ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីពិធីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
កណ្តាល: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ប្រធានក្រុមការងារចលនាយុវជនស្រុកខ្សាច់កណ្តាល ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល នៅថ្ងៃទី១៧ ខែឧសភានេះបានអញ្ជើញជាអធិបតីពិធីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ។
នៅក្នុងពិធីអបអរសាទរនៃការបើកការប្រគួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រចាំស្រុកខ្សាច់កណ្តាលឆ្នាំ២០២៥ គឺ ជាលើកទី៦ហើយ ដែលកម្មវិធីថ្ងៃនេះ មានការអញ្ជើញចូលរួមពី លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល លោកប្រធាន និងសមាជិកក្រុម ប្រឹក្សាស្រុក គណៈអភិបាលស្រុក គណៈកម្មការរៀបចំការប្រកួត ក្រុមគ្រូពេទ្យ កងកម្លាំងការពារ និងសមាជិកក្រុមការងារចលនាយុ...








