អនុរដ្ឋលេខាធិការ ប៉ុល សុផា អញ្ជើញចូលរួមបើកសិក្ខាសាលាស្តីពីការលើកកម្ពស់ផលិតកម្មកៅស៊ូប្រកបដោយនិរន្តរភាព ការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា និងវៀតណាម
នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ លោក ប៉ុល សុផា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមបើកសិក្ខាសាលាស្តីពីការលើកកម្ពស់ផលិតកម្មកៅស៊ូប្រកបដោយនិរន្តរភាព ការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា និងវៀតណាម នៅសណ្ឋាគារ Sun & Moon រាជធានីភ្នំពេញ។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានកៅស៊ូ អង្គកាOXFAM អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ ក្រុមហ៊ុនវិនិយោគលើដំណាំកៅស៊ូ និងសហគមន៍កៅស៊ូគ្រួសារ ដែលមានអ្នកចូលរួមសរុបចំនួន១២៣នាក់។
បើតាម អនុរដ្ឋលេខាធិការ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ១.ផ្តល់ការយល់ដឹងកាន់តែប្រសើរឡើងអំពីផលិតកម្ម និងការធ្វើពាណិជ្ជកម្មនិងការវិនិយោគលើកៅស៊ូក្នុងប្រទេសនីមួយៗ ២.ការផ្ដល់ព័ត៌មានដល់គ្រប់ភាគីពាក់ព័ន្ធនៃភាគីទាំងពីរ អំពីខ្សែច្រវាក់ផ្គត់ផ្គង់បច្ចុប្បន្នរវាងប្រទេសកម្ពុជានិងវៀតណាម រួមមា...








