កម្ពុជា ស្នើវៀតណាម ជួយផ្គត់ផ្គង់ថាមពលអគ្គិសនី ដើម្បីជួយសម្រួលតម្រូវការ នៅពេលបច្ចុប្បន្ន
ភ្នំពេញ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានអនុញ្ញាតឲ្យលោក LE BIEN CUONG ទីប្រឹក្សាពាណិជ្ជកម្ម ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ជួបនិងពិភាក្សាការងារ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។
លោក LE BIEN CUONG បានប្រគល់ជូនលោកមរដ្ឋមន្ត្រី នូវលិខិតជូនពររបស់រដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយជាតិខ្មែរ។ លោក ស៊ុយ សែម បានស្នើវៀតណាម បន្ថែមការផ្គត់ផ្គង់ថាមពលអគ្គិសនី ដើម្បីជួយសម្រួលតម្រូវការ នាពេលបច្ចុប្បន្ន។
លោករដ្ឋមន្ត្រីស៊ុយ សែម បានស្នើឲ្យរដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម សូមជួយគាំទ្រនូវសំណើរបស់កម្ពុជា តាមរយៈអគ្គិសនីកម្ពុជា ឲ្យជួយបន្ថែមការផ្គត់ផ្គង់ថាមពលអគ្គិសនី ចំនួន៥០មេហ្គាវ៉ាត់បន្ថែមទៀត តាមច្រកចូវដុក ដើម្បីដោះស្រាយនូវការខ្វះខាតនាពេលបច្ចុប្...








