ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញក្នុងពិធីចុះកិច្ចសន្យា «ផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន៣០០តោន» រវាងសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ក្នុងខេត្តកំពង់ធំ និងក្រុមហ៊ុន Santana Agro Proucts
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនាយកដ្ឋាន កសិ- ឧស្សាហកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះកិច្ចសន្យា«ផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន៣០០តោន» ជាផ្លូវការ រវាងសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ គឺសហគមន៍ប្រាសាទសំបូររុងរឿង សហគមន៍សាលាវិស័យ និងសហគមន៍ទំរីងកំពង់ធំ ជាមួយនឹងក្រុមហ៊ុន Santana Agro Proucts។
នៅចំពោះមុខអង្គពិធី លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា បើបូករួមជាមួយនឹងកិច្ចសន្យាដែលទើបបានចុះហត្ថលេខាជាមួយនឹងក្រុមហ៊ុនMIRARTH កាលពីពេលថ្មីៗនេះ សហគមន៍មានកិច្ចសន្យាសរុបនៅក្នុងដៃទំហំជាង១លានដុល្លារ រួចជាស្រេចទៅហើយ។ លោកលើកឡើងទៀតថា សមាជិកទាំងអស់មិនចាំបាច់ព្រួយបារម្ភពីបញ្ហាទីផ្សារសម្រាប់រដូវកាលប្រមូលផលឆ្នាំនេះនោះទេ។ ចំណែកឯគ្រាប់ស្វាយចន្ទីដែលនៅសេសសល់ អាចនឹងត្រ...







