ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ឯកឧត្តម តាន់ ផាន់ណារ៉ា បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី ចែកជូនដល់ប្រជាពលរដ្ឋ រស់នៅភូមិព្រៃចាន់ ប្រមាណ ២៧១គ្រួសារ

ឯកឧត្តម តាន់ ផាន់ណារ៉ា បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី ចែកជូនដល់ប្រជាពលរដ្ឋ រស់នៅភូមិព្រៃចាន់ ប្រមាណ ២៧១គ្រួសារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បន្ទាយមានជ័យ:ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៅថ្ងៃទី១ខែធ្នូឆ្នាំ២០២៥នេះបាន អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី ដើម្បីយកមកចែកជូនដល់ប្រជាពលរដ្ឋ រស់នៅភូមិព្រៃចាន់ ប្រមាណ ២៧១គ្រួសារ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ពិធីនេះ បានប្រារព្ធឡើងនៅវត្ដសុវណ្ណសិក្ខារាមព្រៃចាន់ ដោយមានការអញ្ជើញចូលរួមពីលោក ឃូ ពៅ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក Steve Hyde ប្រធានសមាគមផ្តល់ភាពញញឹមកម្ពុជា ព្រមទាំងអាជ្ញាធរដែនដី និងសហការីជាច្រើនរូប។ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់អ្នកឧកញ៉ា...
ឯកឧត្ដម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីបិទ ទិវាស្វែងយល់ពីខ្លួនឯង ឆ្នាំ២០២៥ (Self-Awareness Festival 2025)

ឯកឧត្ដម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីបិទ ទិវាស្វែងយល់ពីខ្លួនឯង ឆ្នាំ២០២៥ (Self-Awareness Festival 2025)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាអធិបតីជាមួយ លោកស្រី Bernice Seow លេខាទី១ នៃស្ថានទូតសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងកម្មវិធីបិទ ទិវាស្វែងយល់ពីខ្លួនឯង ឆ្នាំ២០២៥ (Self-Awareness Festival 2025) នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ វេទិកានេះផ្តល់ឱកាស ក្នុងការស្វែងយល់ពីសារៈសំខាន់នៃការយល់ដឹងអំពីខ្លួនឯងក្នុងការលើកកម្ពស់សុខភាពផ្លូវចិត្ត និងការគ្រប់គ្រងអារម្មណ៍ រួមទាំងពង្រឹងជំនាញទន់ (Soft Skills) ដែលជួយដល់ទំនាក់ទំនងរវាងបុគ្គល ការគាំទ្រគ្នាទៅវិញទៅមក និងផ្នត់គំនិតវិជ្ជមាន។ ទន្ទឹមនេះ ក៏ជាការស្វែងយល់ពីវិធីសាស្រ្តកសាងភាពធន់ និងត្រៀមខ្លួនសម្រាប់ទីផ្សារការងារក្នុងយុគសម័យឌីជីថល ដោយគិតគូរពីសារៈសំខាន់នៃតម្លៃមនុស្ស។ ថ្លែងនៅក្នុងកម្មវិធីនោះ ឯកឧត្ដមរដ្ឋមន្រ្តី បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះកា...
ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស ប្រចាំខែវិច្ឆិកា និងលើកទិសដៅភារកិច្ចប្រចាំខែធ្នូ ឆ្នាំ២០២៥ របស់ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកំពង់សៀម

ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស ប្រចាំខែវិច្ឆិកា និងលើកទិសដៅភារកិច្ចប្រចាំខែធ្នូ ឆ្នាំ២០២៥ របស់ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកំពង់សៀម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ខេត្តកំពង់ចាម)៖ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស ១១ខែ ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម នៅសាលប្រជុំគណបក្សស្រុកកំពង់សៀម នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានអ្នកចូលរួមសរុបប្រមាណ ៥៣០នាក់។ ក្នុងកិច្ចប្រជុំនេះ លោក ទុន ណេត ប្រធានគណៈកម្មាធិការគណបក្សស្រុកកំពង់សៀម បានរាយការណ៍ជូនអង្គពិធី អំពីការបំពេញការងារក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៥ នេះ ដែលបានឆ្លុះបញ្ចាំងពីស្មារតីបំពេញភារកិច្ចការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមអនុវត្តកម្មវិធីនយោបាយគណបក្ស ក្នុងនោះរួមមាន ការកសាងពង្រឹង ពង្រីកសមាជិកគណបក្ស, ការធានាបាននូវការគាំទ្រលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា, ការជំរុញការអនុវត្ត...
លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ដឹកនាំកិច្ចប្រជុំដឹកនាំពង្រឹងកិច្ចការងារជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្ត ក្រចេះ

លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ដឹកនាំកិច្ចប្រជុំដឹកនាំពង្រឹងកិច្ចការងារជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្ត ក្រចេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រចេះ ៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្ត ក្រចេះ បានអញ្ជើញដឹកនាំ លោកស្នងការរង លោកនាយការិយាល័យជំនាញពាក់ព័ន្ឋ និងលោកអធិការនគរបាលក្រុង-ស្រុក ប្រជុំដឹកនាំពង្រឹងកិច្ចការងារជំនាញ៕...
ក្រុមហ៊ុន បៃតង (កម្ពុជា) ភីអិលស៊ី បានចុះហត្ថលេខា ភាពជាដៃគូយុទ្ធសាស្រ្តហិរញ្ញប្បទាន ដើម្បីលើកកម្ពស់តម្លៃទីផ្សារស្រូវអង្ករនៅកម្ពុជា

ក្រុមហ៊ុន បៃតង (កម្ពុជា) ភីអិលស៊ី បានចុះហត្ថលេខា ភាពជាដៃគូយុទ្ធសាស្រ្តហិរញ្ញប្បទាន ដើម្បីលើកកម្ពស់តម្លៃទីផ្សារស្រូវអង្ករនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ:នាព្រឹកថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ 2025​ ធនាគារ ជីប ម៉ុង និង ក្រុមហ៊ុន បៃតង (កម្ពុជា) ភីអិលស៊ី បានចុះហត្ថលេខា ភាពជាដៃគូយុទ្ធសាស្រ្តហិរញ្ញប្បទាន ដើម្បីលើកកម្ពស់តម្លៃទីផ្សារស្រូវអង្ករនៅកម្ពុជា។ «សកម្មភាពឥតឈប់ឈររបស់ធនាគារ ជីប ម៉ុង ក្នុងការលើកស្ទួយតម្លៃទីផ្សារស្រូវអង្ករនៅកម្ពុជា» ។ គោលបំណងនៃកម្មវិធីនេះ គឺដើម្បីបង្កើនលទ្ធភាពបន្ថែមសម្រាប់ក្រុមហ៊ុន បៃតង (កម្ពុជា) ភីអិលស៊ី ក្នុងការប្រមូលទិញស្រូវពីកសិករឲ្យបានកាន់តែច្រើនជាងមុន ធ្វើឲ្យទីផ្សាស្រូវមានស្ថិរភាព បង្កើតការងារក្នុងតំបន់ លើកស្ទួយជីវភាពប្រជាកសិករកាន់តែប្រសើរឡើង ឈានទៅអភិវឌ្ឍសេដ្ឋកិច្ចជាតិក្នុងរយៈពេលវែង។...
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម Bui Thanh Son ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម Bui Thanh Son ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នៅនំពេញ: វិមានព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Bui Thanh Son ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយដែលបានជួបឯកឧត្តម និងប្រតិភូក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ។ សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាមទាំងក្របខណ្ឌរដ្ឋាភិបាល ក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិ និងក្របខ័ណ្ឌគណបក្ស គឺមានភាពរីកចម្រើនគួរឱ្យគាត់សម្គាល់។ ជាមួយគ្នានេះ សម្ដេចតេជោក៏ឆ្លៀតឱកាសសម្ដែងនូវការសោកស្ដាយចំពោះគ្រោះមហន្តរាយធម្មជាតិដែលបានកើតឡើងនៅក្នុងប្រទេសវៀតណាមដែលបានបង្កឱ្យមានការខូចខាតមួយចំនួនផងដែរ។ ឯកឧត្តម Bui ...
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញទស្សនកិច្ច ពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ ស្ថិតនៅស្រុកមណ្ឌល សីម៉ា ខេត្តកោះកុង

