ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ក្រុមបាតុករអាវកាក់លឿងរបស់ប្រទេសបារាំងលង់ខ្លួនក្នុងការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល

ក្រុមបាតុករអាវកាក់លឿងរបស់ប្រទេសបារាំងលង់ខ្លួនក្នុងការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល

សង្គម និងកម្សាន្ត
ក្រុមបាតុកររាប់ពាន់នាក់នៅប្រទេសបារាំង នៅតែបន្តចេញទៅធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលដដែល ទោះបីជាប្រមុខដឹកនាំកំពូលរបស់រដ្ឋាភិបាល បានធ្វើតាមការទាមទាររបស់ក្រុមបាតុករហើយក៏ដោយ ។ លោកប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង បានសម្រេចលុបចោលការដំឡើងពន្ធប្រេងឥន្ធនៈទៅតាមការទាមទាររបស់ក្រុមបាតុករហើយ និងប្រកាសដមឡើងប្រាក់ខែដល់បុគ្គលិករដ្ឋថែមទៀត។ ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយនៅបារាំងបានអោយដឹងថា ក្រុមបាតុករកំពុងលង់ខ្លួនក្នុងក្បួនបាតុកម្មហើយ ទោះបីជារដ្ឋាភិបាលផ្តល់គ្រប់យ៉ាងតាមការទាមទារក៏ដោយ ៕...
ទាហានអាមេរិកអះអាងពីការស្លាប់កងទ័ព៥នាក់ ក្នុងឧបទ្ទវហេតុយន្តហោះបុកគ្នាធ្លាក់នៅសមុទ្រជប៉ុន

ទាហានអាមេរិកអះអាងពីការស្លាប់កងទ័ព៥នាក់ ក្នុងឧបទ្ទវហេតុយន្តហោះបុកគ្នាធ្លាក់នៅសមុទ្រជប៉ុន

សង្គម និងកម្សាន្ត
នាយទាហានអាមេរិកប្រចាំនៅប្រទេសជប៉ុន បានអះអាងថា កងទ័ព៥នាក់ដែលបានបាត់ខ្លួនក្នុងឧបទ្ទវហេតុយន្តហោះប៉ះគ្នានៅលើសមុទ្រជប៉ុន បានបាត់បង់ជីវិតហើយ។ សូមរំលឹកជូនថា កាលពីសប្តាហ៍មុន យន្តហោះចាក់ប្រេង និងយន្តហោះចម្បាំងអាមេរិក បានប៉ះទង្គិចជាមួយគ្នា ខណៈដែលយន្តហោះទាំងពីរកំពុងធ្វើប្រតិបត្តិការចាក់ប្រេង និង បណ្តាលអោយធ្លាក់ចូលទៅក្នុងសមុទ្រនៅភាគខាងត្បូងនៃប្រទេសជប៉ុន ។ កងទ័ពចំនួន៥នាក់បានបាត់ខ្លួនក្នុងឧបទ្ទវហេតុនេះ ដោយក្រុមជួយសង្គ្រាមមិនអាចរកឃើញរហូតមកដល់ពេលនេះ ៕...
តុលាការកាណាដាសម្រេចឲ្យលោកស្រី ម៉េង វ៉ាន់ចូវ នៅក្រៅឃុំ ដោយបង់ប្រាក់ធានា៧.៥ដុល្លារអាមេរិក

តុលាការកាណាដាសម្រេចឲ្យលោកស្រី ម៉េង វ៉ាន់ចូវ នៅក្រៅឃុំ ដោយបង់ប្រាក់ធានា៧.៥ដុល្លារអាមេរិក

