ឯកឧត្តម វង សូត បន្តសាងសង់ផ្ទះមនុស្សធម៌ជូនចាស់ជរាក្រីក្រ នៅស្រុកកំចាយមារ
ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងលោកជំទាវ ហេង ពៅ អមដំណើរដោយ ឯកឧត្តម កែវ ពិសិដ្ឋ និងលោកជំទាវ បានអញ្ជើញបន្តចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ផ្ទះមនុស្សធម៌មួយខ្នង ដែលស្ថិតនៅភូមិទួលអង្ក្រង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។
ផ្ទះដែលកំពុងសាងសង់នេះ មានទំហំ ៤.៥០ ម៉ែត្រ x ៨.៥០ ម៉ែត្រ ដែលត្រូវបានសាងសង់ឡើងស្របតាមបច្ចេកទេសសំណង់ និងមានសម្ភាររឹងមាំ ដើម្បីធានាដល់ការស្នាក់នៅបានយូរអង្វែង ជូនលោកស្រី ញ៉ែម នឿន ដែលមានអាយុ ៧៣ ឆ្នាំ ជាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតខ្លាំង។
ក្នុងស្មារតីយកចិត្តទុកដាក់លើសុខុមាលភាពប្រជាពលរដ្ឋ ឯកឧត្តម និងលោកជំទាវ តែងតែផ្តល់អាទិភាពខ្ពស់ដល់ចាស់ជរា និងគ្រួសារងាយរងគ្រោះ ដោយក្នុងនោះ ឯកឧត្តម និងលោកជំទាវ បានសាងសង់ផ្ទះជូនលោកតា លោកយាយ ក្នុងឃុំជាចនេះ បានចំនួន៤ខ្នង រួចមកហើយ។ នេះជាផ្ទះទី៥ ដែលបាននឹងកំពុងសាងសង់ជូនចាស់ជរា បន្ថែមទៀត ។ “ការជួ...








