ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការរួមចំណែកដល់សន្តិភាពពិភពលោក តាមរយៈការបញ្ជូនកងទ័ពមួកខៀវរបស់កម្ពុជា ទៅចូលរួមក្នុងប្រតិបត្តិការរក្សាថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅទូទាំងពិភពលោក ហើយដែលសកម្មភាពនេះ ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។
ការចែករំលែកបទពិសោធន៌សន្តិភាពរបស់កម្ពុជានេះបានធ្វើឡើងនៅក្នុងបទបង្ហាញនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅក្នុងសម័យប្រជុំពេញអង្គលើកទី ១ ស្តីពី "ការជំរុញនិម្មាបនកម្មសកល ដើម្បីសន្តិភាព ការកសាងសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន៖សហថាមពលរបស់រដ្ឋាភិបាល សភា និងសង្គមស៊ីវិល” នៃសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១(11IPTP) ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសកម្ពុជា ពីថ្ងៃទី២៣ ដល់២៦ វិច្ឆិកា ឆ្នាំ២០១៤ ។
នៅក្នុងបទបង្ហាញ ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ង...