សង្គម និងកម្សាន្ត
តុលាការរបស់ប្រទេសកាណាដា បានសម្រេចអោយលោកស្រី ម៉េង វ៉ាន់ចូវ នៅក្រៅឃុំជាបណ្តោះអាសន្ន ដោយបង់ប្រាក់ធានាចំនួន៧.៥ដុល្លារអាមេរិក ។ សូមបញ្ជាក់ជូនថា លោកស្រី ម៉េង វ៉ាន់ចូវ គឺជាប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ជាអនុប្រធានក្រុមប្រឹក្សាភិបាល និងជាកូនស្រីបង្កើតរបស់ស្ថានិកក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រទេសចិន ។ លោកស្រី ម៉េង ត្រូវបានចាប់ខ្លួននៅប្រទេស កាណាដា កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ ទៅតាមការទាមទាររបស់អាមេរិក ដែលចោទប្រកាន់លោកស្រីពីលក់ប្រព័ន្ធបច្ចេកវិទ្យាទៅអោយក្រុមហ៊ុន Sky com របស់ប្រទេសអ៊ីរ៉ង់ ដោយបំពានលើទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកលើអ៊ីរ៉ង់ ៕...
អក្ខរាទឹកភ្នែក ជារឿងពិតរបស់សម្តេចតេជោនិងភរិយាក្នុង​របបប្រល័យ​ពូជសាសន៍​ប៉ុលពត​

អក្ខរាទឹកភ្នែក ជារឿងពិតរបស់សម្តេចតេជោនិងភរិយាក្នុង​របបប្រល័យ​ពូជសាសន៍​ប៉ុលពត​

សង្គម និងកម្សាន្ត
សូមបងប្អូនជនរួមជាតិ ស្វែងយល់ពីអត្ថន័យបទចំរៀងទី២​ មានចំណងជើងថា “អក្ខរាទឹកភ្នែក”​ដែលជារឿងពិតរបស់ខ្ញុំ​ និងភរិយាក្នុង​របបប្រល័យ​ពូជសាសន៍​ប៉ុលពត​។ អក្ខរាទឹកភ្នែក * I. អក្ខរាដួងចិត្ត ដិតស្នាមទឹកភ្នែក អានទាំងយំយែក ស្ទើរបែកឱរ៉ា អារម្មណ៍ខ្សឹកខ្សួល អួលណែនខ្លោចផ្សា ឧិះឧិវាសនា អនិច្ចាកម្មកាយ ។ * II. បងអឺយអូនស្លុត ស្ទើរផុតវិញ្ញាណ មើលពាក្យឧទាន ពុំមានបរិយាយ គ្រាន់តែផ្តាំពៅ ថាបងនៅឆ្ងាយ រូបកាយបងហ្នឹង ដឹងនៅទីណា ។ * III. អានហើយអានទៀត សៀតលាក់នឹងទ្រូង ខ្សឹបប្រាប់បេះដូង លួងកូនស្នេហា ស្រមៃឃើញភក្រ ដាក់ផ្ទាប់នាសា ស្រង់ក្លិនអក្ខរា ហត្ថាស្វាមី ។ * IV. កម្មអឺយកម្មខ្ញុំ ធំលើសចក្កវាឡ ដល់ភ្លើងឆេះកាល្ប ឬបានជុំប្តី? ចាំបងរហូត ប្រសូតិកូនខ្ចី ផ្លាស់សករាជថ្មី ស្រីនៅតែទោម្នេញ ។ * V. លាក់ក្នុងចិន្តា អក្ខរាចុងក្រោយ បងលាអូនហើយ ថ្ងៃក្រោយជួបវិញ ជីវិតមេទ័ព ជាប់ដៃបំពេញ ជោគជ័យពេញលេញ វិលវិញជួបអូន ។ * VI. នាវ...
ផ្លូវជាតិលេខ ៤៨ ជួលជុលរួចរាល់ ខណៈ បុណ្យសមុទ្រជិតចូលមកដល់

