ទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥ ក្រោមមូលបទ «កម្មសិទ្ធបញ្ញានិងតូរ្យតន្រ្តី»
នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា លោក ហែម វណ្ឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥៖ ពិធីសម្ពោធ និងការតាំងពិព័រណ៍នៃផលិតផលសម្គាល់ភូមិសាស្រ្ត សម្រាប់គម្រោងកម្មសិទ្ធិបញ្ញា ផលិតផល និងស្នាដៃសិល្បៈ នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប។
ស្ថិតក្រោមមូលបទ «កម្មសិទ្ធបញ្ញានិងតូរ្យតន្រ្តី» រដ្ឋមន្រ្តី ឌិត ទីណា បានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្ម ដែលបានផ្ដួចផ្ដើមប្រារព្ធពិធីនេះឡើង ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យកាន់តែច្បាស់បន្ថែមទៀតអំពីកម្មសិទ្ធិបញ្ញាជា...








