្តិភាពពេញផ្ទៃប្រទេស។
លោកឧកញ៉ាបានបន្តទៀតថា សកម្មភាពទិញ ដូរ នៅតាមជាយក្រុង និងនៅបណ្តាខេត្តមួយចំនួនកំពុងតែដំណើរជាបន្តបន្ទាប់ ជាមួយនិងការអភិវឌ្ឍធនធានមនុស្សនិងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគពីក្រៅប្រទេស ខណៈដែលសកម្មភាពវិនិយោគដីឡូតិ៍ បុរី និងផ្ទះល្វែង ខុនដូ កំពុងតែមានសន្ទុះខ្លាំងផងដែរ។
...