ផ្លូវជាតិលេខ ៤៨ ជួលជុលរួចរាល់ ខណៈ បុណ្យសមុទ្រជិតចូលមកដល់

សង្គម និងកម្សាន្ត
ប្រជាពលរដ្ឋខ្មែរដែលទៅលេងបុណ្យសមុទ្រក្នុងរយៈពេល៣ថ្ងៃ ក៏អាចឆ្លងទៅលេងដល់ខេត្តត្រាតប្រទេសថៃបាន ដោយគ្រាន់តែយកអត្តសញ្ញាណប័ណ្ណទៅជាមួយ បើចង់បើករថយន្តចូលខ្លួនឯង ត្រូវមានប័ណ្ណសម្គាល់យានយន្ត និងប័ណ្ណបើកបរ ហើយបើមានក្មេងតូចៗទៅជាមួយត្រូវយករូបថតទៅផង ពោលគឺមិនចាំបាច់មានលិខិតឆ្លងដែនក៏បាន។ លោកបណ្ឌិត  ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអះអាងថា ភាគីកម្ពុជា និងភាគីថៃបានសម្របសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋទាំងសងខាង ក្នុងការទៅមកទស្សនាកម្សាន្តនៅខេត្តកោះកុង និងខេត្តត្រាតរយៈពេលបីថ្ងៃនៃពិធីបុណ្យសមុទ្រខាងមុខ។ លោកមានប្រសាសន៍ទៀតថា  ប្រជាពលរដ្ឋដែលទៅទស្សនាពិធីបុណ្យសមុទ្រហើយមានបំណងចង់ទៅលេងកម្សាន្តនៅខេត្តត្រាត ប្រទេសថៃ ត្រូវយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប័ណ្ណសម្គាល់យានយន្ត និងប័ណ្ណបើកបរ ហើយប្រសិនបើមានកូនចៅក្មេងៗទៅជាមួយ ត្រូវដាក់រូបថតរបស់ពួកគេទៅជាមួយផង ដើម្បីបញ្ជាក់ជូនសមត្ថកិច្ចប្រចាំនៅច្រកព្រំដែនចាំយាម។ ...
មេធាវីស្វះស្វែងរកការធានាលោកស្រី ម៉េង វ៉ាន់ចូវ ឲ្យនៅក្រៅឃុំ ក្រោយកាណាដា ចាប់ខ្លួន

មេធាវីស្វះស្វែងរកការធានាលោកស្រី ម៉េង វ៉ាន់ចូវ ឲ្យនៅក្រៅឃុំ ក្រោយកាណាដា ចាប់ខ្លួន

សង្គម និងកម្សាន្ត
ប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ប្រទេសចិន លោកស្រី ម៉េង វ៉ាន់ចូវ កំពុងស្វះស្វែងរកការបង់ប្រាក់ធានាអោយនៅក្រៅឃុំ ក្រោយពីប៉ូលីរបស់ប្រទេសកាណាដា បានចាប់ខ្លួនលោកស្រី កាលពីថ្ងៃទី០១ខែធ្នូ ឆ្នាំ២០១៨នេះ ។ ប៉ូលីសកាណាដា បានចាប់ខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ ទៅតាមការទាមទាររបស់អាមេរិក ដែលបានចោទប្រកាន់ប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei រូបនេះ ពីបទរំលោភបំពានលើទណ្ឌកម្មរបស់អាមេរិកលើប្រទេសអ៊ីរ៉ង់ ។ ការចោទប្រកាន់របស់អាមេរិកលើលោកស្រី វ៉ាន់ចូវ ក៏ត្រូវបានធ្វើឡើងក្រោយពីលោកស្រី បានលក់ប្រព័ន្ធបច្ចេកវិទ្យាទៅអោយក្រុមហ៊ុន Sky com នៅប្រទេសអ៊ីរ៉ង់ កាលពីឆ្នាំ២០១៣កន្លងទៅ ៕...
ក្រោយហោះហើរជាង១០០០០គីឡូម៉ែត្រឆ្លងសមុទ្រ អាត្លង់ទិក យន្តហោះចម្បាំង Tu-160 រុស្ស៊ី ចុះចតនៅវេណេស៊ុយអេឡា