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញទស្សនកិច្ច ពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ ស្ថិតនៅស្រុកមណ្ឌល សីម៉ា ខេត្តកោះកុង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តកោះកុង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការីនៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញទស្សនកិច្ចពិនិត្យមើលកន្លែងចិញ្ចឹមត្រីបែបធម្មជាតិមួយកន្លែង កំពុងតែចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ ដែលជាការវិនិយោគដោយពាណិជ្ជករក្នុងស្រុកស្ថិតនៅស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។ នៅក្នុងដំណើរអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រីនោះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច  ក៏បានបង្ហាញពីឱកាស និងទីផ្សារក្នុងស្រុករបស់យើង ជាពិសេស បច្ចុប្បន្ននេះ តម្រូវការនៃទីផ្សារមានច្រើន ណាស់លើវិស័យវារីវប្បកម្មដែលទាមទារឲកសិករយើង ត្រូវមានការចិញ្ចឹមបែបពាណិជ្ជកម្មឲ្យបានច្រើន ឆ្លើយតបនឹងតម្រូវការអ្នកបរិភោគក្នុងស្រុក។ បន្ទាប់ពីស្តាប់ការណែនាំពីឯកឧត្តមបណ្ឌិត កៅ ថាច ពីសក្តានុពល វិស័យវារីវប្បកម្មរួចមក ម្ចាស់ កសិដ្ឋានចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ ខាងលើ បានទទួលស្គាល់ថា  «មុនការបិទព្រំដែនរ...
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យមើលការប្រើប្រាស់មូលនិធិពិសេសរបស់រាជរដ្ឋាភិបាល  និងដាក់ចេញ វិធានការដោះស្រាយបញ្ហាស្រូវចាល់ស្តុក និងការប្រកួតប្រជែងទីផ្សារ

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យមើលការប្រើប្រាស់មូលនិធិពិសេសរបស់រាជរដ្ឋាភិបាល និងដាក់ចេញ វិធានការដោះស្រាយបញ្ហាស្រូវចាល់ស្តុក និងការប្រកួតប្រជែងទីផ្សារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បាត់ដំបង៖ នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំនៅ សាខាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាបាត់ដំបង។ កិច្ចប្រជុំនេះមានការចូលរួមពី ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហពន្ធស្រូវអង្ករកម្ពុជា (CRF) ព្រមទាំងតំណាងរោងម៉ាស៊ីនកិនស្រូវធំៗនៅតាមបណ្តាខេត្តគោលដៅដូចជា ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងកំពង់ធំ។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ ផ្តោតលើការ ត្រួតពិនិត្យ និងវាយតម្លៃដោយហ្មត់ចត់ ទៅលើលទ្ធផលនៃការប្រើប្រាស់មូលនិធិពិសេសរបស់រាជរដ្ឋាភិបាលដែលបានបញ្ចេញតាមរយៈ ARDB ដើម្បីទប់ស្កាត់ការធ្លាក់ចុះតម្លៃស្រូវ និងធានាបាននូវការប្រមូលទិញស្រូវពីកសិករឱ្យបានទាន់ពេលវេលា និងចំគោលដៅ។ បញ្ហាប្រឈមដែលត្រូវដោះស្រាយ ហើយកិច្ចប្រជុំបានវាយតម្លៃទៅលើបញ្ហាប្រឈមជាយុទ្ធសាស្ត្រដែលកំពុងកើតមាននៅក្នុងវិស័យស្រូវអង្ករ រួម...
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដោយពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដោយពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបាន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដោយពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥៖ ១- ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួន។ ២- ការពិនិត្យ និងសម្រេច លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ ៣- ការពិនិត្យ និងសម្រេចទៅលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ...
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារអនុវត្តបន្ត

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារអនុវត្តបន្ត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥រៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារអនុវត្តបន្ត ដឹកនាំដោយឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យថ្នាក់កណ្ដាលទាំងអស់។ របៀបវារៈនៃកិច្ចប្រជុំរួមមាន៖ ១. វឌ្ឍនភាពការងារថ្មីៗពាក់ព័ន្ធនឹងអគ្គនាយកដ្ឋាន ២. របាយការណ៍វឌ្ឍនភាពរបស់នាយកដ្ឋានកិច្ចការប្រកួតប្រជែង ៣. របាយការណ៍វឌ្ឍនភាពរបស់នាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ ៤. របាយការណ៍វឌ្ឍនភាពរបស់នាយកដ្ឋានមន្ទីរពិសោធន៍ ៥. របាយការណ៍វឌ្ឍនភាពរបស់សាខា ក.ប.ប. ខេត្តបាត់ដំបង ៦. របាយការណ៍វឌ្ឍនភាពរបស់សាខា ក.ប.ប. ខេត្...