គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ហ្គាន់ ដាវ នៅខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(ព្រះសីហនុ)៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថាដោយបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងឥតរាថយ តាមបទបញ្ជារាជរដ្ឋាភិបាលលេខ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. សហការជាមួយកម្លាំងមានសមត្ថកិច្ចខេត្តព្រះសីហនុ ជាអាទិ៍គណៈអភិបាលខេត្ត, កងកម្លាំងរាជអាវុធហត្ថ និងអយ្យការអមសាលាដំបូង បានបើកប្រតិបត្តិការចុះទៅបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅក្នុងកាស៊ីណូ ហ្គាន់ ដាវ (GANG DAO) ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ប្រតិបត្តិការនេះធ្វើឡើងនារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ដោយបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ១០៨នាក់ ក្នុងនោះជនជាតិចិន ចំនួន ១០៥នាក់ និងជនជាតិមីយ៉ាន់ម៉ា ចំនួន ៣នាក់ ហើយបានដកហូតវត្ថុតាងនានាជាអាទិ៍៖ កុំព្យូទ័រចំន...