ក្រោយហោះហើរជាង១០០០០គីឡូម៉ែត្រឆ្លងសមុទ្រ អាត្លង់ទិក យន្តហោះចម្បាំង Tu-160 រុស្ស៊ី ចុះចតនៅវេណេស៊ុយអេឡា

សង្គម និងកម្សាន្ត
យន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ Tu-160 របស់ប្រទេសរុស្ស៊ី បានចុះចតនៅអាកាសយានដ្ឋានក្នុងប្រទេសវេណេស៊ុយអេឡា ក្រោយពីបានហោះហើរក្នុងរយៈចម្ងាយជាង១០០០០គីឡូម៉ែត្រ ឆ្លងកាត់មហាសាគរ អាត្លង់ទិក ។ យន្តហោះទម្លាក់គ្រាប់បែក Tu-160 របស់រុស្ស៊ី គឺជាយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ និងជាយន្តហោះចម្បាំងជាយុទ្ធរបស់រុស្ស៊ីផងដែរ ដែលការហោះហើររយៈចម្ងាយឆ្ងាយនេះ គឺជាការសាកល្បងកម្លាំង និងគុណភាពរបស់យន្តហោះមួយនេះ ។ មន្ត្រីការពារជាតិរុស្ស៊ីបានអោយដឹងថា ការចុះចតយន្តហោះចម្បាំងធុនធ្ងន់របស់រុស្ស៊ីនៅវេណេស៊ុយអេឡា គឺត្រូវបានធ្វើឡើងដើម្បីផ្តល់ទំនុកចិត្តដល់មេដឹកនាំរបស់ប្រទេសនេះ ក្នុងការធានាពីស្ថិរភាពសន្តិសុខនៅក្នុងប្រទេសមួយនេះ ៕...
អត្ថប្រយោជន៍នៃការជ្រើសរើសពលករ ពលការិនីទៅធ្វើការនៅក្រៅប្រទេស

អត្ថប្រយោជន៍នៃការជ្រើសរើសពលករ ពលការិនីទៅធ្វើការនៅក្រៅប្រទេស

សង្គម និងកម្សាន្ត
យោងតាមរបាយការណ៍ពីក្រុមហ៊ុន អាយអាយអេស បង្ហាញពីអត្ថប្រយោជន៍នៃការជ្រើសរើសពលករ ពលការិនីទៅធ្វើការនៅក្រៅប្រទេសមាន ដូចជា នៅប្រទេសថៃ  ម៉ាឡេស៊ី និងជប៉ុន ដោយស្រប ច្បាប់ទៅតាមចំណុច សំខាន់ៗ ដូចខាងក្រោមៈ ក្រុមហ៊ុន អាយ អាយ អេស ក្រុមហ៊ុន អាយ អាយ អេស គឺជាក្រុមហ៊ុន មួយដែលមានបទពិសោធន៍ខ្ពស់ជាច្រើនឆ្នាំ និងមានជំនាញច្បាស់លាស់ ក្នុងការ បណ្តុះណ្តាល បញ្ជូន និងគ្រប់គ្រងពលករ​ ពលការិនីដើម្បីទៅបំរើការងារនៅប្រទេសថៃឡង់ដ៏ ប្រទេសម៉ាឡេស៊ី និង ប្រទេសជប៉ុន ។ ក្រុមហ៊ុន អាយ អាយ អេស​​ ត្រូវបានទទួលស្គាល់ ដោយរាជរដ្ឋាភិបាលកម្ពុជាដែលមានការអនុញ្ញាត ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការដែលគាំទ្រ ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម។ ជាពិសេស ស្ថានទូតព្រះរាជាណាចក្រថៃឡង់ដ៏ ស្ថានទូតប្រទេសម៉ាឡេស៊ី និងស្ថានទូតប្រទេសជប៉ុនដែលមានសមត្ថកិច្ច ប្រចាំនៅកម្ពុជាក្នុងការចេញទិដ្ឋិការការង...
ចិនកោះហៅ អគ្គរដ្ឋទូត កាណាដា និងអាមេរិកអោយចូលជួប ដែលជាការជំទាស់នឹងការចាប់ខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ

