រឹបអុសឱសថជំនួយផ្លូវភេទ (ថ្នាំសម្រើម)ជាង ១ម៉ឺនគ្រាប់ ពីហាងលក់ថ្នាំចិនសែ ៣កន្លែង ក្នុងរាជធានីភ្នំពេញ
ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ នេះថា ឱសថបុរាណចិន និងឱសថសម័យ ដែលរឹបអូសបានជាង ១ម៉ឺនគ្រាប់ គឺ ជាឱសថជំនួយផ្លូវភេទ បង្កើនភាពស្រើបស្រាល ឬថ្នាំសម្រើប ដែលមិនបានចុះបញ្ជីការ គ្មានលិខិតអនុញ្ញាតឲ្យនាំចូល ហួសកាលបរិច្ឆេទកំណត់ និងត្រូវបាន ហាមឃាត់ដោយច្បាប់។
លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា បន្ថែមថា ម្ចាស់ទីតាំងឱសថចិនសែទាំង ៣ កន្លែងនោះ មិនត្រូវបានឃាត់ខ្លួនទេ តែត្រូវបានកម្លាំងពិសេស នៃគណៈកម្មាធិការប្រយុទ្ធ ប្រឆាំងផលិតផលក្លែងក្លាយ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីកំណត់ស្ថានទោស។
សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ប៉ូលិសនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះប្រតិបត្តិការត្រួតពិនិត្យ ឆែកឆេរ ផ្...








