ឧកញ៉ា ឡាយ ឈុនហួ ដឹកនាំក្រុមហ៊ុន នាំចេញអង្ករចំនួន១០ ចូលរួមតាំងបង្ហាញ នូវផលិតផលអង្ករកម្ពុជាទៅទីក្រុងញូវយ៉កសហរដ្ឋអាម៉េរិក
(ភ្នំពេញ)៖ ក្រោមកិច្ចយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្ម ជាអាណាព្យាបាលបច្ចេកទេស និងទទួលបានការចូលរួមឧបត្ថម្ភថវិកា ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា គ្រោងដឹកនាំក្រុមហ៊ុន នាំចេញអង្ករចំនួន១០ ចូលរួមតាំងបង្ហាញ នូវផលិតផលអង្ករកម្ពុជាទៅទីក្រុងញូវយ៉កសហរដ្ឋអាម៉េរិក។
ក្រុមហ៊ុននាំចេញអង្ករចំនួន ១០ ក្រុមហ៊ុន ដែលមានសមាសភាពប្រតិភូចូលរួមចំនួន ៣៦ រូប ចូលរួមតាំងបង្ហាញនូវផលិតផលអង្កររបស់កម្ពុជា ដែលជាផលិតផលមានគុណភាពខ្ពស់ និងធ្លាប់បានឈ្នះនូវពានរង្វាន់អង្ករល្អបំផុតរបស់ពិភពលោក ដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារ Summer Fancy Food Show 2026 ដែលនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី២៨ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។
យោងតាមឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាឲ្យដឹងថា គោលបំណងនៃការចូលរួមនៅក្នុងពិព័រណ៍ម្ហូបអាហារ...