ចិនកោះហៅ អគ្គរដ្ឋទូត កាណាដា និងអាមេរិកអោយចូលជួប ដែលជាការជំទាស់នឹងការចាប់ខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ

សង្គម និងកម្សាន្ត
អនុរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន លោក Le Yucheng បានកោះហៅអគ្គរដ្ឋទូតរបស់ប្រទេសកាណាដា និងអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅទីក្រុង ប៉េកាំង អោយទៅជួប ដែលជាការជំទាស់ទៅនឹងការចាប់ខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ ដែលជាប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ប្រទេសចិន។ លោក Le Yucheng បានព្រមានកាណាដា និងអាមេរិកថា ប្រទេសទាំងពីរនឹងទទួលបនផលវិបាកនៅពេលខាងមុខ ប្រសិនបើមិនព្រមដោះលែងលោកស្រី វ៉ាន់ចូវ ។ សូមបញ្ជាក់ជូនថា ភាពតានតឹងរវាងចិន កាណាដា និងអាមេរិក បានកើនឡើងកាន់តែខ្លាំង ក្រោយពីកាណាដា បានចាប់ខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ ទៅតាមការទាមទាររបស់អាមេរិក ៕...
របរកែច្នៃទូកនិងអូប័រកំពុងមានតម្រូវច្រើន

របរកែច្នៃទូកនិងអូប័រកំពុងមានតម្រូវច្រើន

សេដ្ឋកិច្ច និងវិនិយោគ
អ្នកកែច្នៃទូកកាណូតនិងអូប័រ ជើងចាស់ លោក មិន ខុនឱមារ្យ  បានមានប្រសាសន៍នៅល្ងាចថ្ងៃទី១០ធ្នូនេះថា   បច្ចុប្បន្នមុខរបរច្នៃទូកនិងអូប័រនៅកម្ពុជាកំពុងតែមានតម្រូវការច្រើន មិនដូចកាលពីសម័យឆ្នាំមុន ដែលប្រទេសកម្ពុជាមានសង្រ្គាម រាំរៃ ពិបាកធ្វើអោយប្រជាពលរដ្ឋបាត់បង់ឱកាសស្ទើរទាំងអស់ និងជួបការលំបាកច្រើន គ្មានពេលដូចសម័យតេជោមនោះទេ ។ លោកបានរំលឹកថា «តាមទៅខ្ញុំបើកអាជីវកម្មធ្វើទូកនិងកាណូតដំបូងមានមាសតែ ២ជីទេ ដែល ម្តាយខ្ញុំចែកអោយ ក្នុងឆ្នាំ១៩៩១ ហើយពេលមនោះ ខ្ញុំក៏ធ្វើការផ្នែកធនាគារទៀត  ដូចនេះ វិតខ្ញុំតស៊ូណាស់ ទម្រាំធ្វើអោយរបរនេះរឹងមាំដូចសព្វថ្ងៃ នេះ»។ លោក មិន ខុនឱមារ្យ  បានបង្កើតអាជីវកម្ម និងកែច្នៃអូប័រ ទូកនេះ ឡើងតាំងពីឆ្នាំ ១៩៩១  តាមរយៈការបង្កើតមុខរបរនេះ ស្របពេលដែលកម្ពុជាកំពុងតែរៀបចំការបោះឆ្នោតជាតិឆ្នាំ១៩៩៣ ។ សព្វថ្ងៃនេះ លោក មិនខុនឱមារ្យ   កំពុងតែ ជំរុញអាជីវកម្មនេះ កាន់តែធំនិងបម្រើសេចក្តីត្រូវការរបស់អតិថិជន...