ឧកញ៉ា បណ្ឌិត ឡាយ ឈុនហួ និងសហការី ជួបពិភាក្សា និងសំណេះសំណាលជាមួយ ឯកឧត្តម គឹម ឆាលហួត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការជំរុញអង្ករកម្ពុជានៅទីផ្សារសហរដ្ឋអាមេរិក
ភ្នំពេញ៖ថ្ងៃទី 01 ខែកក្តដា ឆ្នាំ2026 ក្រុង LongBeach, រដ្ឋ California៖ ក្នុងឱកាសបំពេញទស្សនកិច្ចសិក្សាទីផ្សារអង្ករកម្ពុជានៅសហរដ្ឋអាមេរិក ឧកញ៉ា បណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រួមជាមួយសហការី ដែលមានឧកញ៉ា យិន វេងអានអនុប្រធានក្រុមប្រឹក្សភិបាល ឧកញ៉ា គឹម ប៊ុន សាន្ត អនុប្រធាន សហព័ន្ធ លោក ចាន់ ពេជ្រអនុប្រធានសហព័ន្ធ និងតំណាងក្រុមហ៊ុននាំចេញអង្ករកម្ពុជា បានជួបពិភាក្សា និងសំណេះសំណាលជាមួយ ឯកឧត្តម គឹម ឆាលហួត កុងស៊ុលកិត្តិយសកម្ពុជាប្រចាំក្រុង Long Beach រដ្ឋ California និងជាប្រធានការិយាល័យសភាពពាណិជ្ជកម្មកម្ពុជាប្រចាំក្រុង Long Beach រដ្ឋ California ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការពង្រីកទីផ្សារ និងលើកកម្ពស់ការនាំចេញអង្ករកម្ពុជាទៅកាន់សហរដ្ឋអាមេរិក។
ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅអំពីស្ថានភាពទីផ្សារអង្ករនៅសហរដ្ឋអាមេរិក និន្នាការតម្រូវការរបស់អ្នកប្រើប្រាស់ កា...








